ព័ត៍មានទាន់​ហេតុការណ៏
Search

សហរដ្ឋអាមេរិក​និង​រុស្ស៊ី​មើលឃើញ​ផ្លូវ​ឆ្ពោះ​ទៅ​មុខ​ស្តីពី​បញ្ហា​ស៊ី​រី ​ប៉ុន្តែ​ប៉ះទង្គិច​គ្នា​ជុំវិញ​ការ​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត

ប្រទេស​រុស្ស៊ី​ និង​សហរដ្ឋអាមេរិក​ បា​នស​ម្តែ​ង​នូវ​ក្តីសង្ឃឹម​ កាលពី​ថ្ងៃ​អង្គារ​សម្រាប់​ទំនាក់ទំនង​ល្អប្រសើរ​ជាង​មុន​រួមទាំង​ការធ្វើការ​រួមគ្នា​នៅក្នុង​ប្រទេស​ស៊ី​រី​ផងដែរ​ខណៈដែល​លោក​ប្រធានាធិបតី Vladimir Putin ស្វាគមន៍​រដ្ឋមន្ត្រីក្រសួង​ការបរទេស​អាមេរិក​លោក Mike Pompeo ប៉ុន្តែ​ភាព​តានតឹង​បាន​លាតត្រដាង​នៅក្នុង​ការប៉ះទង្គិច​គ្នា​ជុំវិញ​ការជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​។​

ថ្លែង​អស់​រយៈពេល​ជិត​ពីរ​ម៉ោង​នៅពេល​ល្ងាច​ក្នុង​រមណីយដ្ឋាន​សមុទ្រ​ខ្មៅ Sochi, លោក Pompeo បាន​ក្លាយជា​មន្ត្រី​អាមេរិក​ជាន់ខ្ពស់​បំផុត​ដែល​បាន​ជួប​មេដឹកនាំ​រុស្ស៊ី​ក្នុង​រយៈពេល​១០​ខែ​។​
​លោក Pompeo បាន​និយាយថា​ប្រទេស​ទាំងពីរ​បាន​រកឃើញ​វិស័យ​ជាច្រើន​ដែល​ត្រូវ​សហការគ្នា​ហើយ​បានបង្ហាញ​សុទិដ្ឋិនិយម​ក្នុងការ​បំបែក​ភាពជាប់គាំង​មួយ​ស្តីពី​បញ្ហា​ប្រទេស​ស៊ី​រី​។​

លោក Pompeo បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅឯ​អាកាស​យានដ្ឋាន​មុនពេល​ហោះហើរ​ថា “​យើង​មានការ​សន្ទនា​ប្រកបដោយ​ផ្លែផ្កា​លើផ្លូវ​ឆ្ពោះទៅមុខ​នៅក្នុង​ប្រទេស​ស៊ី​រី​និង​អ្វីដែល​យើង​អាចធ្វើ​រួមគ្នា​បាន​នៅ​កន្លែង​ដែល​យើង​មាន​ចំណាប់អារម្មណ៍​រួមគ្នា​លើ​របៀប​ដើម្បី​ដាក់ចេញ​នូវ​ដំណើរការ​នយោបាយ​”​។​

សហរដ្ឋអាមេរិក​និង​ប្រទេស​រុស្ស៊ី​ស្ថិតនៅ​ខាង​ភាគី​ផ្ទុយគ្នា​នៃ​សង្គ្រាមស៊ីវិល​ដ៏​សាហាវឃោរឃៅ​រយៈពេល​៨​ឆ្នាំ​របស់​ប្រទេស​ស៊ី​រី​ដោយ​ប្រទេស​រុស្ស៊ី​គឺជា​អ្នកគាំទ្រ​ចម្បង​របស់លោក​ប្រធានាធិបតី Bashar al-Assad​។​

លោក Pompeo បាន​និយាយថា លោក​និង​លោក Putin បាន​ព្រមព្រៀងគ្នា​អំពី​មធ្យោបាយ​ដើម្បី​ឆ្ពោះទៅមុខ​ជាមួយ​គណៈកម្មាធិកា​រដឹក​នាំ​ដោយ​ស៊ី​រី​ដែល​នឹង​សរសេរ​រដ្ឋធម្មនុញ្ញ​ឡើងវិញ​ក្នុង​ក្តី​សង្ឃឹមថានឹង​បញ្ចប់​នយោបាយ​នៅក្នុង​ជម្លោះ​នេះ​។​

ភាពស្និទ្ធស្នាល​របស់លោក Trump ជាមួយ​រុស្ស៊ី​បាន​បង្ក​ឲ្យ​មានការ​ចោទប្រកាន់ថា យុទ្ធនាការ​របស់គាត់​បានធ្វើការ​ជាមួយ​អំណាច​ប្រឆាំង​ដើម្បី​ជួយ​មហាសេដ្ឋី​រូបនេះ​ឲ្យ​ឈ្នះ​ការបោះឆ្នោត​ឆ្នាំ​២០១៦​លើ​គូប្រជែង​គណបក្ស​ប្រជាធិបតេយ្យ​របស់លោក​ស្រី Hillary Clinton​។​

លោក Putin បាន​សាទរ​ចំពោះ​ការស៊ើបអង្កេត​រយៈពេល​ពីរ​ឆ្នាំ​ដោយ​រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller ដែល​មិនបាន​រកឃើញ​ការឃុបឃិត​ដោយ​យុទ្ធនាការ​របស់លោក Trump ទេ​ប៉ុន្តែ​បាន​កត់​ត្រាទុក​អំពី​ការជ្រៀតជ្រែក​យ៉ាង​ទូលំទូលាយ​ដោយ​ប្រទេស​រុស្ស៊ី​ជាពិសេស​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​៕ AFP