ព័ត៍មានទាន់​ហេតុការណ៏
Search

អា​យ៉ៃ​ឆ្លើយឆ្លង​រវាង នេន​ទុំ និង​អាចារ្យ ធំ បន្ត​ភាគពី​G-Devith​ កាន់តែ​កក្រើក​ហ្វេ​ស​ប៊ុ​ក

​ភ្នំពេញ​ ៖​ អាយ៉ៃ​ឆ្លើយឆ្លង​ភាគ​ថ្មី​បាន​ចេញ​មក​អង្រួន​ចំណាប់អារម្មណ៍​របស់​មហាជន​ទៀតហើយ​រវាង​តារា​រ៉េ​ប នេន​ទុំ ជា​មួយ​នឹង​អាចារ្យ ធំ បន្ទាប់​សង្គ្រាម​ភ្នំភ្លើង​របស់​អាចារ្យ ធំ និង​G-De vith ហាក់​ថយ​កម្ដៅ​បន្តិច​នោះ​។ ​អា​យ៉ៃ​ឆ្លើយឆ្លង​បន្ត​ភាគ​នេះ ​បាន​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​ហាក់​មាន​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​ទង្វើ​អ្នក​សិល្បៈ​ឈ្លោះ​គ្នា​នោះឡើយ​។​

ជាការ​កត់សម្គាល់​សង្គ្រាម​វគ្គ​ថ្មី​រវាង នេន​ទុំ ជា​មួយ​នឹង​អាចារ្យ ធំ នេះ​បាន​កើតឡើង​ក្រោយ​ពេល​ដែល​អាចារ្យ ធំ បាន​ធ្វើការ Live វីដេអូ​រិះគន់​លើ​តារា​ចម្រៀង​រ៉េ​ប​ពូ​ឃ្លាំង​ ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ទើប​ធ្វើ​ឲ្យ នេន​ទុំ កើត​ទុក្ខ​មិន​សុខចិត្ត​ចេញមុខ​ប្រតិកម្ម​ការពារ​ជំនួស​សាមី​ខ្លួន​ពូ ឃ្លាំង ដោយ​ព្រមាន​អាចារ្យ ធំ យ៉ាង​ចាស់ដៃ​វិញ​ផង​ដែរ​។​

ទន្ទឹមគ្នា ​នៃ​ប្រតិកម្ម​របស់ នេន​ទុំ ដើម្បី​ការពារ​ពូ ឃ្លាំង ដែល​ត្រូវជា​បងប្អូន​ធម៌​ធ្លាប់​មានគុណ​នេះដែរ​ភ្លាមៗ​នោះបាន​ធ្វើ​ឲ្យ​អាចារ្យ ធំ កើតក្តី​មិន​អស់ចិត្ត​ ព្រោះ​ភ្លើង​កម្ដៅ​ក្នុង​ខ្លួន​កាន់តែ​ឆេះ​ក្តៅ​រោលរាល​នោះ បាន​ចេញមុខ​ពន្លះ​នេន​ទុំ វិញ​ ដូច្នេះ​ថា ​ចុ​ម !​បើ នេន​ទុំ​(​ក្នុង​ស្នាដៃ​អក្សរសិល្ប៍​ផ្សាយ​ឆ្នាំ​១៩១៥​ទាល់តែ​សួរ ព្រះ​បទុមត្ថេរ សោម​)​។ ​ចុះ​អា​ម្សៀត​នេះ​ស្លឈាម​រឿង​អ្វី​?​អ្នកណា​ហៅ​មក​? ឬមួយ​ប៉ះ​ផលប្រយោជន៍​បក្សពួក​ហើយ ? អ្នកណា​លប​ខាំ​មុន​ចេញ​ក្បាល​មក​!​បើ លេង​កុំ​ឈឺ​បើ​ឈឺ​ដេក​ផ្ទះ​ឯង​សុំ​អត់​ស្គាល់ ចាំ​អញ​ឡាយ​សរុប​ផ្ញើជូន​មួយ​ហ្វូង​។​

ដោយសារតែ​មានការ​បញ្ចេញ​ប្រតិកម្ម​ពី​សំណាក់​អាចារ្យ ធំ ខាងលើនេះ​ ដោយ​មិន​បង្អង់​យូរ នេន​ទុំ ភ្លាមៗ​នេះ​បាន​ចេញមុខ​ឆ្លើយតប​វិញ​ថា​ថ្ងៃនេះ ខ្ញុំ​សូម​ឲ្យ​ឈ្មោះ​ថ្មី​ទៅ​វីរជន​ចេះដឹង​ខាង​ជេរ (​ឈ្មោះ​ថ្មី អា​ជ័រ​ធំ )​ព្រោះ​អ្វីដែល​ខ្ញុំ​ដឹង​គឺ​ក្លែងក្លាយ​ជ័រ​សុទ្ធ​ខ្ញុំ​ស្គាល់​មនុស្ស​នេះ​ច្បាស់​ណាស់ អញ្ចឹង​អ្នក​មិនដឹង​រឿង​សូម​នៅ​អោយ​ស្ងៀម​សិន​។ ​ឆ្លើយតប Status របស់​(​អា​ជ័រ​ធំ​) អា​ជ័រ​ធំ​(​ចុ​ម​! បើ នេន​ទុំ ក្នុង​ស្នាដៃ​អក្សរ​សី​ល្ប៍​ផ្សាយ​ឆ្នាំ​១៩១៥ ទាល់តែ​សួរ ព្រះ​បទុម​ត្ថេ​រ សោម​)​។​

នេន​ទុំ បាន​បន្ត​ថា នេន​ទុំ សម័យនេះ​មិនបាច់​ទៅ​សួរ​នៅឯណា​ទេ​អ្នកឯង​ឆ្ងល់​អ្វី​សួរ​ឥឡូវ​ភ្លាម ​ខ្ញុំ​ឆ្លើយ​ភ្លាម អា​ជ័រ​ធំ​។ ​ចុះ​អា​ម្សៀត​នេះ​ស្លឈាម​រឿង​អី​?​ បាទ​លោក​មហាថ្លៃ​ថ្នូរ​ខ្ញុំ​ស្លឈាម​ ព្រោះតែ​លោក​ភ្លេច​កំណើត​ដើម​អ្នកណា​ហៅ​មក​? ​អ្នក​ដែល​ហៅ​ខ្ញុំ​មក​ គឺ​លោក​ឯង​ខ្លួនឯង​នឹង​ហើយ​បាទ​អា​ជ័រ ធំ។​ បាទ​អត់​ប៉ះ​ប្រយោជន៍​បក្សពួក​អ្វី​ទេ​ លោក​តែ​លោក​ប៉ះ​មនុស្សលោក​ចង់​តោង​ល្បី​ពីមុន​នោះ​អី​លោក អា​ជ័រ​ធំ តែ​ខ្ញុំ​ស្គាល់​លោក​ច្បាស់​ណាស់ ​លោក​ជ័រ អា​ជ័រ​ធំ ហើយ​ខ្ញុំ​រង់ចាំ​មើល​លោកអ្នក​ខ្លាំង​តែ​ជ័រ​ ត្រូវ​ក្តៅ​ខ្លាំង ​វា​នឹង​រលាយ​ណា​លោក​ប្រយ័ត្នៗ​ផង​បាទ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114