ព័ត៍មានទាន់​ហេតុការណ៏
Search

ពិធីករ ​លោក រក្សា កំពុង​មាន​ទុក្ខ​ធំ​ ខណៈ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ​ចាត់​តំណាង​នាំ​យក​ថវិកា​ទៅ​ចូលរួម​បុណ្យ​សព

ភ្នំពេញ ៖ តារា​ប្រុស​ និង​ជា​ពិធីករ​ លោក រក្សា និង ក្រុម​គ្រួសារ​ ពេលនេះ​កំពុង​មានទុក្ខ​ដ៏​ក្រៀមក្រំ​និង​សោកសៅ​ជាទីបំផុត ​ខណៈ​ដែល​លោក​ឪពុក​ជាទី​ស្រលាញ់​ ត្រូវ​បាន​ទទួលមរណភាព​​​ កាលពី​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៩​កន្លងមក​ន​។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ លោក អ៊ឹម ជីវ៉ា។

ជាមួយគ្នា ​នៃ​ដំណឹង​មរណភាព​ដ៏​ក្រៀមក្រំ​នេះ​ដែរ ​បន្ទាប់ពី​ទទួល​បាន​ដំណឹង​ភ្លាមៗ​នោះ ​លោក ហែម ដា​រិ​ទ្ធ អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​ចាត់​ឲ្យតំណាង​ គឺ​តារា​ប្រុស​លោក អ៊ឹម ជីវ៉ា នាំ​យក​ថវិកា​ផ្ទាល់ខ្លួន​ទៅ​ចូលរួម​បុណ្យសព​ និង​រំលែក​ទុក្ខ​យ៉ាង​សោកសៅ​របស់​ក្រុមគ្រួសារ​តារា​ប្រុស ​លោក រក្សា ផងដែរ​។​

លោក អ៊ឹម ជីវ៉ា បាន​សរសេរ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​មក​ថា​ ថ្ងៃ​នេះ ​ខ្ញុំបាទ​បាន​នាំ​យក​ថវិកា​មួយ​ចំនួន​របស់ លោក ហែម ដា​រិ​ទ្ធ អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ​និង​ជា​ប្រធាន​កិត្តិយស​សាខា​កាកបាទក្រហម​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ទៅ​ចូលរួម​បុណ្យ​សព​ឪពុក​របស់​តារា​ប្រុស​លោក រក្សា ដែល​បានទទួល​មរណភាព​ដោយ​រោគាពាធ ហើយ​ត្រូវបាន​យកទៅ​តម្កល់ ​និង​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​ឈូក ខេត្ត​កំពត។

តារា​ប្រុស ​លោក អ៊ឹម ជីវ៉ា បាន​ដក​ស្រង់​សម្តី​របស់ លោក ហែម ដា​រិ​ទ្ធ បញ្ជាក់ទៀតថា ​លោក​អភិបាល​ខណ្ឌ ហែម ដា​រិ​ទ្ធ បាន​ផ្ដាំផ្ញើ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​ចំពោះ​ក្រុមគ្រួសារ ​នៃ​សព និង​សូមឲ្យ​វិញ្ញាណក្ខន្ធ​ នៃ​សព​សូម​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​។​ នេះ​មិនមែនជា​លើក​ទី​១​ទេ ​សម្រាប់​ការជួយ​ពី​ លោក ហែម ដា​រិ​ទ្ធ ដែល​ឧបត្ថម្ភ​ដល់​ លោក រក្សា ពោលគឺ​ជាច្រើនលើក​មក​ហើយ​ដោយសារ​ការមើល​ឃើញ​ពី​ការតស៊ូរ​របស់ លោក រក្សា ក្នុង​រកលុយ​ជួយ​ព្យាបាល​ជំងឺ​ម្តាយ​។

លោក​បន្ថែម​ថា ​ជាកា​ឆ្លើយតប​វិញ​ លោក រក្សា ក៏​សូម​ថ្លែងអំណរគុណ​ដល់​ លោក ហែម ដា​រិ​ទ្ធ ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​រូបលោក​ និង​ក្រុមគ្រួសារ​ពេលដែល​កំពុងមាន​ទុក្ខ​ ហើយ​លោក រក្សា ក៏​សំ​គោរព​ជូនពរ​ដល់​លោក​អភិបាលខណ្ឌ​ និង​ក្រុមគ្រួសារ​ ព្រមទាំង​ក្រុមការងារ​សូម​ទទួល​បាន​នូវ​សុខ​ភាពល្អ​ជោគជ័យ​គ្រប​កិច្ចការងារ​ជា​រៀងរហូត​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114