ព័ត៍មានទាន់​ហេតុការណ៏
Search

រន្ទះបាញ់ ​សន្លប់​៣​នាក់​ ព្រោះ​មើល​ទូរស័ព្ទ​ដៃ​ ពេល​មេឃ​កំពុង​ភ្លៀង​

កំពង់ចាម ៖ ការបើក​មើល​ទូរស័ព្ទ​ដៃ​នៅពេល​មេឃ​កំពុង​ភ្លៀង បាន​បណ្តាលឲ្យ​ជនរងគ្រោះ​ចំនួន​បី​នាក់​ ត្រូវ​រន្ទះបាញ់ តែ​សំណាងល្អ​ត្រូវ​ក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ​ទាន់ពេលវេលា ធ្វើឲ្យ​អ្នក​ទាំងបី​បាន​ផុត​ពី​សេចក្តីស្លាប់​។​

ប៉ូលិស​បានឲ្យ​ដឹងថា រន្ទះបាញ់​មនុស្ស​នេះ​ បាន​កើតឡើង​នៅ​ថ្ងៃទី 12​ ខែឧសភា ឆ្នាំ​2019​ វេលា​ម៉ោង​14 និង 50​នាទី ចំណុច​ផ្ទះ​ ឈ្មោះ​ ស៊ឹម ធុ​ក នៅ​ភូមិ​ត្រពាំង​ធំ ​ឃុំ​បឹង​ណាយ ​ស្រុក​ព្រៃឈរ ខេត្ត​កំពង់​ចាម​។

ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឲ្យ​ដឹងថា​ នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ទាំងបី​នាក់​ កំពុងបើក​ទូរស័ព្ទ​ដៃ​ នាំគ្នា​មើល​។ ខណៈនោះ​មេឃ​កំពុង​ភ្លៀង​ ក៏មាន​រន្ទះបាញ់​បណ្តាលឲ្យ​ជនរង​គ្រោះ​ទាំងបី​នាក់​ដួលសន្លប់​។​

ប៉ូលិស​បាន​បន្តថា រន្ទះបាញ់​ត្រូវចំ​មនុស្ស​ចំនួន​03​នាក់​មានឈ្មោះ ​៖
1.​ឈ្មោះ​ ចិន​ ស្រី​ ភេទ​ស្រី​ អាយុ​26​ឆ្នាំ មាន​របួសធ្ងន់​ បញ្ជូន​ទៅ​ពេទ្យ​ខេត្ត​។​
2.​ឈ្មោះ​ ឡាយ​ វីរៈ ភេទ​ប្រុស​ អាយុ​12​ឆ្នាំ របួសស្រាល​
3.​ឈ្មោះ ​ឡាយ សុខ​ហៃ ​ភេទ​ប្រុស ​អាយុ​7​ឆ្នាំ​ របួសស្រាល​ កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​អ្នកតា​ស្នឹង ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​។

ប៉ូលិស​បាន​បន្តថា ​អ្នក​ទាំងបី​ខាងលើនេះ ​នៅ​ភូមិ​ត្រពាំង​ធំ ឃុំ​បឹង​ណ​យ ​ស្រុក​ព្រៃរ ខេត្ត​កំពង់ចាម​ជា​មួយគ្នា​។​

ប៉ូលិស​បានបញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី​13​ ខែឧសភា ​ឆ្នាំ​2019​នេះ ឈ្មោះ ចិន ស្រី បានដឹងខ្លួន ឆ្លង​ផុត​គ្រោះថ្នាក់ និង​2​នាក់​ទៀត​ ក៏បាន​រួច​ផុតពី​គ្រោះថ្នាក់​ដែរ​ បាន​វិល​ត្រឡប់មកផ្ទះ​ហើយ៕​