ព័ត៍មានទាន់​ហេតុការណ៏
Search

ខាន់ ជេ​ម​ស៍ ស្ងាត់ៗ​ ងាក​មក​បោះទុន​វិនិយោគ​លើ​ជំនួញ​អចលនទ្រព្យ​យ៉ាង​ត្រជាក់​ល្ហឹម​

​ភ្នំពេញ ៖ បន្ទាប់ពី​ដាក់ខ្លួន​ប្រឡូក​ចូល​វិស័យ​សិល្បៈ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​កន្លងមកនេះ ​កំពូល​តារាចម្រៀង​ប្រុស​ដែល​កំពុងមាន​ឈ្មោះ​បោះ​សំឡេង ​និង​ស្ថិតក្នុង​ដួងចិត្ត​យុវវ័យ ​គឺ​ លោក ខាន់ ​ជេ​ម​ស៍​ ថ្មីៗ​នេះ​ ក៏​ស្រាប់តែ​ប្រកាស​វិនិយោគ​លើ​វិស័យ​ជំ​នួញ​អចលនទ្រព្យ​ដោយ​គម្រោង​នេះ​មាន​ទីតាំង ​ស្ថិតនៅ​ភូមិ​បឹង​ទឹង ឃុំ​ទងត្រឡាច ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម។​

បើ​តាម​ការ​បញ្ជាក់​របស់​តារា​ចម្រៀង​ លោក ខាន់ ជេ​ម​ស៍ បាន​និយាយ​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​រូប​លោក​សម្រេចចិត្ត​ចាប់​យកមុខ​ជំនួញ​អចលនទ្រព្យ​បន្ថែម​លើ​អាជីព​សិល្បៈ ​បច្ចុប្បន្ន​នោះ​ដោយសារ​តែ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​កំពុងតែ​មានការ​រីកចម្រើន​លឿន​ និង​កំពុងតែ​មានការ​អភិវឌ្ឍ​ ហើយ​នេះ​ជា​មុខ​ជំនួញ​មួយ​ដែល​លោក​ស្រឡាញ់​ក្រៅពី​អាជីព​សិល្បៈ​ចម្រៀង​។​

លោ​កថា ​អ្វីដែល​សំខាន់​ខ្ញុំ​ធ្វើ​ជំនួញ​នេះ​ មាន​ដៃគូ​ល្អ ​និង​ច្បាស់លាស់ ​ហើយ​គាត់​ជា​បុគ្គល​ល្បី​ពោល​គឺ​យើង​យើង​ចាប់ដៃគ្នា​រកស៊ី​ដោយ​ជឿជាក់​គ្នា​១០០​ភាគរយ​តែម្តង​។​

លោក ខាន់ ជេ​ម​ស៍ បាន​និយាយ​ឲ្យ​ដឹង​ទៀតថា ​បើសិនជា​អតិថិជន​ទិញ​ដី​បាន​ដី ​ព្រោះ​ក្រុមហ៊ុន​មិន​បាន​ភូតភរ​បោក​ប្រាស់​គ្នា​នោះទេ​ មានន័យថា​ ពួកយើង​រកស៊ី​ត្រឹមត្រូវ​។​ ដូច្នេះ​ លោក​ចង់​ឲ្យ​អ្នកគាំទ្រ​ទាំងអស់​បានមក​វិនិយោគ​ជាមួយគ្នា​នូវ​គម្រោង​នីមួយៗ​ ដើម្បី​អាច​ទទួលបាន​ផល​ចំណេញ​ទាំង​អស់​គ្នា ហើយ​អតិថិជន​ក៏​អាច​ទទួលបាន​ដៃគូ​រវិ​និ​យោគ​ល្អៗ ​ព្រោះ​ពួកយើង​មិន​លក់​កេរ្តិ៍ឈ្មោះ​នោះទេ​ដោយសារតែ​ទម្រាំ​បាន​កសាង​កេរ្តិ៍ឈ្មោះ​ល្បី​ដល់​សព្វថ្ងៃនេះ​មិនមែនជា​រឿង​ងាយ​ទេ ​ហេតុនេះ​អ្នក​ដែល​បាន​ទិញ​ដី​ហើយ នឹង​ទទួលបាន​ដី​ និង​ផល​ចំណេញ​ភ្លាមៗ​តែម្តង​។​

តារា​ប្រុស​ លោក ខាន់ ជេ​ម​ស៍ បាន​និយាយទៀតថា នេះ​ជា​ក្តី​ស្រមៃ​របស់ខ្ញុំ​តាំងពី​តូច​មក​ គឺ​ស្រឡាញ់​លើ​វិស័យ​ដីធ្លី និង​ផ្ទះ​ហើយ​នេះ​ជា​ជំហាន​មួយ​ដែល​ខ្ញុំ​បាន​ដើរ​មកដល់​ចំណុច​ខ្ញុំ​ចង់បាន​រួច​សម្រេច​តាម​ក្តី​បំណង​ពិតៗ​ហើយ​អាជីព​សិល្បៈ​ខ្ញុំ​មិន​បោះបង់ចោល​ទេ។​ នេះ​ជា​គម្រោង​ទី​២​របស់ខ្ញុំ​ជាមួយនឹង ​លោក ឡុង បូរ៉ា វិនិយោគ​លើ​វិស័យ​ដីធ្លី​នេះ​ផងដែរ​។​

លោក ខាន់ ជេ​ម​ស៍ បន្ថែមទៀតថា ចំពោះ​គម្រោង​ដី​ឡូត៍​ពិសេស ​គឺមាន​តម្លៃ​ត្រឹមតែ​៥.៩៩៩​ដុល្លារ​ពោលគឺ​មិនដែល​ធ្លាប់មាន​ពីមុនមក​ទេ​ ដែលមាន​ទីតាំងនៅ​រង្វង់​មូល​ស្ពាន​ព្រែក​តា​ម៉ាក់ 7NG បាន​ចាប់ផ្តើម​បើក​លក់​ហើយ​។ ​គម្រោង​ពុះ​ដី​ឡូត៍​ទី​ពីរ​របស់ លោក ខាន់ ជេ​ម​ស៍​ និង​លោក ឡុង បូរ៉ា គឺ​ទិញ​១ ឡូត៍​ថែម​ជូន​១​ឡូត៍ អាចធ្វើ​ការទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ​ ៖០១០ ២២២ ១៦៨, ០១២ ៥០៥ ៤៧៥ ,០១៥ ៧០៥ ០១៩​។​

ជាការ​កត់សម្គាល់​បច្ចុប្បន្ន​នេះ​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​កំពុងតែ​មានការ​រីកចម្រើន​ខ្លាំង​នៅ​រយៈពេល​ជាង​១​ទសវត្ស​ចុង​ក្រោយនេះ ​ខណៈ​មាន​អ្នកវិនិយោគ​ជាច្រើន​បាន​បោះ​ទុន​វិនិយោគ​ និង​កំពុង​អភិវឌ្ឍន៍​នៅ​ទីក្រុង​ ឬ​តាម​បណ្តា​ជាយក្រុង​ ក៏ដូចជា​នៅតាម​បណ្តាល​ខេត្ត​មួយចំនួន ​ដែលមាន​សក្ដានុពល​សំខាន់ៗ​ដូចជា ​៖ ​ក្រុងព្រះសីហនុ​, សៀមរាប ,​ក្រុង​បាវិត ក្រុង​ប៉ោយប៉ែត​ និង​ក្រុង​កំពង់​ចាម​ជាដើម​៕