ព័ត៍មានទាន់​ហេតុការណ៏
Search

WADA​នឹងត្រូវ​ជ្រើសរើស​ប្រធាន​ថ្មី​របស់ខ្លួន​ខណៈ​កើតមាន​រឿងអាស្រូវ​ប្រើប្រាស់​គ្រឿងញៀន​រុស្ស៊ី​

ក្រុម​អាជ្ញាធរ បាន​ជួបជុំគ្នា​កាលពី​ថ្ងៃ​អង្គារ ដើម្បី​រកបាន​កិច្ចព្រមព្រៀង​លើ​អ្នក​ដែល​នឹង​ទទួល​តំណែង​ប្រធាន​បច្ចុប្បន្ន​ពី​លោក Craig Reedie នៅ​ទីភ្នាក់ងារ​ប្រឆាំងនឹង​ការប្រើប្រាស់​គ្រឿងញៀន​ពិភពលោក​(WADA) ស្របពេល​ដែល​គណៈ​គ្រប់គ្រង​មួយ​នេះ កំពុងតែ​ប្រឈម​នឹង​ការ​ពិនិត្យពិច័យ​យ៉ាង​តានតឹង​លើ​រឿងអាស្រូវ​ប្រើប្រាស់​គ្រឿងញៀន​អត្ត​ព​លិ​ក​រុស្ស៊ី​នោះ​។​

​លោក Reedie វ័យ​៧៨​ឆ្នាំ ដែល​ដឹកនាំ​ស្ថាន​មុន​មួយ​នេះ បាន​រិះគន់​សម្រាប់​ការលើក​ទណ្ឌកម្ម​លើ​រុស្ស៊ី​កាល​ខែកញ្ញា​នោះ នឹង​ចុះ​ចេញពី​តំណែង​នា​ខែធ្នូ​ខាងមុខនេះ ប៉ុន្តែ​ក្រុម​អាជ្ញាធរ​សាធារណៈ បាន​ជួបជុំគ្នា​នៅ​ទីក្រុង Montreal ដើម្បី​ជ្រើសរើស​បេក្ខជន​សម្រាប់​ប្រធាន​លើក​ទី​៤​របស់ WADA​។​

​គួរ​ឲ្យ​ដឹងថា WADA​តែងតែ​ឆ្លាស់​តំណែង​ប្រធាន​របស់ខ្លួន​រវាង​ក្រុម​តំណាង​មកពី​អង្គភាព​កីឡា​អន្តរជាតិ​(​គណៈកម្មាធិការ​កីឡា​អូឡាំពិក​អន្តរជាតិ និង​បណ្តា​សហព័ន្ធ​) និង​បណ្តា​រដ្ឋាភិបាល​
ជា​សមាជិក​របស់​ពួកគេ​។

ក្រោយ​២​អាណត្តិ​របស់លោក Reedie បច្ចុប្បន្ន​វា​ដល់​វេន​របស់​រដ្ឋ​ជា​សមាជិក ដើម្បី​ឯកភាព​លើ​ប្រធាន​ថ្មី ដែល​នឹង​ប្រកាស​តែងតាំង​ជា​ផ្លូវការ​នៅក្នុង​សមាជ WADA​ស្ថិតក្នុង​ទីក្រុង Katowice ប្រទេស​ប៉ូឡូញ នា​ខែវិច្ឆិកា ខាងមុខនេះ​។

គណៈប្រតិភូ​ទាំងនេះ នឹងត្រូវ​ធ្វើការ​ជ្រើសរើស​រវាង​រដ្ឋមន្ត្រី​កីឡា​ប៉ូឡូញ លោក Witold Banka ដែល​បាន​ផ្តួល​អនុប្រធាន WADA​លោក Linda Helleland ជា​បេក្ខភាព​របស់​អឺរ៉ុប កាលពី​ខែមករា​កន្លងទៅ និង​លោក Domenican Marcos Diaz ដែលជា​សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​របស់ WADA៕