ព័ត៍មានទាន់​ហេតុការណ៏
Search

ដឹងវិធីទាំងនេះហើយ ទោះដើរកាត់ភ្លៀងប៉ុណ្ណាក៏មិនខ្លាចខូចសក់ដែរ!

សក់គឺជាកត្តាសំខាន់មួយក្នុងការបង្កើនសម្រស់ស្រ្តីបានមួយកម្រិត ដូចនេះការថែរក្សាសក់គឺជាការចាំបាច់ដែលនារីគ្រប់រូបត្រូវអនុវត្តឲ្យបានទៀងទាត់។ ជាក់ស្តែងនៅរដូវភ្លៀងនេះ នារីៗអាចមានការលំបាកបន្តិចបន្តួចនៅក្នុងការថែរក្សាសក់របស់ខ្លួនឲ្យបានត្រឹមត្រូវ ប៉ុន្តែថ្ងៃនេះកម្ពុជាថ្មីនឹងលើកជូនដំណោះស្រាយងាយៗមួយចំនួនមកជូនប្រិយមិត្តទាំងអស់គ្នា។

-ប្រើប្រាស់ថ្នាំបន្ទន់សក់ឲ្យច្រើន  ៖ ជាការពិតណាស់ រាល់ពេលដែលមិត្តនារីកក់សក់រួច អ្នកតែងតែប្រើប្រាស់ថ្នាំបន្ទន់សក់ជាប្រចាំ។ ប៉ុន្តែនារដូវវស្សានេះ អាចធ្វើឲ្យសក់របស់អ្នកមានភាពស្ងួតនិងផុយស្រួយបន្តិច ដូចនេះបើអាចគួរណាតែប្រើប្រាស់ថ្នាំបន្ទន់សក់ក្នុងបរិមាណច្រើនដើម្បីជួយឲ្យសក់របស់អ្នកមានសុខភាពល្អនិងរឹងមាំ។

-កុំចាំដល់សក់ស្ងួតដោយឯកឯងឬសម្ងួតសក់និងកន្សែងពោះគោ ៖ អ្នកអាចធ្វើបែបនេះនៅក្នុងរដូវក្តៅ ដោយឡែកសម្រាប់រដូវភ្លៀងគឺគួរតែជៀសវាងធ្វើបេបនេះ ដោយសារអាកាសធាតុត្រជាក់ដូច្នេះការអនុវត្តបែបនេះអាចនាំឲ្យអ្នកមានជម្ងឺផ្តាសសាយនិងធ្វើឲ្យសក់ងាយប្រទាក់។ ប្រការដែលល្អអ្នកអាចផ្លុំសក់និងម៉ាស៊ីនសម្ងួតដើម្បីកុំឲ្យសក់ងាយជ្រុះ។ ប៉ុន្តែកុំប្រើប្រាស់ញឹកញាប់ខ្លាំងពេកន វាអាចប្រែឲ្យសក់អ្នកទៅជាបែកចុងវិញ។ 

-ប្រើប្រាស់ម៉ាសអប់សក់អូលីវ ៖ នេះគឺជាវិធីធម្មជាតិនិងស្រួលអនុវត្តបំផុតសម្រាប់មិត្តនារីដែលមិនចង់ចំណាយពេលនិងថវិកាច្រើន។ ជាដំបូងអ្នកត្រូវយកប្រេងអូលីវចាក់ចូលទៅក្នុងកែវរួចដាក់កម្តៅប្រមាណ ៣០វិនាទី។ កុំកម្តៅឲ្យយូរជាងនេះព្រោះអាចធ្វើឲ្យស្បែកក្បាលរបស់អ្នករលាកបាន។ បន្ទាប់មកយកក្រាស់សិតសក់របស់អ្នកត្រាំនៅក្នុងកែវនោះរយះពេល ៥ទៅ១០នាទី។ អ្នកអាចយកចុងម្រាមដៃជ្រលក់ស្ទាបពីកម្តៅរបស់ប្រេងថាក្តៅពេកឬអត់។ រួចអ្នកអាចយកក្រាស់ដែលបានត្រាំហើយនោះមកសិតសក់តាំងពីគល់ដល់ចុង ២ទៅ៣ដង រួចលាងទឹកចេញ ជាការស្រេច។ 

ប្រភព៖ Wikihow

អត្ថបទដោយ៖ ហ្សូលី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114