ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ូតូ​២​គ្រឿង​បុក​គ្នា ​រង​របួស​ធ្ងន់​ស្រាល​៤នាក់

​រតនគិរី ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​ និង​ម៉ូតូ​បុក​គ្នា បណ្តាល​ឲ្យ​មនុស្ស​៤​នាក់រ​ងរ​បួស​ធ្ងន់​ស្រាល​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤៥​នាទី​ល្ងាច ថ្ងៃទី​១៤ ខែ​​ឧសភា ឆ្នាំ​២០១៩ កន្លងទៅ នៅត្រង់ចំណុច​មុខផ្ទះ​ឈ្មោះ​ខែម សំអាត លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៦ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២៨៥-២៨៦ ស្ថិតនៅ​ក្នុងភូមិ​កា​ទៀង ឃុំ​ល្បាំ​ង​១ ស្រុក​លំផាត់ ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​ពី​ជើង​ទៅ​ត្បូង​។​

​មន្ត្រីនគរបាល​ស្រុក​លំផាត់​បាន​ឲ្យ​ដឹងថា អ្នកបើកបរ​ម៉ូតូ ដោយ​ឈ្មោះ ខែម សំអាត ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ បើកបរ​ពី​ជើង​ទៅ​ត្បូង ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មា​ស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1H-3717 រងរបួស​ស្រាល​។​

​អ្នកបើកបរ​ម៉ូតូ​ភាគី​ម្ខាង​ទៀត​ឈ្មោះ វៀង វៀ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ទំ​ពួន រងរបួស​ធ្ងន់ រស់​នៅ​ភូមិ​១ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្ត​រតនគិរី មុខរបរ​កសិករ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាកវ៉េវ​ឆ្លាម ពណ៌​ក្រហម អត់​ស្លាក​លេខ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​

​ចំណែក​អ្នករួមដំណើរ​ម៉ូតូ​វ៉េវ​ឆ្លាម ចំ​នួន​២​នាក់ ស្រីរ​ងរ​បួស​ស្រាល មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ​។​

​មន្ត្រីនគរបាល​បន្តថា មុនពេល​កើតហេតុ ម៉ូតូ​ទាំងពីរ​គ្រឿង​បើកបរ​ពេលយប់​សង្ស័យ​គ្មាន​ភ្លើង​បំភ្លឺ​ផ្លូវ​ម៉ូតូ​ស្មាស់​ ខណៈ​បើកបរ​មកដល់​កន្លែង​កើតហេតុ បត់​ឆ្វេង​ឆ្លងផ្លូវ​ចូល​ផ្ទះ​ស្របពេល​ម៉ូតូ​១​គ្រឿង​ទៀត​មកដល់​ក៏បាន​បុក​យ៉ាង​ពេញទំហឹង​តែម្តង​។​

​ក្រោយ​កើតហេតុ​ កម្លាំង​ជំនាញ​អធិការ​ស្រុក​លំផាត់ សហការ​ជា​មួយ​កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ បាន​រឹបអូស​ម៉ូតូ​២​គ្រឿង​យកមក​រក្សាទុក​នៅ​ស្នាក់ការ​ប៉ុស្តិ៍​បណ្ដោះអាសន្ន​ដើម្បី​រង់​ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​។​

​ដោយឡែក​ជនរងគ្រោះ ត្រូវបាន​ដឹក​តាម​រថយន្ត​សង្គ្រោះ​របស់​ស្នងការ​នគរបាល​ខេត្ត បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​៕