ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រឹង​បង្កើន​ល្បឿន​ជិះ​ម៉ូតូ​ឡើង​ស្ពាន​ព្រែក​ក្តាម ​ភ្លេច​មើលផ្លូវ​កោង​ បុក​បង្កាន់ដៃ​ស្ពាន ​ខ្ទាត​អ្នកបើក​ធ្លាក់​ក្រោម​ស្ពាន​ បាក់.ក ​ស្លាប់​ម្នាក់

កណ្ដាល ​៖ ​បុរស​ចំណាស់​ជនជាតិ​ខ្មែរ​ម្នាក់​ បាន​ស្លាប់ ​ដោយសារ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ បង្ក​ឡើង​ដោយ​ខ្លួនឯង​ជិះ​ម៉ូតូ​ឡើង​ស្ពាន​ពែ​ក​ក្តាម ​ជ្រុល​បុក​បង្កាន់ដៃ​ស្ពាន​ធ្លាក់​បាក់​មក​ក្រោម​ស្លាប់​ភ្លាមៗ​យ៉ាង​សង្វេគ​។​

​ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​ម្សិលមិញ ថ្ងៃទី​១៥ ​ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​លើ​ស្ពាន​ព្រែក​ក្តាម ត្រើយ​ខាងលិច ស្ថិត​ក្នុងភូមិ​ទួល​ងោក ឃុំ​កំពង់​លួង ស្រុក​ពញាឮ​ខេត្ត​កណ្តាល​។​

​ប៉ូលិស​បាន​និយាយថា​ ជនរងគ្រោះ​ឈ្មោះ ឌូ ឌឿ​ន ជនជាតិខ្មែរ ភេទ​ប្រុស​ អាយុ​៦៥​ឆ្នាំ មាន​ទីលំ​នៅ​ភូមិ​គោក​រវៀង ឃុំ​ផ្តៅ​ជុំ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​និយាយ​ថា​ មុនពេល​គ្រោះថ្នាក់​នេះ​ កើតឡើង គេ​បានឃើញ​ជនរង​គ្រោះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​Dream​ សេ​១២៥ (​អាស​ង់​)​ពណ៌​ខ្មៅ​ ពាក់​ស្លាកលេខ​កណ្ដាល​2U 4828 បើកបរ​យ៉ាង​លឿន​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​(​ភ្នំពេញ​-​កំពង់ចាម​)​ ឡើង​ស្ពាន​ព្រែក​ត្រង់​ផ្លូវបំបែក​របស់​ស្ពាន​ដែល​មាន​រាង​កោង​ លុះ​បើកបរ​មកដល់​ចំណុច​កើតហេតុ​ខាងលើ​ ដោយមាន​ល្បឿន​លឿន​ពេក​ទំនង​ជា​ភ្លេច​មើល​ផ្លូវ​កោង ក៏បាន​ជ្រុល​ចង្កូត​មក​បុក​រះ​បង្កាន់ដៃស្ពាន​នៅ​ខាងឆ្វេង​ដៃ​បណ្ដាល​ឲ្យ​អ្នកបើកបរ​ខ្ទាត​ចេញពី​ម៉ូតូ​ផ្លោង​ធ្លាក់​ពីលើ​ស្ពាន​ចុះ​មក​ក្រោម​កម្ពស់​ប្រហែល​៦​ម៉ែត្រ​បណ្ដាល​ឲ្យ​បាក់.ក ​ស្លាប់​ភ្លាម​តែ​ម្តង​នៅ​នឹង​កន្លែង​កើតហេតុ។

​ក្រោយមក​ សមត្ថកិច្ច​បា​ន​មក​ធ្វើការ​ត្រួតពិនិត្យ​សាកសព ​និង​ស្រាវជ្រាវ​រក​បងប្អូន​ក្រុម​គ្រួសារ​ឲ្យ​មក​ទទួល​យក​ម៉ូតូ​ និង​សាកសព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុកកំណើត ដោយមាន​ឈ្មោះ ឌឿ​ន យ៉ាង​ត្រូវជា​កូនស្រី​របស់​សព បានមក​ស៊ី​ញ៉េ​ទទួល​សព​នោះ​ ទៅធ្វើ​បុណ្យ​នៅឯ​ស្រុកកំណើត ខេត្ត​កំព​ង់ចាម​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114