ព័ត៍មានទាន់​ហេតុការណ៏
Search

រយៈពេល​៥​ថ្ងៃនេះ ​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ ​ធ្វើ​សកម្មភាព​ថែទាំ​ផ្លូវថ្នល់ នៅ​ផ្លូវជាតិ​លេខ​៦២ បាន​ប្រវែង​២០១,៥៦​គីឡូម៉ែត្រ​

​ព្រះវិហារ​៖ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ក្នុង​រយៈ​ប៉ុន្មាន​ថ្ងៃនេះ ពោលគឺ​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៩ មន្ទីរ​បានធ្វើ​សកម្មភាព​ថែទាំ​ផ្លូវថ្នល់ នៅ​ផ្លូវជាតិ​លេខ​៦២ បាន​ប្រវែង ២០១,៥៦​គីឡូម៉ែត្រ ដើម្បី​សម្រួល​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​។​

ពាក់ព័ន្ធ​ការងារ​នេះ​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា ការងារ​ថែទាំ​ផ្លូវថ្នល់​របស់ មន្ត្រី​ថែទាំ​ផ្លូវ​នៃ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ គិត​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៩ លើកលើកំណាត់​ផ្លូវជាតិ​លេខ​៦២​ប្រវែង​២០១,៥៦​គីឡូម៉ែត្រ​ ពី​គីឡូម៉ែត្រ​៣៦+២០០ ដល់ គីឡូម៉ែត្រ​២៣៧+៧៦ ដោយ​បាញ់​កៅស៊ូ​សៀ​ល​បិទ​ស្នាម​ប្រេះ និង​ស្រុត​។​

លោក សំ លាង​ទ្រី ក៏បាន​សូមឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ដើម្បី​អ្នក និង​អ្នក​ដទៃ​។ សូម​ទទួល​បាន​សុខ​សុវត្ថិភាព​គ្រប់ៗ​គ្នា គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114