ព័ត៌មានអន្ដរជាតិ
មេដឹកនាំកំពូលវៀតណាម ប្ដេជ្ញាជំរុញសេដ្ឋកិច្ចឱ្យកើនលើស ១០% ទោះមានឧបសគ្គសកល
មេដឹកនាំកំពូលវៀតណាម លោក តូ ឡាំ (To Lam) បានបេជ្ញាចិត្តជំរុញសេដ្ឋកិច្ចរបស់ប្រទេសឱ្យកើនឡើងលើស ១០% ក្នុង១ឆ្នាំ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនៃទសវត្សរ៍នេះ ទោះបីជាមានបញ្ហាប្រឈមពីខាងក្រៅក៏ដោយ។ នេះបើតាមអ្វីដែលលោកថ្លែងទៅកាន់ប្រតិភូក្នុងសមាជបក្សកុម្មុយនិស្តនាថ្ងៃអង្គារនេះ និងចុះផ្សាយរបស់ដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សមាជបក្សកុម្មុយនិស្តវៀតណាម ដែលមានរយៈពេល១សប្ដាហ៍រាប់ពីថ្ងៃចន្ទតទៅ នឹងជ្រើសរើសប្រធានបក្សកុម្មុយនិស្តថ្មី ដែលនឹងរៀបចំគោលដៅសេដ្ឋកិច្ចរហូតដល់ឆ្នាំ ២០៣០។
លោក ឡាំ ដែលជាអគ្គលេខាធិការបក្សកុម្មុយនិស្ត បានថ្លែងថា សមាជនេះធ្វើឡើង ចំពេលដែលមាន «ការលំបាក និងបញ្ហាប្រឈមជាច្រើន រាប់ចាប់តាំងពីគ្រោះមហន្តរាយធម្មជាតិ ព្យុះ និងទឹកជំនន់ រហូតដល់ជំងឺរាតត្បាត ហានិភ័យសន្តិសុខ ការប្រកួតប្រជែងជាយុទ្ធសាស្ត្រដ៏ខ្លាំងក្លា និងការរំខានធំៗក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ថាមពល និងស្បៀងអាហារ»។
កន្លងមក រដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅកំណើនសេដ្ឋកិច្ចមិនក្រោម ១០% ចាប់ពីឆ្នាំ ២០២៦ នេះតទៅ។
លោក ឡាំ បានថ្លែងនៅថ្ងៃអង្គារនេះបន្តថា វៀតណាមប្តេជ្ញាកាត់បន្ថយប្រព័ន្ធរដ្ឋបាលដែលមានភាពស្មុកស្មាញ និងពង្រីកពាណិជ្ជកម្មសកល ដើម្បីការពារឯករាជ្យភាព និងផលប្រយោជន៍ជាតិរបស់ប្រទេស។
គេមើលឃើញថា ទោះបីជាប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដាក់ពន្ធ ២០% លើទំនិញវៀតណាមក្ដី ប៉ុន្តែការនាំចេញរបស់វៀតណាមទៅអាមេរិកនៅតែកើនឡើងខ្លាំង ដែលបង្កើតបានជាអតិរេកពាណិជ្ជកម្មដ៏ខ្ពស់។ យ៉ាងណាមិញ ដោយសារតែបញ្ហានេះ វៀតណាមកំពុងព្យាយាមពង្រឹងពាណិជ្ជកម្មជាមួយដៃគូផ្សេងទៀតៗ ដោយរំពឹងថា ឥទ្ធិពលនៃពន្ធអាមេរិកនឹងប៉ះពាល់លើការនាំចេញខ្លាំងទៅៗ។
លោក ឡាំ ក៏បាននិយាយផងដែរថា ហេដ្ឋារចនាសម្ព័ន្ធត្រូវការអភិវឌ្ឍដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ និងដើម្បីកែលម្អការតភ្ជាប់ក្នុងតំបន់ និងពិភពលោក។ លោកគូសបញ្ជាក់អំពីកំណើននៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលបានជួយដល់កំណើនសេដ្ឋកិច្ច ប៉ុន្តែក៏បានបង្កើនការព្រួយបារម្ភអំពីការចំណាយខ្ជះខ្ជាយផងដែរ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


