ព័ត៌មានអន្ដរជាតិ
ត្រាំ តម្រូវឲ្យបង់ប្រាក់១ប៊ីលានដុល្លារ សម្រាប់សមាជិកនៃក្រុមប្រឹក្សាសន្តិភាព
រដ្ឋបាលប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានស្នើសុំប្រទេសនីមួយៗឱ្យបង់ប្រាក់ចំនួន១ប៊ីលានដុល្លារ សម្រាប់ក្រុមប្រឹក្សាសន្តិភាពដែលរៀបចំដោយសហរដ្ឋអាមេរិក ដែលមានគោលបំណងដោះស្រាយជម្លោះជាសកល។ នេះបើយោងតាមធម្មនុញ្ញដែលត្រូវបានដាក់ចេញកាលពីថ្ងៃចន្ទនិងរាយការណ៍ដោយភ្នាក់ងារ AFP ។

សេតវិមានបានស្នើសុំឱ្យមេដឹកនាំនៅបណ្តាប្រទេសផ្សេងៗ មកអង្គុយលើកៅអីក្រុមប្រឹក្សាសន្តិភាព ដើម្បីស្វែងរកដំណោះស្រាយរួមមួយក្នុងការបញ្ចប់សង្គ្រាម ដែលគំនិតនេះគឺជាគំនិតរបស់ លោក ដូណាល់ ត្រាំ ផ្ទាល់តែម្តង។
មិនតែប៉ុណ្ណោះ ក្រុមប្រឹក្សាសន្តិភាពដែលទើបផុសឡើងនេះ ក៏រួមបញ្ចូលការអញ្ជើញមេដឹកនាំ ដែលមិនស្ថិតនៅលើខ្សែស្របជាមួយលោក ត្រាំដែរ ក្នុងនោះក៏មាន លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី លោក Viktor Orban នាយករដ្ឋមន្ត្រីហុងគ្រី និង នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney ជាដើម។
ជាមួយគ្នានេះ ប្រទេសជាសមាជិក ដែលតំណាងនៅក្នុងក្រុមប្រឹក្សាភិបាលដោយប្រមុខរដ្ឋរបស់ពួកគេ ក្នុងធម្មនុញ្ញបានលើកឡើងថា បណ្តាប្រទេសនឹងត្រូវអនុញ្ញាតឱ្យចូលរួមរយៈពេល៣ឆ្នាំ ឬយូរជាងនេះ ប្រសិនបើពួកគេបង់ប្រាក់ច្រើនជាង១ប៊ីលានដុល្លារក្នុងឆ្នាំដំបូង។
សេចក្តីព្រាងធម្មនុញ្ញរបស់ក្រុមប្រឹក្សាភិបាលបាននិយាយថា៖«រដ្ឋដែលជាសមាជិកនីមួយៗត្រូវបម្រើរយៈពេលមិនលើសពីបីឆ្នាំ ចាប់ពីការចូលជាធរមាននៃធម្មនុញ្ញនេះ ដោយត្រូវបន្តជាថ្មីដោយប្រធានក្រុមប៉ុណ្ណោះ»។
ក្នុងសេចក្តីព្រាងបន្តថា៖«អាណត្តិសមាជិកដែលមានរយៈពេលបីឆ្នាំនឹងមិនអនុវត្ត ចំពោះរដ្ឋសមាជិកដែលផ្តល់មូលនិធិជាសាច់ប្រាក់លើសពី ១ប៊ីលានដុល្លារអាមេរិក ដល់ក្រុមប្រឹក្សាសន្តិភាពក្នុងឆ្នាំដំបូងនៃការចូលជាធរមាននៃធម្មនុញ្ញនោះទេ»។
ជាក់ស្តែង ក្រុមប្រឹក្សាសន្តិភាពត្រូវបានបង្កើតឡើងដំបូងដើម្បីត្រួតពិនិត្យលើការស្តារនានានៅតំបន់ហ្គាហ្សាឡើងវិញ ប៉ុន្តែធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ហាក់ដូចជាមិនកំណត់ពីតួនាទីរបស់ខ្លួនចំពោះទឹកដីប៉ាឡេស្ទីននោះទេ។
យ៉ាងណា សេតវិមាននឹងចាត់ឱ្យមានក្រុមប្រឹក្សាភិបាលសំខាន់មួយ គណៈកម្មាធិការបច្ចេកទេសប៉ាឡេស្ទីន ដែលមានបំណងគ្រប់គ្រងតំបន់ហ្គាហ្សា និងក្រុមប្រឹក្សាប្រតិបត្តិទីពីរ ដែលហាក់ដូចជាត្រូវបានបង្កើតឡើង ក្នុងតួនាទីដើម្បីប្រឹក្សាបន្ថែមទៀត។
ដោយឡែកក្នុងធម្មនុញ្ញបានសង្កត់ធ្ងន់ថា៖«ក្រុមប្រឹក្សាសន្តិភាពគឺជាអង្គការអន្តរជាតិ មានបំណងស្វែងរកការលើកកម្ពស់ស្ថិរភាព ស្តារអភិបាលកិច្ចដែលអាចទុកចិត្តបាន និងស្របច្បាប់ ជាពិសេសធានាបាននូវសន្តិភាពយូរអង្វែង នៅក្នុងតំបន់ដែលរងផលប៉ះពាល់ ឬគំរាមកំហែងដោយជម្លោះ»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


