ព័ត៍មានទាន់​ហេតុការណ៏
Search

ឡុង សំណាង ស្វាគមន៍​សុំ​ជួប​ប្រកួត​របស់​សេន ឃុ​ម នៅ​សង្វៀន​Boostrong-SEATV

ឡុង សំណាង អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា បាន​ស្វាគមន៍​ការសុំ​ជួប​ប្រកួត​របស់​អ្នក​ប្រដាល់​ថៃ​សេន ឃុ​ម (Sen Khum) នា​ព្រឹក​ថ្ងៃអាទិត្យ ទី​១៩​ ខែ​ឧសភា​ ឆ្នាំ​២០១៩​នេះ នៅលើ​សង្វៀន​Boostrong Fighter On Fire របស់​SEATV ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម។​

សេន ឃុ​ម នេះ កាលពី​ថ្ងៃទី​២៧​ ខែ​មេសា ឆ្នាំ​២០១៩ បាន​វាយ​ឈ្នះ​ផាន់ គ្រាន់ ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​ដោយ​ពិន្ទុ ក្នុងជំនួប​សងសឹក​ដែល​កាលពី​ថ្ងៃទី​២២​ ខែ​កក្កដា ឆ្នាំ​២០១៨ សេន ឃុ​ម​ នេះ​ បាន​វាយ​ចាញ់​ផាន់ គ្រាន់​ដោយ​ពិន្ទុ​មិន​អស់ចិត្ត​នោះ។​

អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ក៏​ធ្លាប់បាន​វាយ​ស្មើ​ពិន្ទុ ជាមួយ​សេង ស្រឿ​ន អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​តា​ដំបង​ដែក​ដែរ មុន​ជួប​ជាមួយ​ផាន់​គ្រាន់ ​នោះ។ ទោះជា​យ៉ាងណា សម្រាប់​ជំនួប​ជាមួយ​ ឡុង សំណាង​លើក​នេះ មិនដឹងថា​សេន ឃុ​ម អាច​យកឈ្នះ​សំណាង​បាន​ ឬ​អត់​នោះទេ​?។

ឡុង សំណាង យ៉ាងណា​ក៏​មិនអាច​មើលស្រាល ឬ ធ្វេសប្រហែស​នោះទេ ព្រោះ​សេន ឃុ​ម អ្នក​ប្រដាល់​ថៃ​រូបនេះ គឺមាន​ស្នៀត​ប្រដាល់​និង​បច្ចេកទេស​មិនជា​អន់​នោះឡើយ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​កំណត់​ត្រា​ប្រកួត​ចំនួន៧៦​លើក ឈ្នះ​៦៩​លើក ចាញ់​០៦​លើក និង ស្មើ​០១​លើក។ រីឯ ប្រវត្តិ​ប្រកួត​របស់​ឡុង សំណាង វិញ គឺ ប្រកួត​៩១​លើក ឈ្នះ​៧៧​លើក ចាញ់​១១​លើក និង ស្មើ​០៣​លើក ។​

ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង និង​ជា​ម្ចាស់​ខ្សែក្រវាត់​ជា​ម្ចាស់​ខ្សែក្រវាត់ បន្ទាប់ពី​បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ Pek Thieng ដោយ​ពិន្ទុ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ​កាលពី​ថ្ងៃទី​០៩ ខែ​កញ្ញា​ ឆ្នាំ​២០១៨​នោះ ធ្វើ​ឲ្យ​គេ​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​Wurkz ទម្ងន់​៦៣,៥០០​គីឡូក្រាម។​

ឡុង សំណាង គេ​មិនធម្មតា​ឡើយ។ គេ​មាន​ស្នៀត​ប្រដាល់​ល្អ ពិសេស​ស្នៀត​ជង្គង់ និង​កែង របស់គេ ដែល​បានធ្វើឲ្យ​អ្នក​ប្រដាល់​ថៃ​មិនតិច​នាក់​ទេ ត្រូវ​បោះបង់​និង​សន្លប់​បោះបង់​ការប្រកួត​នោះ។

និយាយ​រួម ឡុង សំណាង គេ​មាន​ស្នៀត​ប្រដាល់​ល្អ ពិសេស​ជង្គង់​តែម្តង ហើយ​មួយទៀត គេ​មានចិត្ត​ប្រដាល់​ធំ​ថែមទៀត គឺ​វាយ​មិន​ដកថយ​ឡើយ។​

ទោះជា​យ៉ាងណា ឡុង សំណាង មិនអាច​មើលស្រាល សេន ឃុ​ម​បានទេ ព្រោះ​អ្នក​ប្រដាល់​រូបនេះ បាន​វាយ​ឈ្នះ​ផាន់ គ្រាន់​ទៅហើយនោះ គឺ​បញ្ជាក់ថា​គេ​មិន​ខ្សោយ​ឡើយ។ តែ​យ៉ាងណា សេន ឃុ​ម លើក​នេះ​ប៉ះ​ឡុង សំណាង ក៏​មិនជា​ស្រួលខ្លួន​ប៉ុន្មាន​ដែរ ព្រោះ​ឡុង សំណាង គេ​ជា​ជើង​ខ្លាំង វាយ​ខ្លាំង​និង​មាន​បច្ចេកទេស​ល្អ​ក្នុង​ការប្រកួត។ ហើយ​មួយទៀត គេ​វាយ​រហ័ស ដក​រហ័ស ចេញចូល​លឿន​ថែមទៀត​។ ចាំមើល រវាង​ឡុង សំណាង និង សេន ឃុ​ម តើន​រណា​ឈ្នះ នរណា​ចាញ់​នោះ ? ។​

សឺ​ន ថៃ​សាន់ អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់ អេ​លី​ត ប៊ុន​សិទ្ធ ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ ដោ​យេ​ជួបគ្នា​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម។ ពីរ​នាក់​នេះ ពុំ​ធ្លាប់​ដែល​ជួបគ្នា​ទេ​កន្លង​មក។​

​ចាន់ សាន់ និង អេ​លី​ត ប៊ុន​សិទ្ធ អាច​ចាត់ទុកថា​ជាការ​ជួបគ្នា​រវាង​អ្នក​ប្រដាល់​ជើងចាស់​សឺ​ន ថៃ​សាន់ និង ជើង​ថ្មី​អេ​លី​ត ប៊ុន​សិទ្ធ ព្រោះ​ប៊ុន​សិទ្ធ​ នេះ គេ​ទើប​ឆ្លងកាត់​ការប្រកួត​លើស​ង្វៀន​តិចជាង​ថៃ​សាន់​ទេ។

តែ​យ៉ាងណា ចាន់ សាន់​ប្រហែលជា​មិនមាន​សំណាង​ឈ្នះ​អេ​លី​ត ប៊ុន​សិទ្ធ​នោះទេ ព្រោះថា​អ្នក​ប្រដាល់​ជើង​ថ្មី​អេ​លី​ត ប៊ុន​សិទ្ធ​នេះ គេ​វាយ​ល្អ​និង​ខ្លាំង​មិន​ចាញ់​ថៃ​សាន់​នោះទេ ។​ដូច្នេះ សម្រាប់​ការជួប​ប្រកួត​គ្នា​លើកដំបូង​នេះ បើតាម​ការ សន្និដ្ឋាន​និង​វាយតម្លៃ​មុន​នោះ គឺ​ពីរ​នាក់​នេះ មិនអាច​ទាយ​មុន​បានឡើយ ដោយហេតុថា​សឺ​ន ថៃ​សាន់ ថ្វីត្បិតតែ​ចាញ់​កម្ពស់​ប៊ុន​សិទ្ធ ប៉ុន្តែ​គេ​មាន​កលល្បិច​ក្នុងការ​ប្រកួត​ច្រើ​ជាង​ប៊ុន​សិទ្ធ ។ ការប្រកួត​ចុងក្រោយ​នេះ សឺ​ន ថៃ​សាន់ គេ​អាច​យកឈ្នះ​លើ​ម៉ន ភារ​ម្យ ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក​ដោយ​ពិន្ទុ​ទៀតផង ។​

ឌុ​ម កែវ​ដប អ្នក​ប្រដាល់​ចាស់វស្សា ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ថ្មី​ស្រករ​ក្រោយ ឡុង ណង​សាវ ក្លិប​សាល​វ័​ន្ត​កីឡា។​ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។

យ៉ាងណា ឌុ​ម កែវ​ដប ប៉ះ​ជាម​យ​យ​ជើង​ថ្មី​ឡុង ណង​សាវ លើក​នេះ អាច​នឹង​ជួប​ការលំបាក​ដោយ​សារ​ដៃគូ​របស់គេ​ឡុង ណង​សាវ ខ្លាំង​ជាង​ដៃគូ​ដែល​គេ​ធ្លាប់​ជួប​ប្រកួត​មុនៗ​នោះ។ ចាំមើល រវាង​ឌុ​ម កែវ​ដប និង ឡុង ណង​សាវ តើ​អ្នកណា​ឈ្នះ អ្នកណា​ចាញ់​ក្នុងការ​ជួបគ្នា​នេះ?។​

​លីន ស៊ី​នេ​ត អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ នឹង​ជួប​សាក​កណ្តាប់ដៃ​ជាមួយ​ឡុ​ក ប៊ុន​សំណាង អ្នក​ប្រដាល់​ក្លិប​មជ្ឈមណ្ឌល​កីឡាខ​.​ភ​.​ម ហើយ​ឡុង ពិសិដ្ឋ ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ជួប​ប្រកួត​ជាមួយ កាន់ ម៉េង​ហុង ក្លិប​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ៕