ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​ចំណាស់​ជនជាតិ​បារាំង​ម្នាក់ ​ដេក​ស្លាប់​នៅ​ក្នុង​គ្លីនិក​ ដោយសារ​តែ​ជំងឺ​រ៉ាំរ៉ៃ

ភ្នំពេញ​ ៖​ បុរស​ជនបរទេស​ម្នាក់​ ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​ស្លាប់​នៅ​ក្នុង​គ្លីនិក​(​ណាហ្គា​)​ ដោយ សារ​តែ​មាន​ជំងឺ​រ៉ាំរ៉ៃ​(​អេដស៍​)(HIV)។

សមត្ថកិច្ច​មូលដ្ឋាន​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​១១​កើត ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​អង្គារ​​ ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៦​និង​១០​នាទី​ថា មាន​ករណី​ ជនបរទេស​ស្លាប់​នៅ​ចំណុច​ផ្ទះ​លេខ​១១ (​ណាហ្គា​គ្លីនិក​) ផ្លូវ​លេខ​២៥៤ ភូមិ​៤ សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​បាន​បន្តទៀត​ថា​ សព ឈ្មោះ THESNON BERNARD ROBERT ជនជាតិ​បារាំង (FRANCH) ភេទ​ប្រុស អាយុ​៧៣​ឆ្នាំ មុខរបរ​ទេសចរណ៍​កាន់​លិខិតឆ្លងដែន​លេខ 14AZ55787​។​

ក្រោយពី​សភាពការណ៍​កើតឡើង​កម្លាំង​ជំនាញ​ខណ្ឌ និង​ប៉ុស្តិ៍​បាន​ចុះ​ដល់ និង​គ្រប់គ្រង​កន្លែង​កើតហេតុ ហើយ​រាយការណ៍​ជូន​ព្រះរាជអាជ្ញា និង​ការិយាល័យ បច្ចេកទេស​វិទ្យាសាស្ត្រ និង ការិយាល័យ ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ការិយាល័យ​អន្តោប្រវេសន៍ ដើម្បី​បង្កើត​គណៈកម្មាធិការ​ធ្វើ​កោសល្យវិច័យ ពិនិត្យ​សព​។​

ជា​លទ្ធផល​តាម​ការពិនិត្យ​ការិយាល័យ​ជំនាញ​បច្ចេកទេស​បានបញ្ជាក់​ថា សព​ស្លាប់​ដោយសារ​ជំងឺ​អេដស៍​(HIV)។ ​ចំណែក​សម្ភារៈ​សព​រួមមាន លិខិតឆ្លងដែន​ចំនួន​០១​ក្បាល លេខ 14AZ55787​។​

ក្រោយពី​ពិនិត្យ​រួច ខាង​ជំនាញ​បច្ចេកទេស បាន​ដឹក​សាកសព យក​ទៅ​តម្កល់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​(​ពេទ្យ​រុស្សី​) ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​ ដើម្បី​ឲ្យ​ខាង​ទូត​ចាត់ចែង​បន្ត​៕​