ព័ត៍មានទាន់​ហេតុការណ៏
Search

អត្រា​អត់​ការងារ​ធ្វើ​នៅ​ចក្រភព​អង់គ្លេស​ បាន​ធ្លាក់​មក​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​៤៥​ឆ្នាំ​

ទិន្នន័យ​ផ្លូវការ​បានបង្ហាញ​កាលពី​ថ្ងៃ​អង្គា​រថា​ ភាព​គ្មាន​ការងារ​ធ្វើ​នៅ​ចក្រភព​អង់គ្លេស​ បាន​ធ្លាក់ចុះ​ក្នុង​រយៈពេល​៤៥​ឆ្នាំ​ជាមួយនឹង​សេដ្ឋកិច្ច​នៅតែ​រឹងមាំ​ ទោះបី​មានការ​ពន្យារ​នៃ Brexit ដែល​មិនទាន់​ច្បាស់លាស់​នោះ​ក៏ដោយ​។

ការិយាល័យ​ស្ថិតិ​ជាតិ (ONS) បានឱ្យដឹង​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា​អត្រា​នៃ​អ្នក​អត់​ការងារ​ធ្វើបាន​ធ្លាក់​ដល់​៣,៨%​ក្នុង​រយៈពេល​៣​ខែ​ត្រឹម​ខែមីនា​ដែលជា​តួលេខ​ទាប​បំផុត​ចាប់​តាំង​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំ​១៩៧៤​។​តួលេខ​នេះ​ប្រៀបធៀប​ជាមួយ​របាយការណ៍​ទាប​បំផុត​ក្នុង​រយៈពេល​៤៤​ឆ្នាំ​ដែល​ស្មើនឹង​៣,៩%​ក្នុង​ត្រីមាស​ត្រឹម​ខែកុម្ភៈ​។​

លោក Ben Brettell សេដ្ឋវិទូ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន Hargreaves Lansdown បាន​និយាយ​ដោយ​បង្ហាញ​ប្រតិកម្ម​ចំពោះ​ទិន្នន័យ​ចុងក្រោយ​នេះ​ថា “​ទីផ្សារការងារ​ក្នុង​ចក្រភព​អង់គ្លេស​បាន​ប្រែ​មក​រឹងមាំ​ឡើងវិញ​ពេល​ប្រឈមមុខ​ជាមួយ​ភាពមិនប្រាកដប្រជា​ទាក់ទង​នឹង Brexit​។​”

ដូចគ្នា​ដែរ ONS បាន​បន្ថែមថា​អត្រា​ការងារ​នៅ​អង់គ្លេស​ត្រូវបាន​ប៉ាន់​ស្មានថា​មាន​៧៦,​​% ដែលជា​តួលេខ​រួម​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។​ការកើនឡើង​នៃ​ប្រាក់ចំណូល​សរុប​ប្រចាំ​សប្ដាហ៍ រួមទាំង​ប្រាក់រង្វាន់​បាន​ធ្លាក់ចុះ​ដល់​៣,២%​ក្នុង​រយៈពេល​៣​ខែ​ត្រឹម​ខែមីនា ហើយ​តួលេខ​ទាំងនេះ​កើនឡើង​ត្រឹមតែ​១,៣% ពេល​កែតម្រូវ​សម្រាប់​អតិផរណា គឺ​ចុះ​ពី​១,៦%​ក្នុង​រយៈពេល​៣​ខែ​ត្រឹម​ខែកុម្ភៈ​៕AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114