ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​ម្នាក់​ ក្នុងចំណោម​៣​នាក់ ត្រូវ​រន្ទះបាញ់​ចំ​ភ្លៅ​ របួសធ្ងន់​

រតនគិរី ៖ បុរស​ម្នាក់ ​ត្រូវ​រន្ទះបាញ់​ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ក្នុងចំណោម​មនុស្ស​៣​នាក់ ខណៈ​​​ដើរ​ទៅ​អារ​ឈើ​នៅក្នុង​ព្រៃ​មួយ​កន្លែង។

​ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​០០​នាទី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ៦​កើត ខែ​ពិសាខ ឆ្នាំកុរ សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៩ កន្លងទៅ ត្រង់​ចំណុច​អូរ​គគី ស្ថិតនៅ​ក្នុងភូមិ​៣ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ​។​

​មន្ត្រី​អាវុធហត្ថ​ស្រុក​កូន​មុំ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ឃី ចាន់ថន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ស្រែ​ដូង ឃុំ​ថ្ម​អណ្តើក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ របួសធ្ងន់​។​

​មន្ត្រី​អាវុធហត្ថ​បាន​បន្តថា ជនរងគ្រោះ​ បាន​អង្គុយ​សម្រាក​ពី​អារឈើ​ធ្វើ​ផ្ទះ​នៅក្នុង​ព្រៃ​ជាមួយនឹង​មិត្តភ័ក្ដិ​២​នាក់​ទៀត មិន​ស្គាល់​អត្តសញ្ញាណ គ្រា​នោះដែរ មេឃ​ជិត​ធ្លាក់ភ្លៀង​ស្រាប់តែ​រន្ទះ​បាន​បាញ់​មនុស្ស​ម្នាក់​ចំ​​​ភ្លៅ​ខាងឆ្វេង​បណ្តាល​ឲ្យ​ខ្លោច​សាច់​ភ្លៅ​មួយ​ចំហៀង​។​

​ក្រោយ​កើតហេតុ ​កម្លាំង​អាវុធហត្ថ​ស្រុក​កូន​មុំ​បាន​យក​រថយន្ត​របស់​អង្គភាព​ដឹកបញ្ជូន​ជនរងគ្រោះ​ទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្រុក​កូន​មុំ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114