ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​វាយតម្លៃ ​ត្រូវបាន​ដាក់ពង្រាយ​ បន្ទាប់ពី​ការរញ្ជួយ​ដី​ដ៏​ធំ​នៅ​ប៉ា​ពួ​ញូ​ហ្គី​ណេ

នៅ​ថ្ងៃ​ពុធ ប្រទេស​ប៉ា​ពួ​ញូ​ហ្គី​ណេ​ បាន​បញ្ជូន​ក្រុម​វាយតម្លៃ​ដើម្បី​ពិនិត្យមើល​ការខូចខាត​ដែល​បណ្តាលមកពី​ការរញ្ជួយ​ដី​កម្រិត​៧.៥​រ៉ិ​ច​ទ័​រដែ​ល​បាន​វាយប្រហារ​កោះ​មួយ​នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងជើង​។​

អ្នកយកព័ត៌មាន​រប​ស់ AFP និង​អ្នក​កោះ New Britain បាន​និយាយថា អគ្គិសនី​នៅតែ​មិនមាន​ហើយ​ស្ថានីយ​វិទ្យុ​ត្រូវ​បិទ​រយៈពេល​ប្រហែល​១២​ម៉ោង​បន្ទាប់ពី​មានការ​រញ្ជួយ​ដី​ប៉ុន្តែ​មិនមាន​ការបំផ្លាញ​ធ្ងន់ធ្ងរ​ដល់​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ឬ​ការបាត់​បង់ជីវិត​មនុស្ស​នោះទេ​។​
​មន្ត្រី​នៅ​កំពង់ផែ Rabaul បាន​និយាយថា មិនមាន​ការខូចខាត​ធំដុំ​ដល់​កំពង់ផែ​ទេ​ហើយ​វា​កំពុងដំណើរការ​ជាធម្មតា​។​

ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​អន់​ខ្សោយ​នៅ​ប៉ា​ពួ​ញូ​ហ្គី​ណេ​, កង្វះ​ផ្លូវថ្នល់​និង​ផ្ទៃដី​លំបាក​គឺជា​មូលហេតុ​នាំ​ឲ្យ​ត្រូវ​ចំណាយពេល​ច្រើន​ថ្ងៃមុន​ផលប៉ះពាល់​ពេញលេញ​នៃ​គ្រោះមហន្តរាយ​នេះ​ត្រូវបាន​គេ​ដឹង​។​

អ្នកនាំពាក្យ​របស់​មជ្ឈមណ្ឌល​គ្រោះមហន្តរាយ​ជាតិ​ក្នុង​ទីក្រុង Port Moresby បាន​ប្រាប់ AFP ថា ពួកគេ​បាន​បញ្ជូន​ក្រុម​មួយ​ដើម្បី​រក​ឲ្យ​ឃើញ​ពី​ទំហំ​នៃ​ការខូចខាត​ទាំងស្រុង​។​

អ្នកនាំពាក្យ​បាន​និយាយថា “​ក្រុមការងារ​វាយតម្លៃ​ត្រូវបាន​ដាក់ពង្រាយ​ទៅ​តំបន់​នេះ​ប៉ុន្តែ​យើង​មិនទាន់​បានដឹង​ពី​ពួកគេ​នៅឡើយ​ទេ​ដូច្នេះ​យើង​គ្មានអ្វី​ត្រូវ​រាយការណ៍​ទេ​”​។​

អង្គការសហប្រជាជាតិ​បាន​ប៉ាន់ប្រមាណ​ថា មនុស្ស​ប្រហែល​១២០,០០០​នាក់​គឺ​បានរស់នៅ​ក្នុង​ចម្ងាយ​៥០​គីឡូម៉ែត្រ​នៃ​ចំណុចកណ្តាល​នៃ​ការរញ្ជួយ​។​
​ការរញ្ជួយ​ដី​ដ៏​រន្ធត់​កាលពី​រាត្រី​ថ្ងៃ​អង្គារ​បានធ្វើ​ឲ្យ​ប្រជាជន​រត់​ចេញពីផ្ទះ​រប​ស់​ពួកគេ​ដើម្បី​រក​កន្លែង​សុវត្ថិភាព​និង​បង្ក​ការភ័យខ្លាច​នៃ​រលក​យក្ស​ស៊ូណាមិ​។​

ក្រុម​អង្កេត​ភូមិសាស្ត្រ​របស់​អាមេរិក​បាន​និយាយថា ការរញ្ជួយ​ដី​បានកើត​ឡើង​នៅ​ម៉ោង​ប្រហែល​១១​យប់​ក្នុង​ចម្ងាយ​ប្រមាណ​៤៤​គីឡូម៉ែត្រ​ភាគ​ឦសាន​តំបន់ Kokopo លើ​កោះ New Britain​។​

គួរ​បញ្ជាក់ថា ប៉ា​ពួ​ញូ​ហ្គី​ណេ​គឺ​ស្ថិតនៅលើ​តំបន​ខ្សែក្រវ៉ាត់​ភ្នំភ្លើង​ប៉ាស៊ីហ្វិក​ដែលជា​ចំណុចក្តៅ​សម្រាប់​សកម្មភាព​រញ្ជួយ​ដី​ដោយសារ​ការ​កកិត​រវាង​ស្រទាប់​តិច​តូ​និ​ច​៕ AFP