ព័ត៌មានអន្ដរជាតិ
ឆ្នេរសមុទ្រស៊ីដនីត្រូវបិទ បន្ទាប់ពីមានករណីត្រីឆ្លាមខាំផ្ទួនៗគ្នា
អាជ្ញាធរបានបញ្ជាឲ្យបិទឆ្នេរសមុទ្រភាគខាងជើងទាំងអស់ ក្នុងទីក្រុងស៊ីដនី នៃប្រទេសអូស្ត្រាលី ដោយគ្មានកាលកំណត់ បន្ទាប់ពីមានករណីត្រីឆ្លាមខាំជាលើកទី៣ ក្នុងរយៈពេលត្រឹមតែជាង ២៤ម៉ោង ដែលបានបណ្តាលឲ្យអ្នកជិះក្តារស្គីលើទឹកម្នាក់ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិត។

យោងតាមរ៉យទ័រ ហេតុការណ៍ចុងក្រោយនេះបានកើតឡើងកាលពីល្ងាចថ្ងៃចន្ទទី១៩ខែមករាឆ្នាំ២០២៦ នៅឆ្នេរ North Steyne ក្នុងតំបន់ Manly ជាកន្លែងដែលបុរសម្នាក់វ័យខ្ទង់២០ឆ្នាំ បានរងរបួសជើងយ៉ាងធ្ងន់ធ្ងរ ខណៈកំពុងជិះក្តារស្គី។ ជនរងគ្រោះត្រូវបានគេរាយការណ៍ថាបានគាំងបេះដូងនៅលើឆ្នេរ ប៉ុន្តែត្រូវបានសង្គ្រោះឲ្យដឹងខ្លួនឡើងវិញដោយក្រុមសង្គ្រោះបឋម មុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ Royal North Shore។
ការកើនឡើងនៃសកម្មភាពត្រីឆ្លាម ត្រូវបានគេសន្និដ្ឋានថាបណ្តាលមកពីលក្ខខណ្ឌបរិស្ថានមិនអំណោយផល។ ភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ បាននាំយកដីល្បាប់ និងកម្ទេចកម្ទីយ៉ាងច្រើនចូលទៅក្នុងទឹកសមុទ្រ និងតំបន់កំពង់ផែ ដែលបង្កើតឲ្យមានទឹកល្អក់ និងទឹកសាបលាយឡំជាមួយទឹកប្រៃ ដែលជាលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ប្រភេទឆ្លាម bull shark ដែលជាប្រភេទឆ្លាមសង្ស័យក្នុងករណីទាំងនេះ។ អ្នកជំនាញបានកត់សម្គាល់ថា ត្រីឆ្លាមទាំងនេះងាយនឹងរកចំណីនៅក្បែរឆ្នេរ នៅពេលដែលភាពថ្លានៃទឹកមានកម្រិតទាប។ អង្គការសង្គ្រោះជីវិតលើទឹក (Surf Life Saving NSW) បានព្រមានសាធារណជនឲ្យនៅឲ្យឆ្ងាយពីទឹកសមុទ្រ ដោយបញ្ជាក់ថា គុណភាពទឹកនាពេលបច្ចុប្បន្នធ្វើឲ្យឆ្នេរសមុទ្រ «មិនមានសុវត្ថិភាពនោះទេ»។
ករណីនៅតំបន់ Manly នេះ បានកើតឡើងបន្ទាប់ពីហេតុការណ៍គួរឲ្យរន្ធត់ចំនួន២ទៀតនៅលើឆ្នេរដដែល។ កាលពីព្រឹកថ្ងៃចន្ទ ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់បានរួចផុតពីរបួសនៅឆ្នេរ Dee Why បន្ទាប់ពីឆ្លាមបានខាំដាច់ក្តារស្គីរបស់គេអស់មួយដុំធំ។ ចំណែកកាលពីថ្ងៃអាទិត្យ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ផ្សេងទៀត បានប្រយុទ្ធជាមួយសេចក្តីស្លាប់ បន្ទាប់ពីរងការខាំយ៉ាងសាហាវ ខណៈពេលកំពុងលោតទឹកលេងក្នុងកំពង់ផែស៊ីដនី។ ដោយមានជនរងគ្រោះ២នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ូលិសរដ្ឋ និងក្រុមប្រឹក្សាមូលដ្ឋានកំពុងបន្តបិទឆ្នេរយ៉ាងតឹងរ៉ឹង និងប្រើប្រាស់ដ្រូន ដើម្បីតាមដានចលនារបស់ត្រីឆ្លាម ខណៈរង់ចាំទឹកសមុទ្រមានសភាពថ្លាឡើងវិញ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


