ព័ត៍មានទាន់​ហេតុការណ៏
Search

Bloomberg៖ វៀតណាម​នឹងត្រូវ​បញ្ចូល​ក្នុង​បញ្ជី​ជា​ប្រទេស​កំណត់​តម្លៃ​លុយ​ខុសច្បាប់​របស់​អាមេរិក​

ការរាយការណ៍​របស់​សារព័ត៌មាន Bloomberg​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានឱ្យដឹងថា រដ្ឋបាល​របស់លោក​ត្រាំ​នឹង​បន្ថែមចំនួន​ប្រទេស​ដែល​ខ្លួន​តាមដាន​ចំពោះ​ការកំណត់​តម្លៃ​លុយ​ខុសច្បាប់​ទៅក្នុង​របាយការណ៍​បន្ទាប់​ដែល​នឹង​ចេញ​ក្នុង​ខែ​នេះ ហើយ​វៀតណាម​ក៏​នឹងត្រូវ​ជាប់​ឈ្មោះ​ជា​ប្រទេស​ពាក់ព័ន្ធ​រឿងនេះ​ដូចគ្នា​។​

វិ​ប​សាយ​ព័ត៌មាន​ដដែល​នេះ​បាន​និយាយថា ចំនួន​ប្រទេស​ដែល​ត្រូវ​ជាប់​ការតាមដាន​នឹងត្រូវ​កើនឡើង​ដល់​២០​ប្រទេស​ដែល​ពីមុន​មានតែ​១២​ប្រទេស​ក្នុង​របាយការណ៍​ចេញផ្សាយ​កាលពី​ខែតុលា​កន្លងទៅ​។​

វៀតណាម​នឹងត្រូវ​ជាប់​ឈ្មោះ​ជា​ប្រទេស​កំណត់​តម្លៃ​លុយ​ខុសច្បាប់​ដោយ​ការទម្លាក់​តម្លៃ​លុយ​ដុង​របស់ខ្លួន​ក្លែងក្លាយ ខណៈ​ឥណ្ឌា​និង​កូរ៉េខាងត្បូង​ត្រូវ​រំពឹងថា​អាច​ដក​ចេញពី​បញ្ជី​នេះ​។​
​កាលពី​ខែតុលា រតនាគារ​អាមេរិក​បាន​អត់ធ្មត់​មិន​ដាក់​ចិន ឬ​ដៃគូ​ពាណិជ្ជកម្ម​ដទៃទៀត​ចូលក្នុង​បញ្ជី​ប្រទេស​កំណត់​តម្លៃ​លុយ​ក្លែងក្លាយ​នេះឡើយ ដោយសារ​អាមេរិក​ត្រូវ​ពឹង​ផ្អែកលើ​ពន្ធ​នាំចូល​ដើម្បី​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ចិន​។

បញ្ជី​ប្រទេស​ដែល​ត្រូវ​ជាប់​ការតាមដាន​អាច​នឹងត្រូវ​បញ្ចូល​រុស្ស៊ី ថៃ ឥណ្ឌូណេស៊ី វៀតណាម អៀរ​ឡង់​ឬក៏​ម៉ាឡេស៊ី​ដោយសារ​ប្រទេស​ទាំងនេះ​មាន​ទំហំ​ពាណិជ្ជកម្ម​ធំ​លើស​សេចក្ដីត្រូវការ​ជាមួយ​អាមេរិក​ទៅហើយ​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114