ព័ត៍មានទាន់​ហេតុការណ៏
Search

Grab កំពុង​ស្ទង់​ស្ទាប​បែងចែក​ឱ្យមាន​អាជីវកម្ម​សេវាកម្ម​ហិរញ្ញវត្ថុ

Grab ដែល​ជា​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ដោយ​ការ​ហៅ​តាម​កម្មវិធី​ទូរស័ព្ទ​មាន​មូលដ្ឋាន​ក្នុងប្រទេស​សិង្ហ​បុរី​បាន​បង្គាប់​ឱ្យ​ធនាគារ​មួយ​ចំនួន​ដើម្បី​ទាក់ទង​វិនិយោគិន​ដ៏​មាន​សក្ដានុពល​ឱ្យ​យក​ភាគហ៊ុន​ភាគតិច​ក្នុង​មុខ​ជំនួញ​សេវាកម្ម​ហិរញ្ញវត្ថុ​របស់​ខ្លួន​ស្រប​ពេល​ដែល​ក្រុមហ៊ុន​នេះ​គ្រោង​បែងចែក​អង្គភាព​របស់​ខ្លួន។

ក្រុមហ៊ុន Grab បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ឈ្លានពាន​ដើម្បី​ពង្រីក​សេវាកម្ម​របស់ខ្លួន​ពី​សេវា​ដឹកជញ្ជូន​អ្នកដំណើរ​ទៅជា​សេវា​ដឹកជញ្ជូន​និង​ទូទាត់​ម្ហូបអាហារ​ខណៈ​ដៃគូ​ប្រកួតប្រជែង​គឺ Go-Jek​របស់​ឥណ្ឌូណេស៊ី​ដើម្បី​ក្លាយជា​កម្មវិធី​ទូរ​សព្ទ​ដែលមាន​សព្វគ្រប់​បែបយ៉ាង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែលមាន​ប្រជាជន​សរុប​ប្រហែល​៦៥០​ពាន់​លាន​នាក់។

ប្រភព​មួយ​ក្នុងចំណោម​ប្រភព​ច្រើន​ទៀត​បាន​និយាយថា​ធនាគារ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ជាច្រើន​គឺជា​ភាគី​ដែល​ស្ថិត​ក្នុងចំណោម​វិនិយោគិន​ដែលមាន​សក្ដានុពល​សម្រាប់​អាជីវកម្ម​សេវាកម្ម​ហិរញ្ញវត្ថុ​របស់ Grab ហើយ​បាន​បន្ថែមថា​គម្រោង​នេះ​កំពុងស្ថិត​ក្នុងដំណាក់កាល​ចាប់ផ្ដើម​នៅឡើយ។

ប្រភព​មួយ​ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​បានឱ្យដឹងថា Grab កំពុងតែ​រកប្រាក់​ចំណូល​បន្ថែម​ប្រហែល​តិចជាង​៥០០​លាន​ដុល្លារ​តាមរយៈ​ការបែងចែក​នេះ​។​

កាសែត Financial Times បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា Grab កំពុង​ពិចារណា​បែងចែក​ការទូទាត់​និង​មុខ​ជំនួញ​សេវាកម្ម​ហិរញ្ញវត្ថុ​របស់​ខ្លួន។

យ៉ាងណាមិញ​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Grab បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ណាមួយ​ឡើយ​ជុំវិញ​ការបែងចែក​នេះ​តែ​បាន​និយាយថា ​ក្រុមហ៊ុន​តែងតែ​វាយតម្លៃ​រចនាសម្ព័ន្ធ​ទុន​របស់​មុខ​ជំនួញ​នានា​របស់ខ្លួន​ជានិច្ច​៕ REUTERS


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114