ព័ត៍មានទាន់​ហេតុការណ៏
Search

សូម​សរសើរ​ទឹកចិត្ត​! សា​វិ​ន ហ្វី​លី​ព និង U Trust Investment ផ្ដល់​អំណោយ​ដល់​គ្រួសារ​កុមារ​រស់​នៅ​ជាយក្រុង​ភ្នំពេញ​

​ភ្នំពេញ​ ៖​ ដោយ​មើលឃើញ​ពី​ក្តី​អាណិតអាសូរ​ និង​ដើម្បី​ចូលរួម​ចែករំលែក​ក្តី​ស្រលាញ់​ដល់ កុមារ​និង​គ្រួសារ​ខ្វះខាត​ដែល​កំពុង​រស់នៅ​ជាយ​ក្រុង​ភ្នំពេញ​នោះ​ តារា​សម្តែង​ប្រុស​មាន​ប្រជាប្រិយភាព​លោក សា​វិ​ន ហ្វី​លី​ព សហការ​ជាមួយ U Trust Investment កាលពី​ព្រឹក​ថ្ងៃទី​១០​ឧសភា​ បាន​នាំយក​អំណោយ​ជា​សម្ភារៈ​សិក្សា​ និង​គ្រឿង​បរិភោគ​មួយ​ចំនួន​ទៅ​ចែក​ជូន​ដល់​លោកតា​លោកយាយ​២០​គ្រួសារ ​និង​កុមារ​ជាង​១០០​នាក់​។​

បើតាម​ការរៀបរាប់​ភ្ជាប់​ជាមួយ​រូបភាព​នៃ​សកម្មភាព​មនុស្សធម៌​ជួយ​ដល់​គ្រួសារ​កុមារ​ទាំង​២០​គ្រួសារ​នោះ​លោក​បាន​លើកឡើងថា​ព្រឹក​នេះ​ខ្ញុំ​និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​អចលនទ្រព្យ​U Trust Investment បាន​យក​អំណោយ​សម្ភារៈ​សិក្សា ​និង​គ្រឿងឧបភោគ​បរិភោគ​ជាច្រើន​មក​ចែកជូន​ប្អូនៗ​សិក្សា​នុ​សិស្ស​នៅ​សាលាបឋមសិក្សា​ក្រាំង​ទំនប់​ចំនួន​១៤០​នាក់ និង​លោកតា​លោកយាយ​ក្រីក្រ​ចំនួន​២០​គ្រួសារ​នៅក្បែរ​គម្រោង​ដី​ឡូត៍ ឋានសួគ៌​ធម្មជាតិ ក្រោយ​ផ្សារ​បាត់ដឹង​ខាងលិច​ផ្លូវ​៥១​ស្រុក​ឧត្តុង្គ​ ខេត្ត​កំពង់ស្ពឺ​។

តារា​សម្តែង​ប្រុស​ដែល​កំពុង​កាក់កប​ជាមួយ​មុខ​ជំនួញ​អចលនទ្រព្យ ​លោក សា​វិ​ន ហ្វី​លី​ព បាន​បញ្ជាក់​បន្ថែមថា ​ថ្ងៃ​ណា​ក៏​យើង​អាច​ចែករំលែក​សេចក្ដីស្រលាញ់​បានដែរ​។​ ចំណែកឯ​អំណោយ​ដែល​ត្រូវបាន​ផ្តល់ជូន​ពួកគាត់​រួមមាន ​៖ ​អង្ករ​២០​ប៉ាវ​, ទឹកត្រី , ទឹកស៊ីអ៊ីវ ,​ត្រីខ ,​មី ,​សម្ភារៈ​សិក្សា រួមជាមួយ​ថវិកា​មួយចំនួនទៀត​ផងដែរ​។​

បន្ថែម​ពីលើ​នេះ​តារា​ប្រុស​លោក សា​វិ​ន ហ្វី​លី​ព បាន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹង​ដែរ​ថា​ តាមរយៈ​សកម្មភាព​នេះ​គឺ​ពួកគាត់​ពិតជា​មានការ​សប្បាយរីករាយ​ខ្លាំង​ចំពោះ​កម្មវិធី​សប្បុរសធម៌​របស់​យើង​នៅថ្ងៃនេះ​ព្រោះ​ក្រៅពី​សម្ភារៈ​សិក្សា​និង​គ្រឿង​ហូបចុក​ខាងលើ​ក្រុមហ៊ុន​ក៏បានផ្ដល់​ជា​ផ្លូវលំ​មួយ​ខ្សែ​ដល់​អ្នកភូមិ​នេះ​ផងដែរ​។​ចំពោះ​កម្មវិធី​នេះ​ក៏មាន​ការចូលរួម​ពី​សំណាក់​លោក មេឃុំ ,​មេភូមិ​និង​នាយក​សាលាបឋមសិក្សា​ក្រាំង​ទំនប់​ផងដែរ​។​

លើសពីនេះ​លោក សា​វិ​ន ហ្វី​លី​ព ក៏បាន​អះអាងថា​លោក​នឹង​បន្តធ្វើ​សកម្មភាព​មនុស្សធម៌​នេះ​ជា​បន្តបន្ទាប់​ព្រោះនេះ​ជា​សកម្មភាព​មួយ​ដែល​លោក​ចូលចិត្ត​និង​ស្រលាញ់​។​ម្យ៉ាងទៀត​គិត​មកទល់​ពេល​នេះ​មិនមែន​ទើប​ជា​លើក​ទី​១​សម្រាប់​លោក​នោះទេ​ពោលគឺ​លោក​បានធ្វើ​សកម្មភាព​បែបនេះ​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ជាក់ស្តែង​ដូចជា ​ការ​ជីក​អណ្តូងទឹក​ជូន​គ្រួសារ​កុមារ​ ឬ​ប្រជាពលរដ្ឋ​ខ្វះខាត​នៅតាម​ខេត្ត​ជាដើម​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114