ព័ត៍មានទាន់​ហេតុការណ៏
Search

ស្រីលង្កា ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ បន្ទាប់ពី​ហាង​មូស្លីម​និង​វិហារ​ឥស្លាម​រង​ការវាយប្រហារ

ប្រទេស​ស្រីលង្កា​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​រា​រាំងជា​បណ្តោះអាសន្ន​នូវ​បណ្ដាញ​សង្គម​និង​កម្មវិធី​ផ្ញើ​សារ​មួយចំនួន​រួមទាំង Facebook និង WhatsApp ផងដែរ​ បន្ទាប់ពី​វិហារ​ឥស្លាម​និង​មុខ​ជំនួញ​ដែល​កាន់កាប់​ដោយ​ជន​មូស្លីម ​ត្រូវបាន​វាយប្រហារ​បន្ទាប់ពី​ការ​បំផ្ទុះ​គ្រាប់បែក​ថ្ងៃបុណ្យ Easter ដោយ​ពួក​សកម្មប្រយុទ្ធ​ឥស្លាម​និយម​។​

ប្រភព​ជាច្រើន​បាន​ប្រាប់​រ៉​យ​ទ័​រថា មនុស្ស​ជាច្រើន​នាក់​បាន​គប់​ដុំថ្ម​ដាក់​វិហារ​ឥស្លាម​និង​ហាង​របស់​ជន​ឥស្លាម​ហើយ​បុរស​ម្នាក់​ត្រូវបាន​គេ​វាយ​នៅក្នុង​ទីក្រុង Chilaw លើ​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​កាលពី​ថ្ងៃអាទិត្យ​នៅក្នុង​ជម្លោះ​មួយ​ដែល​បានចាប់ផ្តើម​តាម Facebook​។​

អាជ្ញាធរ​បាន​និយាយថា ពួកគេ​បាន​ចាប់ខ្លួន​អ្នក​បង្ហោះ Facebook ឈ្មោះ Abdul Hameed Mohamed Hasmar អាយុ​៣៨​ឆ្នាំ​ដែលមាន Comment មួយ​បានសរសេរថា “​ថ្ងៃមួយ​អ្នកនឹង​យំ​” ហើយ​ត្រូវបាន​អ្នកស្រុក​បកប្រែ​ថា​ជាការ​គំរាម​អំពើហិង្សា​។​

ប្រភព​ប៉ូលិស​មួយ​បាន​ប្រាប់​រ៉​យ​ទ័​រថា អាជ្ញាធរ​បាន​ចាប់ខ្លួន​ក្រុម​មួយ​នៅ​ជិត​តំបន់ Kuliyapitiya និង Dummalasuriya កាលពី​យប់​ថ្ងៃអាទិត្យ​និង​ព្រឹក​ថ្ងៃ​ចន្ទ​ពាក់ព័ន្ធ​ការវាយប្រហារ​ទៅលើ​ក្រុមហ៊ុន​ដែល​កាន់កាប់​ដោយ​ជន​មូស្លីម​។​

អ្នកនាំពាក្យ​យោធា​លោក Sumith Atapattu បាន​និយាយថា ក្រោយមក មនុស្ស​នៅក្នុង​តំបន់​នោះបាន​ទាមទារ​ឲ្យ​ដោះលែង​បុរស​ដែល​ត្រូវ​ចាប់ខ្លួន​។ លោក Atapattu បាន​ថ្លែងថា “​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍ បំរាម​គោចរ​របស់​នគរបាល​ត្រូវ​បានដាក់​ក្នុងអំឡុង​ពេលយប់​”​។​

ការផ្ទុះ​ឡើង​នៃ​អំពើហិង្សា​នេះ​បានកើត​ឡើង​បី​សប្តាហ៍​បន្ទាប់ពី​អ្នក​បំផ្ទុះ​គ្រាប់បែក​ឥស្លាម​សញ្ជាតិ​ស្រីលង្កា​បាន​បំផ្ទុះ​ខ្លួនឯង​នៅក្នុង​សណ្ឋាគារ​ចំនួន​បួន​កន្លែង​និង​ព្រះវិហារ​បី​កន្លែង​ដែល​បានសម្លាប់​មនុស្ស​ជាង​២៥០​នាក់​។​

ចាប់តាំងពី​ពេលនោះ​មក ក្រុម​មូស្លីម​បាន​និយាយថា ពួកគេ​បានទទួល​ពាក្យបណ្តឹង​រាប់សិប​ពី​ទូទាំងប្រទេស​អំពី​មនុស្ស​ដែល​ត្រូវបាន​គេ​យាយី​។ សហគមន៍​ដទៃទៀត​បាន​និយាយថា ពួកគេ​ភ័យខ្លាច​ថា រដ្ឋាភិបាល​ដែល​មិន​បានធ្វើ​សកម្មភាព​តាម​ការព្រមាន​ជា​បន្តបន្ទាប់​អំពី​ការវាយប្រហារ​គឺ​ចាប់​មិនបាន​សកម្មប្រយុទ្ធ​ទាំងអស់​។​

ប្រទេស​ស្រីលង្កា​បាន​ប្រើប្រាស់​ការហាមឃាត់​ជា​បណ្តោះអាសន្ន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក្នុងការ​ព្យាយាម​ទប់ស្កាត់​ព័ត៌មាន​មិន​ពិត​និង​ពាក្យ​ចចាមអារ៉ាម​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114