ព័ត៍មានទាន់​ហេតុការណ៏
Search

ក្មេងប្រុស​​២​នាក់​បងប្អូន​ នាំគ្នា​ចុះ​លេង​ទឹក​បឹង​ ​លង់​ស្លាប់​ទាំង​២​នាក់​

ឧ​ត្ត​រ​មាន​ជ័​យ ៖ មាន​ករណី​លង់ទឹក​មួយ​បានកើត​ឡើង​នៅ​បឹង​ទំនប់​ថ្មី កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​កំពង់ទូក មុខ​វត្ត​សុវណ្ណ​គិរី​ជលសារ ហៅ​វត្ត​គោក​សំ​ព​រ័ ស្ថិតនៅ​ក្នុងភូមិ​គោក​សំ​ព​រ័ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បណ្តាល​ឲ្យ​ស្លាប់​ក្មេង​ប្រុស​ជា​បងប្អូន​បង្កើត​នឹង​គ្នា​ចំនួន​២​នាក់​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្មេងប្រុស​ទាំង​២​នាក់​លង់ទឹក​ស្លាប់​នោះ មានឈ្មោះ​ដូចខាងក្រោម ៖
១-​ឈ្មោះ ធៀន សុវណ្ណ ចាន់​ធឿន ភេទ​ប្រុស ​អាយុ​០៩​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ខាងលើ​
២-​ឈ្មោះ ធៀន សុវណ្ណ​ចាន់​ឌី ភេទ​ប្រុស​ អាយុ​០៥​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា​។​
​ម្តាយ​ឈ្មោះ ទឹ​ន សារ៉ាត់ អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ខាងលើ ឪពុក ឈ្មោះ ទឹ​ត សុ​ឌឿ​ន អាយុ​៣៨​ឆ្នាំ​។​

សមត្ថកិច្ច​បាន​បន្តថា មូលហេតុ​ជនរងគ្រោះ​ទាំង​០២​នាក់​បងប្អូន បាននាំគ្នា​ចុះ​ងូតទឹក​លេង ​ក៏​លង់​ទឹក​បណ្តាល​ឲ្យ​ស្លាប់​តែង​ម្តង​ទៅ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ករណីនេះ​ក្រោយពី​ទទួលបាន​ព័ត៌មាន​បាន​ភ្លាមៗ អធិការ​នគរបាល​ស្រុក​អន្លង់វែង បាន​ចាត់តាំង​កម្លាំង​ចុះទៅពិនិត្យ​នៅ​កន្លែងកើតហេតុ ឃើញ​ថា ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន រួចហើយ​សមត្ថកិច្ច​បា​ន​ប្រគល់​សព​ជូនទៅ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114