ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​នឹង​អញ្ជើញ​ចូលរួម​អាពាហ៍ពិពាហ៍​កំពូល​តារា​ចម្រៀង​ស្រី ឱក សុគន្ធ​កញ្ញា

​ភ្នំពេញ​ ៖​ ទីបំផុត​ពិធីមង្គលការ​កំពូល​តា​រា​ចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​ហង្ស​មាសក​ញ្ញា ឱក សុគន្ធ និង​ប្អូនប្រុស​ថៅកែ​ហង្ស​មាស ​គឺ​លោក​អ៊ឹង សុខលី ដែល​ត្រូវជា​អ្នកគ្រប់គ្រង​ទូរទស្សន៍​ហង្ស​មាស​បាន​ឈានចូល​មកដល់​ហើយ​ខណៈ​ដែល​មង្គលការ​របស់​អ្នក​ទាំងពីរ​ ត្រូវបាន​ប្រភព​បង្ហើប​មក​ថា សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី នឹង​​​អញ្ជើញ​ចូលរួម​អបអរ​ផង​នោះ​។​

ពិធី​អាពាហ៍ពិពាហ៍​របស់​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​កញ្ញា​ឱក សុគន្ធ​កញ្ញា ជាមួយ​គូស្នេហ៍​ប្អូនប្រុស​ថៅកែ​ហង្ស​មាស​ នឹង​ចាប់ផ្តើម​ធ្វើឡើង​នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩​នេះ ស្រប​ពេលដែល​ភ្ញៀវ​ចូលរួម​ត្រូវបាន​គេ​រំពឹងថា ​ភាគច្រើន​ជា​មិត្តភ័ក្ដិ​អ្នកសិល្បៈ​រួម​អាជីព​ដូចគ្នា​ផង​នោះ​។​

បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ចំពោះ​ពិធីជប់លៀង​អបអរ​អាពាហ៍ពិពាហ៍ របស់​តារាចម្រៀង​ប្រចាំ​ផលិត កម្ម​ហង្ស​មាសក​ញ្ញា​ឱក សុគន្ធ​កញ្ញា និង​ស្វាមី​លោក អ៊ឹង សុខលី នឹង​ប្រព្រឹត្ត​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​ម្យ៉ាងទៀត​ពិធីជប់លៀង​អបអរ​អាពាហ៍ពិពាហ៍​រ​បស់​តារាចម្រៀង​ស្រី ឱក សុគន្ធ​កញ្ញា មិន​ត្រឹមតែ​អញ្ជើញ​មិត្តភ័ក្ដិ​សិល្បៈ​ចូលរួម​ច្រើន​នោះទេ​ ពោលគឺ​មាន​មន្ត្រី​ថ្នាក់ដឹកនាំ​មួយចំនួន​ចូលរួម​អបអរ​ផងដែរ​។​

សូមបញ្ជាក់ថា ​មហាជន​ប្រាកដជា​ដឹង​គ្រប់គ្នា​ហើយ​ថា​តារាចម្រៀង​ស្រី​កញ្ញា​ឱក សុគន្ធ​កញ្ញា បាន​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្អូនប្រុស​របស់​ថៅកែ​ផលិតកម្ម​ហង្ស​មាស​មាន​រយៈពេល​យូរ​ឆ្នាំ​មកហើយ។​ មិនតែប៉ុណ្ណោះ ​ពួកគេ​ក៏បាន​លួច​ភ្ជាប់​ពាក្យ​ស្ងាត់ៗ​ជាមួយគ្នា​ទៀតផង ​ប៉ុន្តែ​ដំណឹង​នេះ​ទើបតែ​បែកធ្លាយ​អំឡុង​រយៈពេល​១​ឆ្នាំនេះ​តែប៉ុណ្ណោះ​៕