Connect with us

ព័ត៌មានអន្ដរជាតិ

​​​​​​សកម្មភាពយោធា​របស់​រុស្ស៊ី​ បង្ខំឱ្យ​​អាល្លឺម៉ង់ងាក​ទៅ​​​ពង្រឹង​សមត្ថភាព​​​​យោធា​​កាន់តែខ្លាំង​

បានផុស

នៅ

នៅ​ដើម​ឆ្នាំ​​២០២៦​យ​នេះ បុរស​ជន​ជាតិ​អាល្លឺម៉ង់ ដែល​មាន​អាយុ​១៨​ឆ្នាំ ទទួល​បាន​កម្រង​សំណួរ​​ដាក់​កំហិតពួក​គេ​​ ឲ្យ​ចូល​​​ហ្វឹកហាត់​​​​ពង្រឹង​កាយ​សម្បទា​របស់​ពួក​គេ ដើម្បី​​ចូល​បម្រើ​កង​ទ័ព​ក្រោម​ច្បាប់​ដែល​បាន​អនុម័ត​កាល​ពី​ខែ​មុន​។​

យោធាអាល្លឺម៉ង់។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចូល​រួម​ក្នុង​វិស័យ​កង​ទ័ព​គឺ​ជា​ការ​ស្ម័គ្រ​ចិត្ត​ក្នុង​ពេលនេះ ប៉ុន្តែ​ច្បាប់​អនុញ្ញាត​ឱ្យ​រដ្ឋាភិ​បាល​ដាក់​ចេញ​នូវ​បទ​បញ្ញាត្តិចាំ​បាច់​មួយ​ ដើម្បី​បំពេញ​គោល​ដៅ​របស់ខ្លួ​ន​ក្នុង​ការ​កសាង​ប្រទេស ​ដែល​មាន​​កង​ទ័ព​ខ្លាំង​បំផុត​នៅ​អឺរ៉ុប​ជា​លើក​ដំបូង​ ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​ពីរ​។

កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន ​​កម្លាំង​​​យោធា​​ជាប់​​កាតព្វ​កិច្ច​សកម្ម​ក្នុង​វិស័យ​យោធា ​ឱ្យ​ដឹង​ថា ទាហាន​ដែល​ឈរ​ជើង​មាន​ចំនួន​ ១៨៤ ០០០នាក់ ដែល​កើន​ឡើង​ចំនួន​ ២៥០០នាក់​ ចាប់​តាំង​ពី​ខែ​ឧសភា​ នៅ​ពេល​ដែល​​អធិការបតី​អាល្លឺម៉ង់ លោក​ Friedrich Merz បាន​ប្រាប់​សភា​ថា៖«​កង​ទ័ពអឺរ៉ុប​​ត្រូវ​​តែ​​ក្លាយ​ជា​កង​ទ័ព​​ដែល​ខ្លាំង​បំផុត​​»។

លោក Timo Graf អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​នៅ​មជ្ឈ​មណ្ឌល Bundeswehr នៃ​ប្រវត្តិ​សាស្ត្រ​យោធា និង​វិទ្យាសាស្ត្រ​សង្គម​នៅ​ទីក្រុង Potsdam បាន​ប្រាប់ ​Al Jazeera ថា​៖«វា​​ជា​​កម្លាំង​​ដ៏​​ធំ​​បំផុត​​ដែល​​ពួក​គេ​​មាន​​ក្នុង​​រយៈ​ពេល​​យូរ​​​មក​​ហើយ ហើយ​​វាក៏​​​ជា​​កម្លាំង​ខ្លាំង​​បំផុត​ ​ដែល​​យើង​​មាន​​តាំង​ពី​​ឆ្នាំ​២០២១មក​»។

មិន​តែ​ប៉ុណ្ណោះ រដ្ឋា​ភិបាល​​អាល្លឹម៉ង់​កំពុង​ទាក់​ទាញ​យុវជន​ដែល​ស្ម័គ្រ​ចិត្ត​លើ​កិច្ច​សន្យា​រយៈ​ពេល២៣​ខែ ជា​មួយ​នឹង​ប្រាក់​បៀវត្សរ៍ និង​អត្ថ​ប្រយោជន៍​ជា​ច្រើន​។

លោក Graf បាន​បន្ត​​ថា៖«ប្រាក់​ឈ្នួល​គឺត្រឹម​តែ​ ៣ ០០០ដុល្លាប៉ុណ្ណោះ ដោយ​សារ​តែ​លំនៅ​ឋាន​មិន​គិត​ថ្លៃ ការ​ធានា​រ៉ាប់រង​ផ្នែក​វេជ្ជសាស្រ្ត​គឺ​មិន​គិត​ថ្លៃ តែ​ពួកគេ​នឹង​បញ្ចប់​ដោយ​បង់​ប្រាក់​ ២ ៧០០ដុល្លា​ បន្ទាប់​ពី​ពន្ធ និង​ការ​កាត់​ប្រាក់​។​ ចំនួន​នេះ​ ច្រើន​ណាស់​សម្រាប់​យុវជន»​។

រដ្ឋា​ភិបាល​ថ្មី​របស់​អាល្លឺម៉ង់​កំពុង​ពន្លឿន​ការ​រៀប​ចំចំពោះ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ ផ្នែក​យោធា​ពេញ​លេញ​ជា​មួយ​រុស្ស៊ី​។ នេះ​បើ​តាម​លោក Sergey Nechayev ឯក​អគ្គ​រដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​អាល្លឺម៉ង់ បាន​ប្រាប់​គេហទំព័រ​ព័ត៌មាន​អាល្លឺម៉ង់ Apolut ក្នុង​បទ​សម្ភាសន៍​មួយ​កាល​ពី​ខែ​មុន​។

ត្រឡប់​ទៅ​ លោក Graf បាន​ថ្លែង​​ថា៖«គ្រាន់​តែ​ក្នុង​មួយ​ឆ្នាំ យើង​បាន​ផ្លាស់​ប្តូរ​ពី ៥៨ភាគរយ​ ទៅ ៦៥ភាគរយ​ដែល​​គាំទ្រ​ឱ្យ​មាន​ការ​បង្កើន​សម្រាប់​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​»។

លើស​ពី​នេះ នៅ​ឆ្នាំ២០៣០​ អា​ល្លឺម៉ង់​នឹង​ចំណាយ​ ៣.៥ភាគរយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​(GDP) របស់​ខ្លួន​លើ​វិស័យ​ការពារ​ជាតិ​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម