ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ Andy Robertson ប្តេជ្ញា​ថា​នឹង​តតាំង​ជាមួយ​ក្រុម Man City​ម្តងទៀត​នៅ​រដូវ​កាល​ក្រោយ​

ខ្សែការពារ Andy Robertson របស់​ក្រុម Liverpool បាន​ព្រមាន​ក្រុម Man City​ថា ក្រុម​របស់លោក Jurgen Klopp នឹង​ប្តេជ្ញាចិត្ត​រួបរួមគ្នា​រហូតដល់​ពួកគេ​ឈ្នះ​ជើងឯក Premier League​។​
​ក្រុម Man City​បាន​ហក់​រំលង​ក្រុម Liverpool​នៅ​ថ្ងៃ​ផ្តាច់ព្រ័ត្រ​នៃ​រដូវ​កាល ជាមួយនឹង​ជ័យជំនះ​៤-១​លើ​ក្រុម Brighton ដើម្បី​ឈ្នះ​ជើងឯក Premier League​បើទោះបីជា​ក្រុម​ហង្ស​ក្រហម ឈ្នះ​ក្រុម Wolves​ក៏ដោយ​។

ក្រុម Liverpool មានតែ​១​ពិន្ទុ​ប៉ុណ្ណោះ តាម​ពីក្រោយ​ក្រុម Man City​ប៉ុន្តែ​ពួកគេ​មាន​ឆន្ទៈ​ខ្ពស់ ដោយសារតែ​ពួកគេ​ត្រៀមខ្លួន​ជួប​ជាមួយ​ក្រុម​មាន់​ខ្នាយ​មាស Spurs​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League​នា​ថ្ងៃទី​១ ខែមិថុនា ខាងមុខនេះ​។

កីឡាករ Robertson ដែលជា​ប្រធាន​ក្រម​ជម្រើសជាតិ​ស្កុ​តលែ​ន មាន​ជំនឿ​ចិត្ត​ថា កីឡាករ​សំខាន់ៗ​របស់​ក្រុម Liverpool​នឹង​បន្ត​នៅ​លេង​ក្នុង​ទឹកដី Anfield​សម្រាប់​រយៈពេល​យូរអង្វែង ដើម្បី​ឲ្យ​ពួកគេ​អាច​តតាំង​បន្តទៀត​ជាមួយ​ក្រុម Man City​។​

កីឡាករ Robertson បាន​និយាយថា យើង​ស្ថិតនៅក្នុង​ក្រុម​ដែលមាន​ឆន្ទៈ​ខ្ពស់ ក្រុម​វ័យក្មេង ហេតុ​ដូច្នេះហើយ យើង​សង្ឃឹម​ជឿជាក់ថា យើង​នឹង​បន្ត​លេង​នៅទីនេះ​ច្រើន​ឆ្នាំ​ទៀត ហើយ​យើង​នឹង​ក្លាយជា​ក្រុម​ល្អ​ជាងគេ ទាំង​លក្ខខណ្ឌ​បទពិសោធន៍ និង​ចាស់ទុំ នា​រដូវ​កាល​ក្រោយ​។​

សូមបញ្ជាក់ថា ក្រុម Liverpool​បានបញ្ចប់​រដូវ​កាល​មាន​២៥​ពិន្ទុ​នាំមុខ​ក្រុម​លេខ​៣ Chelsea និង​៣១​ពិ​ន្ទុ​នាំមុខ​ក្រុម​លេខ​៦ Man Utd៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114