ព័ត៍មានទាន់​ហេតុការណ៏
Search

ហង្ស ម៉ា​រី​នី បង្វែរ​ពី​ការ​ជប់លៀង​អបអរ​ខួបកំណើត​ មក​ធ្វើ​ទាន​ចែក​អំណោយ​ជូន​ចាស់ៗ​ជាង​១០០​នាក់​

​ភ្នំពេញ​ ៖ ​តារា​សម្តែង​រាង​តូច​ច្រឡឹង​តែង​លេចធ្លោ​លើ​សកម្មភាព​មនុស្សធម៌​ ដោយ​ចែករំលែក​ក្តី​ស្រលាញ់​ជូន​ប្រជាពលរដ្ឋ​ជួប​ការខ្វះខាត កុមារ កំព្រា​ និង​ចាស់ជរា​អ្នកនាង ហង្ស ម៉ា​រី​នី កាលពី​ព្រឹក​ថ្ងៃទី​១៤ ​ខែឧសភា​ បាន​នាំយក​អំណោយ​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ចាស់ជរា​និង​កុមារ​ជួប​ការខ្វះខាត​ជាង​១០០​នាក់​។

ចំពោះ​សកម្មភាព​ចែក​អំណោយ​របស់​អ្នកនាង ហង្ស ម៉ា​រ៉ានី បាន​ធ្វើឡើង​ស្របពេល​នៃ​ឱកាស​ថ្ងៃ​ខួបកំណើត​ខ្លួន​គម្រប់​អាយុ​២៧​ឆ្នាំ​ស្ថិតនៅ​ភូមិ​ស្វាយ​ទង ឃុំ​ក្វាវ ស្រុក​សំរោង​ទង ខេត្តតាកែវ ដែលជា​ទឹកដី​កន្លែង​កំណើត​របស់​ស្រី​ស្រស់ ហង្ស ម៉ា​រី​នី តែម្តង​។ អំណោយ​ដែល​ត្រូវបាន​ចែក​ជូន​ទាំង​នេះ​រួមមាន​ ៖ មី​,​សារុង​,​ទឹកត្រី​,​ទឹក​ស៊ី​អៀវ​,​អំបិល​,​នំ​ភី​ហ្សា ​,​ថ្នាំពេទ្យ​និង​ថវិកា​​មួយចំនួន​ផងដែរ​។​

អ្នកនាង ហង្ស ម៉ា​រី​នី​បាន​និយាយថា​ នេះ​មិនមែន​ទើប​លើកទីមួយ​ទេ​ដែល​នាង​បានធ្វើ​សកម្មភាព​មនុស្សធម៌​បែបនេះ​ពោលគឺ​ប្រហែលជា​១០០​លើក​មកហើយ​។ ​អ្នកនាង ហង្ស ម៉ា​រី​នី បាន​បញ្ជាក់ថា​ថ្ងៃទី​១៤​ឧសភា​នេះ​ គឺជា​ថ្ងៃ​ខួបកំណើត​ខ្ញុំ​ហេតុ​ហើយ​ទើប​បង្វែរ​ពី​កម្ម​ពិធី​ជប់​លៀង​អបអរ​សប្បាយ​មក​ចែករំលែក​ក្តី​ស្រលាញ់​ដល់​ចាស់ៗ​ក្មេង​កំព្រា​និង​គ្រួសារ​ប្រជាពលរដ្ឋ​ជួប​ការខ្វះខាត​ជាង​១០០​គ្រសារ​នៅទីនេះ​។

ជាមួយគ្នានេះ​អ្នកនាង ហង្ស ម៉ា​រី​នី ក៏បាន​អះអាង​ពី​ឆន្ទៈ​របស់ខ្លួន​ថា ​នាង​នឹង​បន្តធ្វើ​សកម្មភាព​នេះ​ជា​បន្តបន្ទាប់​ដើម្បី​ចែករំលែក​ក្តី​ស្រលាញ់​ជូន​ដល់​អ្នក​ជួប​ការខ្វះខាត​នៅតាម​បណ្តា​ខេត្ត​នានា​។​ម្យ៉ាង​ទៀត ​នាង​ក៏​អំពាវនាវ​ដល់​អ្នកសិល្បៈ​ឬ​បងប្អូន​ដែលមាន​លទ្ធភាព​គ្រប់គ្រាន់​ស​សូមអោយ​បន្តធ្វើ​សកម្មភាព​មនុស្សធម៌​តាមរយៈ​ការចែករំលែក​ក្តី​ស្រលាញ់​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត​ផងដែរ​៕
​ 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114