សេដ្ឋកិច្ច
IFC កំពុងសិក្សាលទ្ធភាពវិនិយោគលើកម្មវិធីមួយចំនួននៅកម្ពុជា និងវិនិយោគផ្ទាល់ពីបរទេស
លោកស្រី Towfiqua Hoque តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្ន IFC កំពុងសិក្សាលទ្ធភាពវិនិយោគលើកម្មវិធីមួយចំនួន ដូចជា តំបន់សេដ្ឋកិច្ចពិសេសបៃតង មជ្ឈមណ្ឌលភស្តុភារកម្ម និងយន្តការហិរញ្ញប្បទានសម្រាប់ទាំងសហគ្រាសធុនតូចនិងមធ្យម និងគម្រោងវិនិយោគផ្ទាល់ពីបរទេស។

ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លោក ហែម វណ្ណឌី នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នេះ លោកស្រី Hoque បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ក្រុមបេសកកម្មរបស់ IFC នៅកម្ពុជា ដែលរួមមានជំនាញការផ្នែកកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ មកពីប្រទេសបង់ក្លាដេស មានគោលបំណងគាំទ្រដល់បរិវត្តកម្មវិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា ដោយចែករំលែកបទពិសោធន៍ពីក្នុងតំបន់។
លោកស្រីបានលើកឡើងពីការងារដ៏ទូលំទូលាយរបស់ IFC ជាមួយនឹងម៉ាកយីហោសាកល កម្មវិធីហិរញ្ញប្បទានខ្សែច្រវាក់ផ្គត់ផ្គង់ ការគាំទ្រគម្រោង ‘រោងចក្រកាន់តែប្រសើរនៅកម្ពុជា’ និងកម្មវិធីនិរន្តរភាព ដោយក្នុងនោះ IFC បានផ្តល់ហិរញ្ញប្បទានខ្សែច្រវាក់ផ្គត់ផ្គង់រយៈពេលខ្លី ប្រមាណ ១៥០ ទៅ ២០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

លោកស្រី Hoque បានអះអាងថា «បច្ចុប្បន្ន IFC កំពុងសិក្សាលទ្ធភាពវិនិយោគលើកម្មវិធីមួយចំនួន ដូចជាតំបន់សេដ្ឋកិច្ចពិសេសបៃតង មជ្ឈមណ្ឌលភស្តុភារកម្ម និងយន្តការហិរញ្ញប្បទានសម្រាប់ទាំងសហគ្រាសធុនតូចនិងមធ្យម និងគម្រោងវិនិយោគផ្ទាល់ពីបរទេស»។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានកោតសរសើរ IFC ចំពោះការគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា និងបានកត់សម្គាល់ថា ខណៈដែលកិច្ចសហប្រតិបត្តិការកន្លងមកផ្ដោតខ្លាំងលើវិស័យហិរញ្ញវត្ថុ ដំណាក់កាលបន្ទាប់គួរផ្តល់អាទិភាពដល់ការពង្រីកវិសាលភាព និងតម្លៃបន្ថែមនៃវិស័យឧស្សាហកម្ម។

លោករដ្ឋមន្ត្រី បានលើកឡើងថា កំណើនឧស្សាហកម្មកម្ពុជានឹងត្រូវជម្នះបញ្ហាប្រឈមថ្មីៗ ពិសេសក្រោយការចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច ដែលទាមទារការធ្វើពិពិធកម្ម ការបង្កើនផលិតភាព និងការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រីក៏បានជម្រាបជូនគណៈប្រតិភូពីសារសំខាន់នៃការអភិវឌ្ឍឧស្សាហកម្មប្រតិគមន៍ ដោយលើកឡើងថា បច្ចុប្បន្ន កម្ពុជាមានរោងចក្រធុនធំកំពុងដំណើរការជាង ៣.០០០ មូលដ្ឋាន និងបានអនុម័តគម្រោងវិនិយោគក្នុងទំហំទុនខ្ពស់បំផុតមិនធ្លាប់មាន សរុបជាង ១០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៥ ប៉ុន្តែការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកក្នុងឧស្សាហកម្មទាំងនេះនៅមានកម្រិតនៅឡើយ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានស្នើឱ្យ IFC ផ្តល់ការគាំទ្របន្ថែមលើការ “ភ្ជាប់តួអង្គនៃខ្សែច្រវាក់ផ្គង់ផ្គង់” តាមរយៈការបណ្តុះបណ្តាលសហគ្រាសធុនតូច និងមធ្យមសក្តានុពល ក្នុងអនុវិស័យ ដូចជាផលិតកម្មអំបោះ គ្រឿងភ្ជាប់និងលម្អ សារធាតុគីមី វត្ថុធាតុដើមជាស្បែក និងការវេចខ្ចប់ជាដើម ដោយសង្កត់ធ្ងន់ថា សហគ្រាសធុនតូច និងមធ្យមគឺជាតួអង្គគន្លឹះសម្រាប់តម្លៃបន្ថែមខ្ពស់ និងភាពប្រកួតប្រជែងរយៈពេលវែង និងស្នើឱ្យ IFC គាំទ្រកម្ពុជាកំណត់កត្តាផ្លាស់ប្តូរធំ (game changers) និងឧស្សាហកម្មសក្តានុពលថ្មីៗដែលកម្ពុជាមានឧត្តមភាពប្រកួតប្រជែង៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


