ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ប្រើប្រាស់​ និង​ចែកចាយ​សារធាតុ​ញៀន​ខុសច្បាប់​

ឧ​ត្ត​រ​មានជ័យ​ ៖ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ចំនួន​០៨​នាក់ ដឹកនាំ​ដោយ​ លោក​វរសេនីយ៍ទោ ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក ចុះ​បង្ក្រាប​ករណី​ប្រើប្រាស់​ និង​ចែកចាយ​សារធាតុ​ញៀន​ខុសច្បាប់​០១​ករណី កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច ភូមិ​អភិវឌ្ឍន៍ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​។​

លោក​វរសេនីយ៍ទោ ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​បាន​ឲ្យ​ដឹងថា ជន​សង្ស័យ​ខាងលើ​ដែល​អាវុធហត្ថ​យើង​ឃាត់ខ្លួន​បាន​នោះ​មាន ឈ្មោះ ចាន់ វុទ្ធី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជាង​សិប្បកម្ម រស់នៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង​។​

លោក​វរសេនីយ៍ទោ ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​ស្រុក​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងការ​ចុះបង្ក្រាប​នោះ​កម្លាំង​យើង​ព្រមទាំង​ដកហូត​វត្ថុតាង​រួមមាន ៖​
១/​ម្សៅ​ក្រាម​ពណ៌ស​(​ម៉ា​ទឹក​ក​)​ចំនួន​០៦​ថង់​តូច ​ស្មើ​១៤,៧២​ក្រាម​
២/​ពូថៅ​ដៃ ចំនួន​០១
៣/​សម្ភារៈ​សម្រាប់​ជក់​មួយចំនួនទៀត​។​

បច្ចុប្បន្ន កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង កំពុង​សួរនាំ​ ង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កងរាជអាវុធហត្ថ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បន្ត​នីតិ​វិធី​៕