ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​១០​លាន​នាក់​ចុះហត្ថលេខា​ជំរុញ​ឲ្យ​សភា​ប្តឹង​ចោទប្រកាន់​លោក Trump

កាលពី​ថ្ងៃ​ព្រហស្បតិ៍ អ្នក​ប្រជាធិបតេយ្យ​ពីរ​នាក់​ ក្នុង​សភា ​ដែល​បង្ហាញ​ហត្ថលេខា​មនុស្ស​ចំនួន​១០​លាន​នាក់​ទៅ​សភា​បាន​ចូលរួម​ជាមួយ​សកម្មជន​នៅ​វិមាន Capitol ដើម្បី​អំពាវនាវ​ឲ្យ​តំណាងរាស្ត្រ​ចាប់ផ្តើម​ដំណើរការ​នីតិវិធី​ប្តឹង​ចោទប្រកាន់​ប្រឆាំងនឹង​ប្រធានាធិបតី Donald Trump​។​

តំណាងរាស្ត្រ Al Green បាន​និយាយថា “​យើង​កំពុងកាន់​ហេតុផល​១០​លាន​យ៉ាង​នៅក្នុង​ដៃ​សម្រាប់​ការ​មក​ទីនេះ​នៅថ្ងៃនេះ​”​។​

ប្រអប់​ក្រដាសកាតុង​ជាច្រើន​ដែលមាន​ហត្ថលេខា​ដែល​ប្រមូលបាន​ពី​ញត្តិ​នានា​ពី​ក្រុម​ដូចជា MoveOn និង Women’s March ផង​ដ​ដែរនោះ​គឺ​ត្រូវបាន​បញ្ជូនទៅ​ឲ្យ​សមាជិកសភា​អាណត្តិ​ទី​១ លោកស្រី Rashida Tlaib ដែល​បាន​ណែនាំ​ច្បាប់​ឲ្យ​គណៈកម្មាធិការ​យុត្តិធម៌​សភា​ត្រូវ​ចាប់ផ្តើម​នីតិវិធី​ដើម្បី​ស៊ើបអង្កេត​ថា​តើ​លោក Trump បាន​ប្រព្រឹត្ត​បទល្មើស​ដែល​អាចឈាន​ទៅដល់​ការប្តឹង​ចោទប្រកាន់​ដែរឬទេ​។​

លោក Trump បានប្រកាសថា លោក​ត្រូវ​បានសម្រេច​ថា​គ្មាន​ទោស​ទាំងស្រុង​ដោយ​របាយការណ៍​ដែល​ចេញ​នាពេល​ថ្មីៗ​នេះ​របស់​រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller ស្តីពី​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​។​

ក៏ប៉ុន្តែ​អ្នកប្រជាធិបតេយ្យ​មួយចំនួន​បាន​ជំទាស់​ថា ឯកសារ​នេះ​បានលើកឡើង​ជាច្រើនលើក​ដែលថា​លោក​ប្រធានាធិបតី​អាច​រារាំង​យុត្តិធម៌​ហើយ​សមាជិក​ព្រឹទ្ធសភា​លោកស្រី Elizabeth Warren ដែលជា​បេក្ខជន​ប្រធានាធិបតី​ឆ្នាំ​២០២០​បាន​អំពាវនាវ​ឲ្យ​មានការ​ប្តឹង​ចោទប្រកាន់​។​

ទោះបីជា​យ៉ាងណាក៏ដោយ អ្នកប្រជាធិបតេយ្យ​ជាន់ខ្ពស់​ដទៃទៀត​រួមទាំង​ប្រធាន​សភាជាតិ​លោកស្រី Nancy Pelosi ផងដែរ​នោះបាន​ព្រមាន​ប្រឆាំងនឹង​ទង្វើ​បែបនេះ​ដោយ​សង្កត់ធ្ងន់ថា វា​អាចធ្វើ​ឲ្យ​បែកបាក់​កាន់តែខ្លាំង​ដល់​ប្រជាជាតិ​ដែលមាន​ប្រជាជន​ប្រហែល​៣២៥​លាន​នាក់​មួយ​នេះ។

ពួកគេ​បាន​ព្រមាន​ថា វា​អាច​បញ្ឆេះ​ឲ្យ​មាន​បញ្ហា​នយោបាយ​មុន​ការបោះឆ្នោត​ឆ្នាំ​២០២០​ជាពិសេស​ជាមួយ​ព្រឹទ្ធសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​ដែល​ទំនងជា​នឹង​លើកទោស​ដល់​ប្រធានាធិបតី​ក្នុងករណី​ដែលមាន​ការប្តឹង​ចោទប្រកាន់​ពី​សំណាក់​សភាតំណាងរាស្ដ្រ៕ AFP