ព័ត៍មានទាន់​ហេតុការណ៏
Search

សត្វ​ផ្សោត​១​ក្បាល ​ត្រូវបាន​គេ​ប្រទះឃើញ​ងាប់​ ក្នុង​ដង​ទន្លេ​មេគង្គ ខេត្ត​ក្រចេះ​

ក្រចេះ​ ៖​ សត្វ​ផ្សោត ​ដែល​ជា​សត្វ​កម្រ​ជិត​ផុត​ពូជ​នោះ ត្រូវ​បាន​គេ​ប្រទះឃើញ​ងាប់​១​ក្បាល នៅ​ក្នុង​ទន្លេ​មេគង្គ កាលពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៩​ ចំណុច​ផែ​ក្រចេះ ស្ថិត​ក្នុង​សង្កាត់​ក្រចេះ ក្រុង​ក្រចេះ។

លោក សៀង គីម នាយ​ខណ្ឌ​ជលផល​បាន​ឲ្យ​ដឹងថា សត្វ​ផ្សោត​មួយ​ក្បាល​ដែល​ងាប់​ ត្រូវបាន​គេ​ប្រទះ​ឃើញ​នោះ​ ជា​ផ្សោត​ញី មាន​ទម្ងន់​ចំនួន​១៩១​គីឡូក្រាម ប្រវែង​២២៣​សង់ទីម៉ែត្រ រស់នៅ​អន្លង់​កាំ​ពី​។​

​លោក​បន្តទៀតថា សម្រាប់​មូលហេតុ​សត្វ​ផ្សោត​ងាប់​នេះ ក្រុម​ការងារ​មិនទាន់​សន្និដ្ឋាន​ច្បាស់​សាល់​ទេ ប៉ុន្តែ​បើតាម​ការពិនិត្យ​ជាក់ស្ដែង នៅលើ​ដងខ្លួន​មិនមាន​ស្លាកស្នាម​អ្វី​ទេ ​ក្រុមការងារ​សង្ស័យ​អាច​មក​ពី​ផ្សោត​នោះ​ចាស់ ព្រោះ​ទម្ងន់​ដល់​ទៅ​១៩១​គីឡូក្រាម ហើយ​ធ្មេញ​ផ្សោត​សឹករិចរិល​អស់​។​​

លោក​បាន​បញ្ជាក់​ទៅ​ថា មន្ត្រី​របស់​លោក​កំពុង​ចុះ​សហការ​ជាមួយ​ឆ្មាំ​ទន្លេ ដើម្បី​ត្រួតពិនិត្យ​ស្រាវ​ជ្រាវ​រក​មូលហេតុ​បន្ថែម​ដោយ​យក​សំណាក់​ យក​ខ្លាញ់ ក្រពះ​ផ្សោត ទៅ​ពិនិត្យ ពិសោធន៍ ជាមួយ​អង្គការ​wwf និង​ ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ​ខេត្ត ដើម្បី​រក​មូល​ហេតុ​ឲ្យ​ច្បាស់លាស់​ថា ​ផ្សោត​នោះ​ងាប់​សារ​អ្វី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114