ព័ត៍មានទាន់​ហេតុការណ៏
Search

ពលរដ្ឋ​ខ្មែរ​​២​នាក់ ដែល​រួចផុត​ទោស ត្រូវ​បាន​អាជ្ញាធរ​ថៃ បញ្ជូន​មក​ឲ្យ​កម្ពុជា​វិញ​

ឧ​ត្ត​រ​មានជ័យ ​៖ នៅវេលា​ម៉ោង​១៥​និង​១០​នាទី​ល្ងាច ថ្ងៃទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៩ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ ចំនួន​២​នាក់ មក​តាម​ច្រក​អន្តរជាតិ​ជាំ សា​ងុំា ស្ថិតនៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ខ្មែរ​ចំនួន​២​នាក់ ​ដែល​អាជ្ញាធរ​ថៃ​បញ្ជូន​មក​នោះ មានឈ្មោះ​ដូចខាង​ក្រោម ​៖
១.​ឈ្មោះ នៅ ស៊ុត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​
២.​ឈ្មោះ វ៉ាន់ ញ៉​ក់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ​អ្នក​ទាំង​២ រស់នៅ​ភូមិ​បន្ទាយ​ចាស់ ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ។

សមត្ថកិច្ច​នៅ​នឹង​មាត់ច្រក​អន្តរជាតិ​ជាំ​បាន​ឲ្យ​ដឹង​ទៀតថា ពលរដ្ឋ​ទាំង​២​នាក់​ខាងលើ ត្រូវ​បាន​ជាប់​គុក​នៅ​ខេត្ត​ស៊ីសាកេ​ត​ប្រទេស​ថៃ ហើយ​ត្រូវបាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​នៅ ថ្ងៃទី​១២,០៥,២០១៦ ពី​បទ​ឆ្លងដែន ខុសច្បាប់​កាប់ កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ ចូល​តាម​ច្រក​អូរ​ខ្សាច់ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខ្មែរ ភូមិ​ចារ​ថ្មី ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ រីឯ​ខាង​ថៃ​វិញ​ គឺ ភូមិ​ស្ទឹង​ចាន់ ឃុំ​ស្ទឹង​ចាន់ ស្រុក​ឃុន​ហាន ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ​។​

បច្ចុប្បន្ន សមត្ថកិច្ច​នៅ​នឹង​មាត់ច្រក​អន្តរជាតិ បាន​ឲ្យ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114