ព័ត៍មានទាន់​ហេតុការណ៏
Search

នេន ទុំ ទ្រាំ​លែង​បាន​ ​ ​ពន្លះ​អាចារ្យ ធំ កុំ​ឲ្យ​ប៉ះពាល់​កិត្តិយស​ពូ ឃ្លាំង និង​ថា​អាចារ្យ ធំ ថ្លើម​កាន់តែ​រីក​ធំ​ហើយ

ភ្នំពេញ​ ៖​ ដោយសារ​អត់​ទ្រាំ​លែង​បាន​ជាមួយ​ស​ម្តី​កាន់តែ​គឃ្លើន​របស់​អាចារ្យ ធំ ដែល​ចូលចិត្ត​រិះគន់ ​និង​ជេរប្រមាថ​គេឯង​យ៉ាង​កប់ៗ​មាត់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​សាធារណៈ​នោះ​ពេល​នេះ​​ ស្រាប់តែ​តារា​ចម្រៀង​រ៉េ​ប​ដូចគ្នា​គឺ​នេន ទុំ បាន​ចេញមុខ​ផ្ទុះ​ប្រតិកម្ម​យ៉ាង​ចាស់ដៃ​ ហើយ​ប្រាប់ថា​កុំ​ឲ្យ​និយាយ​ប៉ះពាល់​កិត្តិយស​ពូ ឃ្លាំង ដែលជា​បង​និង​បុគ្គល​ធ្លាប់​មានគុណ​លើ​ខ្លួន​ផងដែរ។

បើតាម​វីដេអូ​ ដែល​ត្រូវបាន នេន ទុំ បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាន់​ខ្លួន​បាន​និយាយ​ថា ខ្ញុំ​ចង់​ប្រាប់​ និង​អង្អែល​ក្បាល​ថា​អា​អូន​អើយ​អា​អូន អា​អូន​អាចារ្យ ធំ ប្អូន​ឯង​លើស​ពេក​ហើយ ឈ្លើយ​ពេក​ហើយ ថ្លើម​អា​អូន​ឯង​កាន់តែ​ធំ​ទៅៗ​ពេក​ហើយ ដូច្នេះ​មុននឹង​ធ្វើ​អ្វី​មួយ ប្អូន​ឯង​ត្រូវ​ពិចារណា​ថា​តើ​ធ្វើ​នេះ​ ប៉ះពាល់​នរ​ណាខ្លះ​?​។​ វីដេអូ​ឃ្លី​ប​ដែល​ប្អូនឯង​និយាយ​ពូ​ឃ្លាំង​ជាមួយ​G-Devith នោះ​គឺ​សម្តី​លោក​ឯង​ឈ្លើយ​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​បង​ខ្ញុំ​ឮ​ទេ​។​

នេន ទុំ បាន​និយាយទៀតថា​ អាចារ្យ ធំ ឯង​ត្រូវ​ដឹង​​ ​ពូ​ឃ្លាំង​ជា​បង​ខ្ញុំ​ណា ហើយ​គាត់​ក៏​ជា​អ្នក​មាន​គុណ​របស់ខ្ញុំ ​ហេតុនេះ​មុននឹង​ធ្វើ​អ្វីមួយ​គិត​ឲ្យ​ច្បាស់​ផង ហើយ​ខ្ញុំ​សូម​អប់រំ​ណែនាំ​អាចារ្យ ធំ ឯង​មុន​នឹង​ធ្វើ​រឿង​អ្វីមួយ ​ត្រូវ​រៀន​គិត​ឲ្យ​បាន​ដិតដល់​។​ ម្យ៉ាងទៀត​បើ​ឈឺចាប់​ត្រូវ​សម្ងំ​ដេក​ទាំង​ឈឺចាប់​នោះ​ទៅ​ ដើម្បី​ឲ្យ​ខ្លួនឯង​មាន​ចំណុច​ល្អ​ខ្លះ ត្រូវតែ​ទ្រាំ​ហើយ​កុំ​ចេញ​វីដេអូ​ឆ្លើយតប ​ឬ​ជេរប្រមាថ​ខ្ញុំ​វិញ សូម​ផ្តាំ​ឲ្យ​ហើយ​……​ខ្ញុំ​នឹង​ពន្លះ​អាចារ្យ ធំ ឯង​ឲ្យ​នៅ​សល់តែ​ឆ្អឹង​តែម្តង​។​

តារា​ចម្រៀង​រ៉េ​ប នេន​ទុំ បាន​បន្ត​ថា ​ខ្លួន​បាន​ដឹង​រឿង​និង​ចំណុចខ្សោយ​របស់​អាចារ្យ ធំ ច្រើន​ដូច្នេះ​ហាម​ចេញ​មុខមក​ប្រតិកម្ម​តបត ហើយ​បើ​ឃើញ​វីដេ​អូ​នេះហើយ ត្រូវ​ដេក​ឲ្យ​ស្ងៀម​ ព្រោះ​រាល់​ការ​ចេញ​វីដេអូ​ឃ្លី​ប​របស់​អាចារ្យ ធំ នោះ​គឺ​វា​មិនត្រូវ​ទេ​ ពោល​មាន​ចរិត​ឈ្លើយ​ខ្លាំងណាស់​និង​មើលងាយ​ដល់​ពូ ឃ្លាំង ពេក​ហើយ​។ ​គាត់​គ្មាន​ពេល​មក​ឆ្លើយតប​ឬ​ប្រឡូកប្រឡាក់​មនុស្ស​ដូច​អាចារ្យ ធំ ឯង​នោះទេ​។​

បន្ថែម​ពីលើ​នេះ នេន ទុំ បាន​បញ្ជាក់ថា​ ត្រូវ​ចាំ​ឲ្យ​ច្បាស់​ពូ​ឃ្លាំង​គាត់​ជា​អ្នកចម្រៀង​ដូច្នេះ​ត្រង់​គាត់​ចង់​ច្រៀង​ជាមួយ​នរណា​ក៏បាន​ដែរ គាត់​ក៏បាន​និយាយ​នៅក្នុង​វីដេ​អូ​ឃ្លី​ប​ហើយ​ថា ​គាត់​ឃ្លាត​ពី​សិល្បៈ​យូរ​គឺ​គាត់​នឹក​មាន​អារម្មណ៍​ចង់​ច្រៀង​វិញ ហើយ​នរណា​ក៏​បានដែរ​អាចមក​ច្រៀង​ជាមួយ​គាត់​បាន​ដូចគ្នា។ ចុះ​ហេតុអ្វី​អាចារ្យ ធំ ឯង​ចេញ​វីដេ​អូ​មក​មើលងាយ​គាត់​(​ពូ​ឃ្លាំង​)​បែបនេះ ហើយ​គាត់​ចេញ​មកនេះ​ពុំមែន​ដោយសារ​ចង់​ល្បី​ឡើងវិញ​ទេ​ត្រូវ​ដឹងផង​អាចារ្យ ធំ ដូច្នេះ​ហាម​ប៉ះពាល់​ពូ​ឃ្លាំង​ទៀត​អាចារ្យ ធំ៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114