ព័ត៍មានទាន់​ហេតុការណ៏
Search

បណ្តុះបណ្តាល​យុវជន​កម្ពុជា​ស្តីពី ​«​អភិវឌ្ឍន៍​ភាពជា​អ្នកដឹកនាំ​នយោបាយ​»

ភ្នំពេញ ៖ ដើម្បី​កសាង​ធនធាន​យុវជន​ឲ្យ​មាន​ការ​យល់ដឹង​និង​មាន​សមត្ថភាព​វិភាគ វាយតម្លៃ​ទិដ្ឋភាព និង​ព្រឹត្តិការណ៍​នយោបាយ សង្គម ព្រមទាំង​ស្ថានភាព​នៃ​ការវិវឌ្ឍន៍​របស់​ជាតិ អន្តរជាតិ ក៏ដូចជា អាច​ចូលរួម​ឲ្យ​បាន​កាន់តែ​សកម្ម​នៅ​គ្រប់​ដំណើរការ​នៃ​ការដ្ឋាន​កំណែទម្រង់​របស់​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ បាន​បន្ត​រៀបចំ​វគ្គ​បណ្តុះបណ្តាល​នៃ​កម្មវិធី «​អភិវឌ្ឍន៍​ភាពជា​អ្នកដឹកនាំ​នយោបាយ​» ជំហាន​ទី​២ សម្រាប់​ឆ្នាំ​សិក្សា​២០១៩​។

វគ្គ​បណ្តុះបណ្តាល​នេះ​មានការ​អញ្ជើញ​ចូលរួម​ធ្វើ​បទ​បង្ហាញ​ពី​វាគ្មិន​មកពី​រាជបណ្ឌិត្យសភាកម្ពុជា សិក្ខាកាម​ចូលរួម​មកពី ស​.​ស​.​យ​.​ក​. អង្គភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ (​មន្ទីរ​-​អង្គភាព​ចំណុះ​សាលា​រាជធានី​ភ្នំពេញ​) ត្រូវ​ទទួល​ការបណ្តុះបណ្តាល​រយៈពេល ១ សប្តាហ៍ ចាប់ពី​ថ្ងៃទី​៦-១០ ខែឧសភា ឆ្នាំ​២០១៩​។

វគ្គ​នេះ​បាន​បណ្តុះបណ្តាល​លើ​ប្រធានបទ​សំខាន់ៗ​ដូចជា ភូមិសាស្ត្រ​នយោបាយ​, ទស្សនវិជ្ជា​សីលធម៌​, អារ្យធម៌​ពិភពលោក​, ទ្រឹស្តី​ច្បាប់​, នរ​វិជ្ជា​, វិធីសាស្ត្រ​ស្រាវជ្រាវ​សង្គម​-​វប្បធម៌​, ប្រវត្តិសាស្ត្រ​ពិភពលោក​, ចិត្ត​វិទ្យា​ទូទៅ​, ទ្រឹស្តី​សេដ្ឋកិច្ច និង ទ្រឹស្តី​នយោបាយ ដោយមាន​សាស្ត្រាចារ្យ​ដែលមាន​បទពិសោធន៍​ខ្ពស់​មកពី​តាម​បណ្តា​សាកលវិទ្យាល័យ និង​ស្ថាប័ន​នានា​មក​ធ្វើ​បទឧទ្ទេសនាម​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114