ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​អ្នកមាន​បំផុត​នៅ​ថៃ​និង​ក្រុមហ៊ុន​១២​ផ្សេងទៀត​គ្រោង​សាងសង់​រថភ្លើង​ល្បឿន​លឿន​តម្លៃ​៦,៨​ពាន់​លាន​ដុល្លារ

យោងតាម​រដ្ឋាភិបាល​ថៃ​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ ក្រុមហ៊ុន​ផលិតផល​ចម្រុះ​របស់​ថៃ​Charoen Pokphand Group (CP)​និង​ក្រុមហ៊ុន​១២​ផ្សេងទៀត​ត្រូវបាន​ជ្រើសតាំង​ក្នុង​គម្រោង​សាងសង់​រថភ្លើង​ល្បឿន​លឿន​តម្លៃ​៦,៨​ពាន់​លាន​ដុល្លារ​ដែល​នឹង​ត​ភ្ជាប់​អាកាសយានដ្ឋាន​ធំៗ​ចំនួន​៣​ក្នុង​ប្រទេស​។​

តាម​សេចក្ដីថ្លែងការណ៍​របស់​ការិយាល័យ​គោលនយោបាយ​ច្រក​សេដ្ឋកិច្ច​ភាគ​ខាងកើត​( EEC) បានឱ្យដឹង​ដែរ​ថា​គណៈកម្មការ​ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​ថៃ​Prayuth Chan-ocha បាន​ជ្រើសតាំង​វិនិយោគិន​រួមគ្នា​មួយ​សម្រាប់​ភាពជា​ដៃគូ​ឯកជន​-​សាធារណៈ​ដែល​តម្រូវឱ្យមាន​ការវិនិយោគ​ទាប​បំផុត​ពី​រដ្ឋាភិបាល​។​

សេចក្ដីសម្រេច​របស់រ​ដ្ឋា​ភិ​បាល​ធ្វើឡើង​យោងតាម​កិច្ចចរចា​ប៉ុន្មាន​ខែក្រោយ​ពី​ក្រុមហ៊ុន​CP​និង​ក្រុមហ៊ុន​១២​ផ្សេងទៀត​បាន​ចូលរួម​ដេញថ្លៃ​សម្រាប់​គម្រោង​ដែលមាន​តម្លៃ​៦,៨​ពាន់​លាន​ដុល្លារ​នេះ​កាលពី​ឆ្នាំមុន​។​

ខ្សែ​រថភ្លើង​នឹង​ត​ភ្ជាប់​ព្រលានយន្តហោះ​Suvarnabhumi​ដ៏​សំខាន់​របស់​ថៃ​ទៅ​ព្រលានយន្តហោះ​ដែល​ដឹក​អ្នកដំណើរ​ដោយ​តម្លៃ​ធូរ​ថ្លៃ Don Muang​និង​ព្រលានយន្តហោះ U-Tapao​ក្នុង​ភាគ​ខាងកើត​ប្រទេស​។​

គម្រោង​រថភ្លើង​ល្បឿន​លឿន​ត្រូវបាន​រំពឹងថា​នឹង​អាច​ចប់​រួចរាល់​ក្នុង​រយៈពេល​៥​ឆ្នាំ​ហើយនឹង​ចាប់ដំណើរការ​រយៈពេល​៤៥​ឆ្នាំ​ក្រោម​ភាពជា​ដៃគូ​។​នេះ​បើតាម​វិ​ប​សាយ​របស់​EEC៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114