ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​ ដកហូត​ថ្នាំញៀន​តូច​ធំ​៣០​កញ្ចប់​

កំពង់ចាម ៖ ជនសង្ស័យ ៦​នាក់​ រួម​ទាំង​ថ្នាំញៀន​តូច​ធំ ចំនួន ៣០​កញ្ចប់ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តកំពង់ចាម​បង្ក្រាប។

សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៤​និង​០០​នាទី នៅ​ចំណុច ភូមិផ្អាវ ឃុំផ្អាវ ស្រុក​បាធាយ ខេត្តកំពង់ចាម នគរបាល​ជំនាញ​ខេត្ត សហការ​ជាមួយ​ជំនាញ​ស្រុក​ជើងព្រៃ នឹង​បាធាយ បើក​កិច្ចប្រតិបត្តិការ បង្ក្រាប​ករណី ជួញដូរ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដោយ​វិធាន​ញុះញង់ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៦​នាក់ ដកហូត​គ្រឿងញៀន តូច ធំ ប្រមាណ ៣០ កញ្ចប់។

ជនសង្ស័យ​ទាំង​៦​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន ១-​ឈ្មោះ ញ៉​ន សុ​វ៉ាន់ ភេទ​ប្រុស អាយុ​២៨ ឆ្នាំរស់​ភូមិ​ផ្អាវ ឃុំ​ផ្អាវ ស្រុក បាធាយ ខេត្តកំពង់ចាម​។ ២-​ឈ្មោះ អុល រ័ត្ន ភេទ​ប្រុស អាយុ​២៤ ឆ្នាំ រស់នៅ ភូមិ​ផ្អាវ ឃុំ​ផ្អាវ ស្រុក បាធាយ ខេត្តកំពង់ចាម​។ ៣-​ឈ្មោះ អ៊ុន អី​ម ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ រស់នៅ​ភូមិ ផ្អាវ ឃុំ ផ្អាវ ស្រុក​បាធាយ ខេត្តកំពង់ចាម​។ ៤-​ឈ្មោះ ចាន់ វី ភេទ​ប្រុស អាយុ ៣០​ឆ្នាំ រស់នៅ​ភូមិ គោក​រវៀង ជុំ​គោក​រវៀង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។ ៥-​ឈ្មោះ សឹង ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ ២៥ ឆ្នាំ រស់នៅ​សង្កាត់​អូរឫស្សី​ពីរ ខណ្ឌ ៧​មករា ក្រុងភ្នំពេញ។ ៦-​ឈ្មោះ សោម រស្មី ភេទ​ប្រុស អាយុ ២៤​ឆ្នាំ រស់នៅ​សង្កាត់​អូរឫស្សី ខណ្ឌ៧​មករា ក្រុងភ្នំពេញ វត្ថុ​តាង​ចាប់​យក រួមមាន
​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ចំនួន ៣០​កញ្ចប់ ( ធំ​០៣​កញ្ចប់ តូច​២៧ កញ្ចប់​) ទូរស័ព្ទ ចំនួន ០៤ គ្រឿង ម៉ូតូ ០៣​គ្រឿង និង ដាវ​ចំនួន ០១​ដើម​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៦​នាក់ រួម​ទាំង​វត្ថុ​តាង​ទាំងអស់ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង ខេត្តកំពង់ចាម ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114