ព័ត៍មានទាន់​ហេតុការណ៏
Search

អគ្គលេខាធិការរង​សហព័ន្ធ​ហែល​ទឹក​ទៅ​ចូលរួម​វគ្គ​មន្ត្រី​អាជ្ញាកណ្តាល​បច្ចេកទេស​ពិភពលោក​លើក​ទី​១៣ នៅ​ហុង​គ្រី​

​ហែល​ទឹក ៖ ​លោក នាង សូ​រិ​ទ្ធិ​យ៉ា អគ្គលេខាធិការ​រង​ នៃ​សហព័ន្ធ​ខ្មែរ​ហែល​ទឹក កាលពី​យប់​ថ្ងៃទី​៩ ខែ​ឧសភា ​ឆ្នាំ​២០១៩ បាន​ចេញ​ដំណើរ​ទៅកាន់​ប្រទេស​ហុង​គ្រី ដើម្បី​ចូលរួម​វគ្គ​សិក្ខាសាលា ស្ដីពី មន្ត្រី​អាជ្ញាកណ្ដាល​បច្ចេកទេស​ក​ម្រិ​ត​ពិភពលោក​លើក​ទី​១៣ ដែលមាន​រយៈពេល​៥​ថ្ងៃ។

លោក​នាង សូ​រិ​ទ្ធិ​យ៉ា បាន​ប្រាប់​ឲ្យ​ដឹងថា រូបលោក​តំណាង​ឲ្យ​សហព័ន្ធ​ខ្មែរ​ហែល​ទឹក​របស់​ប្រទេស​កម្ពុជា​ទៅ​ចូលរួម​វគ្គ​ខាងលើនេះ ដើម្បី​ឲ្យ​ក្លាយ​មន្ត្រី​អាជ្ញាកណ្ដាល​បច្ចេកទេស​ស​ម្រា​ប់​តំបន់​អាស៊ី​អាគ្នេយ៍ ​និង​ការប្រកួត​កម្រិត​អន្តរជាតិ​នានា ជាពិសេស​ការប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍​លើក​ទី​៤៣ “43rd Sea Age Group Swimming Championships.” ឆ្នាំ​២០១៩ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។

លោក​អគ្គលេខាធិការ​រង បាន​បន្តថា សិក្ខាសាលា​ ស្ដីពី​មន្ត្រី​អាជ្ញាកណ្ដាល​បច្ចេកទេស​ក​ម្រិ​ត​ពិភព​លោក​លើក​ទី​១៣ មាន​អ្នកចូលរួម​មកពី​ជាង​២០០​ប្រទេស ដែល​ប្រទេស​មា​ជិ​ក​ នៃ​សហព័ន្ធ​ហែល​ទឹក​ពិភពលោក​។

សព្វថ្ងៃនេះ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក មាន​មន្ត្រី​បច្ចេកទេស​អន្តរជាតិ​តែ​៣​រូប​ប៉ុណ្ណោះ គឺ​លោក ហែម ចាន់​លី ដែលជា​អនុ​ប្រ​ធាន​សហព័ន្ធ លោក​ហែម គី​រី អគ្គលេខាធិការ និង រូបលោក​ដែល​ជា​អគ្គលេខាធិការ​រង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114