ព័ត៍មានទាន់​ហេតុការណ៏
Search

កូរ៉េខាងត្បូង ​បញ្ជា​ឱ្យ​ចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់​ក្រុមហ៊ុន Samsung Electronics ២​នាក់​ជុំវិញ​រឿងអាស្រូវ​គណនេយ្យ​រប​ស់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ

តុលាការ​កូរ៉េខាងត្បូង​ បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ខ្លួន​បានចេញ​ដីកាចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់​ពីររូប​របស់​ក្រុមហ៊ុន Samsung Electronics ដែល​ត្រូវបាន​ចោទប្រកាន់ថា​ បាន​ក្លែងបន្លំ​គណនេយ្យ​ក្នុង​ក្រុមហ៊ុន​ផលិត​ជីវ​ឱសថ​ដែល ​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​នេះ និង​ត្រូវបាន​សង្ស័យថា​បាន​បំផ្លាញ​ភស្តុតាង​សម្រាប់​ការចោទប្រកាន់​ទៀតផង​។

​តាម​ការចុះផ្សាយ​ពី​សារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ថា ព្រះរាជអាជ្ញា​បាន​ចោទប្រកាន់​មន្ត្រីជាន់ខ្ពស់​ទាំងពីរ​រូប​ថា​បាន​បញ្ជា​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ផលិត​ឱសថ Samsung BioLogics ឱ្យ​បំផ្លាញ​ឯកសារ​ផ្ទៃក្នុង ស្រប​ពេលដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចុះ​ឆែកឆេរ​រក​ករណី​រំលោភ​គណនេយ្យ​ក្នុង​ក្រុមហ៊ុន​នោះ​។​

នៅ​ខែវិច្ឆិកា​កន្លងទៅ អ្នកឃ្លាំមើល​ហិរញ្ញវត្ថុ​របស់​ប្រទេស​នេះ​បាន​និយាយថា ក្រុមហ៊ុន​ជីវ​បច្ចេកទេស​ដែលជា​ដៃ​ម្ខាង​របស់​សម្ព័ន្ធ Samsung Group បាន​បំពាន​ដោយ​ចេតនា​លើ​ច្បាប់​គណនេយ្យ​មុន​ការចុះបញ្ជី​របស់ខ្លួន​ក្នុង​ឆ្នាំ​២០១៦ ហើយ​អ្នកឃ្លាំមើល​ខាងលើ​បាន​រាយការណ៍​ករណីនេះ​ទៅកាន់​ព្រះរាជអាជ្ញា​ដែល​ក្រោយមក​ត្រូវបានធ្វើ​ការស៊ើបអង្កេត​ព្រហ្មទណ្ឌ​។​

ការចុះ​អង្កេត​ជា​ទ្រង់ទ្រាយ​ធំ​នេះ​ធ្វើឡើង​ចំពេល​ដ៏​លំបាក​មួយ​សម្រាប់​សម្ព័ន្ធ​ក្រុមហ៊ុន​ដ៏​ធំ​ប្រចាំ​ប្រទេសមួយ​នេះ ពោលគឺ​ពេលដែល​ទាយាទ​របស់​ក្រុមហ៊ុន គឺ​លោក​Jay Y.Lee កំពុង​រង់ចាំ​ការកាត់ទោស​ពី​តុលាការ​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​ការចោទប្រកាន់​ករណី​ស៊ីសំណូក ហើយ​អ្នកនយោបាយ​ទាំងអស់​ត្រូវ​កៅ​ហោះ​ឱ្យមក​បង្ហាញ​តម្លាភាព​ក្នុង​ជួរ​រដ្ឋាភិបាល​។​

គួរឱ្យ​ដឹងថា ក្រុមហ៊ុន​Samsung BioLogics​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ម៉ាស៊ីន​សម្រាប់​ការលូតលាស់​ថ្មី​មួយ​របស់​អាណាចក្រ​សាជី​វក​ម្ម ដែល​រួមបញ្ចូល​ទាំង​ទ្រព្យសម្បត្តិ​របស់​Samsung Electronics ស្របពេល​នៃ​ការធ្លាក់ចុះ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ពិភពលោក​៕REUTERS


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114