កីឡា
អធិជ័យ ច័ន្ទរាជ្យ ក្រុមគ្រួសារបងប្អូនរបស់ខ្លួននៅឯឧត្តរមានជ័យមានផលប៉ះពាល់ខ្លាំងអំឡុងសង្គ្រាមឈ្លានពានរបស់សៀម
កីឡាករគុនខ្មែរ អធិជ័យ ច័ន្ទរាជ្យ ថាតាំងពីសង្គ្រាមឈ្លានពានរបស់សៀមមកលើកម្ពុជាគឺក្រុមគ្រួសារ និងបងប្អូនសាច់ញាត្តិរបស់ខ្លួននៅឯខេត្តឧត្តរមានជ័យជួបការលំបាកច្រើនណាស់ បាត់ដី ចោរលួចឥវាន់ និងបាត់បង់ចំណូលជាដើម។

កីឡាករ អធិជ័យ ច័ន្ទរាជ្យ
សិស្សគុនក្លឹប Cambodian Top Team កីឡាករ អធិជ័យ ច័ន្ទរាជ្យ បានឲ្យដឹងថា បច្ចុប្បន្នស្ថានភាពនៅឯភូមិរបស់ខ្លួនឯខេត្តឧត្ដរមានជ័យ នោះគឺមានភ្លើងប្រើប្រាស់ ប៉ុន្តែអត់ទាន់មានទឹកនៅឡើយទេ។ បងប្អូនរបស់ខ្លួន និងប្រជាជនមួយចំនួនបានចាកចេញ ឬរើរួសមកនៅប៉ែកខាងក្រោមៗឆា្ងយពីព្រំដែនហើយដើម្បីប្រកបរបររកស៊ីចិញ្ចឹមជីវិតឡើងវិញ។

កីឡាករ អធិជ័យ ច័ន្ទរាជ្យ
អំឡុងសង្គ្រាមឈ្លានពាននេះក្រុមគ្រួសារ និងសាច់ញាត្តិរបស់ខ្លួនជួបការលំបាកជាច្រើនដូចជា បាត់សម្ភារប្រើប្រាស់ផ្សេងៗ ម៉ូតូ កង់ គ្រឿងប្រើប្រាស់ក្នុងផ្ទះ គ្រឿងជួសជុលឡាន និងឥវាន់សម្រាប់លក់ដូរជាច្រើនផងដែរ។ ផលប៉ះពាល់ទៀតនោះគឺអ្នកមួយចំនួនបាត់បង់ដីចម្ការដោយសៀមព័ន្ធយក និងដីមួយចំនួនទៀតមិនអាចចូលធ្វើចម្ការបានដូចមុនព្រោះបន្លាលួសជាប់ព្រំដីតែម្ដង។ លើសពីនេះផ្ទះសម្បែងត្រូវខូចខាត និងមិនអាចវិលត្រឡប់ទៅរស់នៅវិញបានដោយបន្តនៅភៀសសឹក។

ទិដ្ឋភាពគ្រួសារ អធិជ័យ ច័ន្ទរាជ្យ ប្រមូលផលស្វាយ
កូនសិស្សលោក ហ៊ុន ច័ន្ទរាជ្យ រូបនេះបន្ថែមទៀតថា ផលប៉ះពាល់ធំមួយទៀតនោះគឺខាតបង់ផលដំណាំដែលកំពុងធ្វើដោយប្រមូលផលបានខ្លះ និងខ្លះទៀតមិនអាចប្រមូលផលតែម្ដង។ ការបាត់បង់ប្រាក់ចំណូលដោយសារតែការភៀសខ្លួនរកកន្លែងសុវត្ថិភាពផង និងការបាត់បង់របររកស៊ីមិនអាចបន្តបាន ស្របពេលការចំណាយមានច្រើនដោយពុំមានចំណូលមកវិញ។

បន្លាលួសជាប់ដីចម្ការរបស់ អធិជ័យ ច័ន្ទរាជ្យ
បញ្ជាក់ដែរថា កីឡាករ អធិជ័យ ច័ន្ទរាជ្យ មានក្រុមគ្រួសាររស់នៅឯភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ផ្ទះរបស់កីឡាកររូបនេះនៅចម្ងាយប្រហែល ៤-៥គីឡូម៉ែត្រពីព្រំដែនប៉ុណ្ណោះ។ អំឡុងសង្គ្រាមឈ្លានពានរបស់សៀមមកលើកម្ពុជាកន្លងទៅនេះធ្វើឲ្យគេមានការបារម្ភពីគ្រួសារជាខ្លាំង និងពុំមានអារម្មណ៍ហ្វឹកហាត់នោះឡើយ៕



ទិដ្ឋភាពគ្រួសារ អធិជ័យ ច័ន្ទរាជ្យ ប្រមូលផលស្វាយ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


