ព័ត៌មានអន្ដរជាតិ
ថៃរកឃើញអ្នកឆ្លងជំងឺ mpox ជិត ១០០០ករណីហើយ
យោងតាមរបាយការណ៍របស់រដ្ឋាភិបាលដែលបានចេញផ្សាយដោយបាងកកប៉ុស្តិ៍ ថៃបានកត់ត្រាករណីឆ្លងជំងឺ mpox (ពីមុនត្រូវគេហៅថា អុតស្វា) ចំនួនជិត ១០០០ករណី ចាប់តាំងពីវីរុសនេះបានលេចឡើងដំបូងក្នុងប្រទេសអាស៊ានមួយនេះក្នុងឆ្នាំ២០២២។

អ្នកនាំពាក្យរងរដ្ឋាភិបាល លោកស្រី Airin Phanrit ដោយដកស្រង់ទិន្នន័យពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (DDC) បានបញ្ជាក់ថា ការរីករាលដាលនេះ បានជះឥទ្ធិពលខ្លាំងបំផុតទៅលើបុរសក្នុងវ័យធ្វើការ ដែលស្មើនឹងប្រមាណ ៩៧% នៃករណីសរុប។ គិតត្រឹមចុងឆ្នាំ២០២៥ កំណត់ត្រាផ្លូវការមានចំនួន ៩៣៣ករណី និងស្លាប់ ១៣នាក់ ខណៈដែលតួលេខបច្ចុប្បន្នកំពុងខិតជិតដល់ ១០០០ករណីហើយ។
បើពិនិត្យលើភូមិសាស្ត្រ ការរីករាលដាលនេះប្រមូលផ្តុំខ្លាំងនៅក្នុងមជ្ឈមណ្ឌលទីក្រុងសំខាន់ៗ និងតំបន់ទេសចរណ៍ល្បីៗ។ ទីក្រុងបាងកកនៅតែជាចំណុចកណ្តាលនៃការឆ្លង ដោយមានចំនួន ៤៥៨ករណី បន្ទាប់មកគឺខេត្ត Chon Buri (៨៥ករណី) Nonthaburi (៥០ករណី) Phuket (៣៥ករណី) និង Samut Prakan (៣២ករណី)។ មន្ត្រីសុខាភិបាលបានកត់សម្គាល់ថា អ្នកជំងឺភាគច្រើនមានប្រវត្តិទំនាក់ទំនងផ្លូវភេទជាមួយដៃគូដែលមិនស្គាល់អត្តសញ្ញាណ ដែលធ្វើឲ្យនាយកដ្ឋាន DDC ចេញការណែនាំឲ្យជៀសវាងការប៉ះពាល់ផ្ទាល់ជាមួយបុគ្គលដែលមានកន្ទួលលើស្បែក ឬពងបែកខុសធម្មតា ជាពិសេសនៅក្នុងតំបន់ទេសចរណ៍ដែលមានមនុស្សកកកុញ។
ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតួលេខនេះ នាយកដ្ឋាន DDC បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងលើគោលដៅសំខាន់ៗ ដោយបានចែកចាយវ៉ាក់សាំង mpox យ៉ាងហោចណាស់ ២០០០ដូសក្នុងខែមករានេះ។ ការចែកចាយនេះ ផ្តោតសំខាន់លើបុគ្គលិកពេទ្យជួរមុខ និងក្រុមដែលមានហានិភ័យខ្ពស់នៅក្នុងខេត្តដែលរងគ្រោះខ្លាំងបំផុត រួមមានទីក្រុងបាងកក, Chon Buri, Chiang Mai និង Phuket។ អាជ្ញាធរក៏បានអនុវត្តពិធីសារតាមដាន និងពិនិត្យយ៉ាងតឹងរ៉ឹងនៅក្នុងតំបន់ដែលមានចរាចរណ៍មនុស្សច្រើន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលបន្ថែមទៀតនៃវីរុសនេះ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


