ព័ត៍មានទាន់​ហេតុការណ៏
Search

វ៉ាន់ ម៉ូ​និ​ច និង ច​ន ច័ន្ទ​លក្ខិណា ផ្ទុះ​សង្គ្រាមពាក្យសម្តី​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក រឿង​បើក​រថយន្ត​ល្បឿន​លឿន​ដូច​ហោះ​

ភ្នំពេញ ​៖ ​ថ្មីៗ​នេះ ​មាន​ការ​​ផ្ទុះ​នូវ​រឿងរ៉ាវ​ដ៏​រសើប​ និង​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​មហាជន​ និង​អ្នក​ចូលចិត្ត​តាមដាន​វិស័យ​សិល្បៈ បន្ទាប់ពី​កើតមាន​សង្គ្រាម​ឆ្លើយឆ្លង​ពាក្យសម្ដី​គ្នា​ធ្ងន់ៗ​រវាង​តារា​សម្ដែង​ចាស់​-​ក្មេង​ស្រី​ពីររូប ​គឺ​អ្នកនាង វ៉ាន់ ម៉ូ​និ​ច និង​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ព្រោះ​តែ​ករណី​បើកបរ​រថយន្ត​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ​ដែល​អាច​ប្រឈម​គ្រោះ​ដល់​អ្នកដទៃ​កំពុង​ធ្វើ​ដំណើរ​លើ​ដង​ផ្លូវ​។​

ការ​ផ្ទុះ​សង្គ្រាម​យ៉ាង​កក្រើក​នេះ ​បាន​កើតឡើង​ស្រប​ពេល​ដែល​តារា​សម្តែង​រៀមច្បង ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​ធ្វើការ​បង្ហោះ​សារ​រិះគន់​ភ្ជាប់​ជាមួយ​ឃ្លី​ប ​វីដេអូ​ខ្លី ​នៃ​សកម្មភាព​បើក​រថយន្ត​ពី​សំណាក់​តារា​ស្រី​ អ្នកនាង វ៉ាន់ ម៉ូ​និ​ច ដូច្នេះ​ថា ​ល្បឿន​ជិត​២០០? Wow ផ្លូវ​មាន​ប្រជាជន​រស់នៅ​សង​ខាង​ទៀត​ បើក​លឿន​លើ​តំបន់​ផ្លូវ​ប្រជុំ​ជន​បែបនេះ​អាច​គ្រោះថ្នាក់​ណា​អូន​…..! ហើយ​អាច​គ្រោះថ្នាក់​ដល់​អ្នក​ដែល​ធ្វើដំណើរ​រួម​ផ្លូវ​ជាមួយ​យើង​ផង​ដែរ​ ដែល​គ្នា​បើក​ល្បឿន​ធម្មតា​។​

​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​រៀបរាប់​បន្ថែមទៀតថា ​តាមមើល​ផ្លូវ​នោះ ​គឺមាន​ផ្ទះ​ប្រជាជន​រស់នៅ​សងខាង​ទៀត រឹតតែ​គ្រោះថ្នាក់​បំផុត ជាពិសេស​ក្មេងៗ ​បើ​អូន​ចង់​សាក​ឡាន​អូន​គួរ​សាក​នៅ​ផ្លូវ​ ដែល​គ្មាន​ផ្ទះ​ប្រជាជន​រស់នៅ​អម​សងខាង​ផ្លូវ។ បំណង​ល្អ​ទេ​។ ​ផ្ទុយ​ពី​ការ​លើក​ឡើង​របស់ ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ភា្ល​មៗ​នោះ ​ក៏​ស្រាប់តែ​អ្នកនាង វ៉ាន់ ម៉ូ​និ​ច បាន​ផ្ទុះ​ប្រតិកម្ម​ឆ្លើយតប​វិញ​យ៉ាង​កប់ៗ​តែម្ដង​។​

ផ្អែក​តាម​ខ្លឹមសារ​របស់​ អ្នកនាង វ៉ាន់ ម៉ូ​និ​ច បាន​លើក​ឡើង​ថា អត់​ចេះ​ហត់​សោះ​ហ្មង ​អ្នក​អើយ ខ្ញុំ​ធ្វើ​អ្វី​ ខ្ញុំ​ចេះ​គិត​ខ្លួនឯង​ហើយ មុននឹង​ខ្ញុំ​សាក​ឡាន ​ខ្ញុំ​មើល​ច្បាស់​ណាស់​ថា ​ផ្លូវ​នោះ​គួរ​បើក​បាន​ ឬក៏​អត់​ហើយ​ខ្ញុំ​សាក​ឡាន​នឹង មិន​ដល់​មួយ​នាទី​ផង ​មើល​វីដេអូ​ទៅ​ថា ​ក្នុង​នោះ​ប៉ុន្មាន​នាទី ហើយ​គ្រាន់តែ​បិទ​វីដេអូ​ភ្លាម ខ្ញុំ​បើក​ធម្មតា​វិញ​ទេ​អ្នក​អើយ​។ ​អាសូរ​តែ​គ្នា​ដាក់​sport+​ តាំង​ភ្នំពេញ​ដល់​សៀមរាប​ ទៅ​ចាំ​ថា​រិះគន់​នោះ រិះ​ដល់​ហើយ​។​

អ្នកនាង វ៉ាន់ ម៉ូ​និ​ច បាន​បន្ថែមថា ​ជីវិត​របស់ខ្ញុំ​សោះ​មិន​យល់ ហើយ​អ្នកសារព័ត៌មាន Review hints នឹង​ក៏​អញ្ចឹង​សុទ្ធ​ដាក់​ជិះ​កុង​ទ័​រ​១៨២ ​ក្នុង​មួយ​ម៉ោង​ហើយ​ដឹង​យ៉ាង​នឹង ខ្ញុំ​ទៅជា​មួយ​ម្ដាយ​ឪពុក​នឹង​កូន​សួរ​ថាបើ​ខ្ញុំ​ជិះ​សាហាវ​ខ្លាំង ពួកគាត់​អត់​ចេះ​ស្ដី​ឲ្យ​ខ្ញុំ​មែន​។ ​បញ្ជាក់​ ៖​ ជីវិត​ខ្ញុំ ខ្ញុំ​ដឹង​ច្បាស់​ណាស់ ហើយ​ខ្ញុំ​ក៏​ចេះ​ស្ដាយ​របស់​ដែរ បើ​ប៉ះពារ​អ្វី មិនមែន​អស់​លុយ​តិច​ទេ ហើយ​អាយុជីវិត​ខ្ញុំ​ថ្លៃ​ជាង​អ្វី​ទាំង​អស់ អញ្ចឹង​ខ្ញុំ​ធ្វើ​អ្វី​ គឺ​ខ្ញុំ​ដឹង​ច្បាស់​ណាស់​។​

​តាម​ការកត់សម្គាល់​ភ្លាមៗ​ នៃ​ការ​ប្រតិកម្ម​ឆ្លើយតប​របស់ ​អ្នកនាង វ៉ាន់ ម៉ូ​និ​ច លើ​ករណី​រិះគន់​របស់​ខ្លួន​នេះ​ដែរ​ តារា​រៀមច្បង​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ក៏​បាន​បញ្ចេញ​កំហឹង​ទៅវិញ​ដែរ​ថា សូមទោស​លោកជំទាវ​ ដែល​នាង​ខ្ញុំ​ថ្លើមធំ​ហ៊ាន​និយាយ​ប៉ះពាល់​លោកជំទាវ​។ នាង​ខ្ញុំ​លែង​ហ៊ាន​និយាយ​ទៀត​ហើយ​ឋានៈ​ធំ​ផង​វរៗ​អាងខ្នង​ប្តី ប្តឹង​ឯង​ទៀត​កាល​នៅ​ជា​អ្នក​សិល្បៈ​ដូច​សម្តី​មិន​បែបនេះ​ទេ​ កាល​ណឹង​ឯង​ខំ​ការពារ​ទៀត​។​ បើ​នៅ​បរទេស​ចប់​ហើយ​ សំខាន់​ថត​បង្ហោះ​ខ្លួនឯង​ជា​សាធារណៈ​ទៀត អត់​មាន​អ្នក​លួច​ថត​មក​បង្ហោះ​ទេ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114