ព័ត៍មានទាន់​ហេតុការណ៏
Search

UNIQLO ថា​ហាង​លក់​អន​ឡាញ​ជាច្រើន​របស់​ជប៉ុន​ត្រូវបាន​គេ Hack និង​ជាង​៤៦​ម៉ឺន​គណនី​ត្រូវ​ខូចខាត

ក្រុមហ៊ុន​លក់រាយ​រប​ស់ជ​ប៉ុន Fast Retailing ដែលជា​ក្រុមហ៊ុន​នៅ​ពីក្រោយ​ក្រុមហ៊ុន UNIQLO​បាន​អះអាងថា​មាន​គណនី​ច្រើនជាង​៤៦០០០០​ត្រូវបាន​គេ hack ចូលក្នុង​ចេតនា​ធំ​បំផុត​គឺ​លួច​ព័ត៌មាន​របស់​អតិថិជន​។​

ការ​លេច​ធ្លាយ​នេះ​បាន​ប៉ះពាល់​ដល់​វិ​ប​សាយ​ផ្លូវការ​របស់ UNIQLO Japan​និង GU Japan ហើយ​ការ​លួច​ចូល​ដោយ​គ្មាន​ការអនុញ្ញាត​នេះ​ត្រូវបាន​គេ​រកឃើញ​នៅ​ចន្លោះ​ថ្ងៃទី​២៣​មេសា​ដល់​ថ្ងៃទី​១០​ឧសភា​។​ចំពោះ​ទិន្នន័យ​ដែល​ត្រូវបាន​គេ​ចូល​មើល​រួមមាន​ឈ្មោះ អាសយដ្ឋាន លេខ​ទូរ​សព្ទ​និង​ព័ត៌មាន​កាត​ឥណទាន​របស់​អតិថិជន​។​

ក្រុមហ៊ុន Fast Retailing​បាន​និយាយថា “​ថ្មីៗ​នេះ Fast Retailing អាច​កំណត់​អត្តសញ្ញាណ​ប្រភពដើម​នៃ​ទំនាក់ទំនង​ពី​អ្នក​ដែល​លួច​ចូល​ដោយ​គ្មាន​ការអនុញ្ញាត​និង​បាន​បិទ​ការចូល​នោះ​ហើយ​ហើយក៏​កំពុង​ពង្រឹង​ការតាមដាន​បន្ថែម​លើ​ចំណុច​ចូល​ផ្សេងទៀត​។​”

ក្រុមហ៊ុន​ក៏បាន​បិទ​ដំណើរការ​ពាក្យ​សម្ងាត់​របស់​គណនី​ទាំង​៤៦១០៩១​ដែល​អាច​ត្រូវបាន​គេ​យកទៅ​ប្រើ​និង​បាន​ផ្ញើ​អ៊ីម៉េល​ទៅ​ម្ចាស់​គណនី​ទាំងនោះ​ឱ្យ​ប្ដូរ​ពាក្យ​សម្ងាត់​ផងដែរ​។​ជាងនេះទៅទៀត​របាយការណ៍​មួយ​ត្រូវបាន​ដាក់ពាក្យ​ប្ដឹងទៅ​ប៉ូលិស​ក្រុង​តូ​ក្យូ​ហើយ​៕CNA