ព័ត៍មានទាន់​ហេតុការណ៏
Search

សង្ឃ​ក្លែងក្លាយ​៣​នាក់ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូនមក​ឲ្យ​កម្ពុជា​វិញ ពី​បទ​ឆ្លងដែន​ខុសច្បាប់​

​ឧ​ត្ត​រ​មានជ័យ ​៖ នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៨​និង​០០​នាទី អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ព្រះសង្ឃ​ខ្មែរ​ក្លែងក្លាយ​ចំនួន​០៣​នាក់ មក​ឲ្យ​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ជាំ ស្ថិតនៅ​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ប៉ូលិស​ថៃ​ចាប់​ឃាត់ខ្លួន កាលពី​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ខេត្ត​ស៊ីសាកេត​ ប្រទេស​ថៃ ពីបទ​ឆ្លងដែន​ខុសច្បាប់ ចូល​តាម​ច្រក​អន្តរជាតិ​អូរ​ស្មាច់ កាល​ពី​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០១៩​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សង្ឃ​ក្លែងក្លាយ​ចំនួន​៣​នាក់ ​ដែល​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​ឲ្យ​កម្ពុជា​វិញ​នោះ មានឈ្មោះ​ដូចខាងក្រោម ៖
១.​ឈ្មោះ ទត វឿន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់​ភូមិ​ម្សាគ្រង ឃុំ​ម្សាគ្រង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ
២.​ឈ្មោះ ប៉ក់ ភេ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា
៣.​ឈ្មោះ សេង សុវណ្ណ​រិទ្ធី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន ត្រូវបាន​អាជ្ញាធរ ​និង​សមត្ថកិច្ច​ចាប់​ផ្សឹក អប់រំ​ និង​ធ្វើ​កិច្ច​សន្យា​ឲ្យ​ត្រឡប់​ទៅកាន់​លំនៅដ្ឋាន​វិញ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114