ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាការិនី​បងប្អូន​បង្កើត Williams​ទាំង​២ ជួបគ្នា​នៅ​ជុំ​ទី​២​នៃ​ការប្រកួត Italian Open

កីឡាការិនី Serena Williams នឹងត្រូវ​ប៉ះ​ជាមួយ​បងស្រី Venus នៅ​ជុំ​ទី​២​នៃ​ការប្រកួត Italian Open រយៈពេល​ជាង​២​ទសវត្សរ៍ ក្រោយពេល​ពួកគេ​ជួបគ្នា​លើកចុងក្រោយ​នៅលើ​ទីលាន​ដីក្រហម​ទីក្រុង​រ៉ូម ។​

​កីឡាការិនី Serena វ័យ​៣៧​ឆ្នាំ​ដែលជា​ជើងឯក Italian Open ៤​ជំនាន់ បាន​វិលត្រឡប់​មកកាន់​ការប្រកួត​វិញ ក្រោយ​អវត្តមាន​រយៈពេល​២​ខែ​ដោយសារតែ​របួស ហើយ​នាង​បាន​ឆ្លង​ផុត​មក​ជុំ​ទី​២​នេះ ជាមួយនឹង​ជ័យជំនះ​ដោយ​ងាយស្រួល​ក្នុង​លទ្ធផល​ពិន្ទុ​6-4, 6-2​លើ​កីឡាការិនី​ឆ្លង​វគ្គ​ជម្រុះ Rebecca Petersen មកពី​ប្រទេស​ស៊ុយអែត​។

ប៉ុន្តែ​កីឡាការិនី Venus វ័យ​៣៨​ឆ្នាំ ដែល​ជើង​ឯ​ក្រុង​រ៉ូម​របស់​នាង បាន​កើតមាន​ចុងក្រោយ​គេ តាំងពី​ឆ្នាំ​១៩៩៩​នោះ ត្រូវការ​ពេល​រហូតដល់​ទៅ​៣​ម៉ោង​ឯណោះ ដើម្បី​យកឈ្នះ​កី​ឡ​ការិនី​បែលហ្ស៊ិក Elise Mertens ក្នុង​លទ្ធផល​ពិន្ទុ​7-5, 3-6, 7-6 ។

ទោះបីជា​យ៉ាងណាក៏ដោយ កីឡាការិនី Serena អត់​ដែល​លេង​សោះ ចាប់តាំងពី​ឈ្នះ​កីឡាការិនី Petersen នៅ​ជុំ​ទី​២ Miami Open កាលពី​ខែមីនា​កន្លងទៅ មុនពេល​ដកខ្លួន​ចេញពី​ការប្រកួត ដោយសារ​បញ្ហា​របួស​ក្បាលជង្គង់​។​

ជើងឯក Grand Slam ២៣​ជំនាន់​ម្នាក់នេះ ដែល​បច្ចុប្បន្ន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១១​ពិភពលោក​នោះ បាន​ដកខ្លួន​ចេញ​ផងដែរ​ពី​ការប្រកួត Indian Wells កាលពី​ខែមីនា ដោយសារតែ​ឈឺ។

ថ្វីត្បិតតែ​ខ្វះខាត​ការប្រតិបត្តិ​យ៉ាងណាក្តី កីឡាការិនី Williams មិន​រង​ការគំរាមកំហែង​នោះទេ​ដោយ Peterson បើទោះបី​ជាមាន​កំហុស​២២​លើក​បង្កឡើង​ដោយ​កីឡាការិនី​អាមេរិក​ម្នាក់នេះ​នៅ​សិត​ទី​១​ក៏ដោយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114