ព័ត៍មានទាន់​ហេតុការណ៏
Search

ទំនប់​តា​កុយ​ ជា​អាង​ស្តុក​ទឹក​សម្រាប់​ធ្វើ​ស្រែប្រាំង​ផង និង​ជា​តំបន់​ទេសចរណ៍​លេង​កម្សាន្ត​យ៉ាង សប្បាយ​រីករាយ​ផងដែរ​នៅក្នុង​ទីរួមស្រុក​ជល​គី​រី​

កំពង់ឆ្នាំង ​៖ ទំនប់​តា​កុយ ​គឺជា​ទំនប់​ដ៏​ធំ ​និង​វែង​មួយ ស្ថិតនៅក្នុង​ទីរួមស្រុក​ជល​គី​រី ដែល​បាន​កសាង​ឡើង​នៅក្នុង​អំឡុង​ឆ្នាំ​២០១៦ និង​២០១៧ ទំនប់​មួយ​នេះ​ មាន​អត្ថប្រយោជន៍​យ៉ាងសំខាន់​ក្នុងការ​ស្តុក​ទឹកជា​ច្រើន​ម៉ឺន​ម៉ែត្រគូប សម្រាប់​ប្រជាកសិករ​ធ្វើស្រែ​ប្រាំង​រាប់ពាន់​ហិកតា។

ដោយឡែក​ទំនប់​តា​កុយ​ក៏​ជា​តំបន់​ទេសចរណ៍​មួយ​ដែល​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ជ​ន​បទ​មួយ​នេះ​អាច​មកលេង​កម្សាន្ត យ៉ាង​សប្បាយរីករាយ​ផងដែរ​នៅ​ចុង​សប្ដាហ៍ និង​នៅ​ថ្ងៃ​បុណ្យទាន។​

ម្យ៉ាងទៀត​ខ្នង​ទំនប់​តា​កុយ​ក៏​ជា​ផ្លូវ​គមនាគមន៍​យ៉ាងសំខាន់​មួយ​ផងដែរ​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅកាន់​ទីប្រជុំជន​នានា។​

លោក មុំ លំហែ អតីតមន្ត្រី​រាជការ​ស្រុក​ចូល​និវត្តន៍​ម្នាក់ នៅរស់​ភូមិ​ព្រៃ​ត្បូង ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គី​រី បាន​និយាយ​ឲ្យ​ដឹងថា ​៖ ទំនប់​តា​កុយ​មាន​វិសាលភាព​ធំធេង​អាច​ស្តុក​ទឹកបាន​រាប់ម៉ឺន​ម៉ែត្រគូប ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ជ​ល​គី​រី និង​ស្រុក​ជើងព្រៃ ( ខេត្តកំពង់ចាម )​ ធ្វើ​ប្រាំង​បាន​រាប់ពាន់​ហិកតា ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ​បាន​យ៉ាង​ល្អប្រសើរ។

ក្រៅពី​ផលប្រយោជន៍​ខាងលើនេះ ទំនប់​តា​កុយ​ក៏​ជា​តំបន់​ទេសចរណ៍​មួយ​ផងដែរ​សម្រាប់​ប្រជាពល​រដ្ឋ​នៅ​ជនបទ​ដាច់ស្រយាល​មួយ​នេះ​មក​លំហែ​កាយ ​និង​មុជទឹក​លេង​កម្សាន្ត​នៅ​រដូវវស្សា​នា​ចុង​សប្ដាហ៍ និង​ថ្ងៃ​បុណ្យទាន​ផងដែរ​។ ក្នុង​តំបន់​នោះដែរ​ ក៏មាន​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​កន្លែង​លក់ដូរ​អាហារ ភេសជ្ជៈ ដោយមាន​ខ្ចុស​អង្គុយ​ហូ​ប​ចុក​លេង​លំហែ​កាយ​ស្រូបខ្យល់​អាកាស​ដ៏​ល្អ​បរិសុទ្ធ និង​មាន​ផ្ទះ​សំណាក់​ស្នាក់​នៅក្បែរនោះ​ល្អ​សមរម្យ​ផងដែរ។​

ដោយឡែក​ខ្នង​ទំនប់​តា​កុយ​នេះ គឺជា​ផ្លូវ​គមនាគមន៍​យ៉ាងសំខាន់​មួយ​ដែល​ត​ភ្ជាប់​ទីរួមស្រុក​ជល​គី​រី ទៅ​ជាប់​ផ្លូវជាតិ​លេខ​៦ ទីរួមស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ធ្វើទៅ​កា ន់​ទីក្រុង និង​ទីប្រជុំជន​នានា ដើម្បី​ដឹកជញ្ជូន​កសិផល ឬ​ទំនិញ​ផ្សេងៗ យកមក​លក់ដូរ​ផ្គត់ផ្គង់​សេចក្តីត្រូវការ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ផងដែរ ។​

លោក ដោក ប៊ុន​ថុ​ន ប្រធាន​មន្តី​រធ​ម​ធាន​ទឹក​ខេត្តកំពង់ឆ្នាំង បានអោយដឹងថា​៖ ទំនប់​តា​កុយ​នេះ កសាងឡើង​ដោយ​ថវិកាជាតិ មាន​ផ្ទៃដី​និង​ផ្ទៃ​ទឹក​មួយចំនួន​តូច​នៅក្នុង​ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង តែ​ភាគច្រើន​គឺ​ស្ថិតនៅ​ក្នុងស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ដូចនេះ​ក្រសួង​បានប្រគល់​អោយ​មន្ទីរ​ធ​ន​ធាន​ទឹក​ខេត្តកំពង់ចាម ជា​អ្នកគ្រប់គ្រង​ថែរក្សា​ការពារ សហការ​ជាមួយ​ធនធានទឹក​ខេត្តកំពង់ឆ្នាំង។

មន្ទីរ​ធនធានទឹក​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូមជួយ​ថែរក្សា​ការពារ​ទំនប់ទឹក​មួយ​នេះ​ឲ្យ​បាន​ល្អ​ផងដែរ​ ដើម្បី​យក​ទឹក​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​ឲ្យ​បាន​យូរ​អង្វែង​ ដើម្បី​លើកស្ទួយ​ជីវភាព​ឲ្យ​បាន​ល្អ​ប្រសើរ​។​

ប្រជាពលរដ្ឋ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានផ្ដល់​ថវិកា​កសាង​ទំនប់​តា​កុយ​នេះ​ឡើង ដើម្បី​ស្តុក​ទឹក​ធ្វើស្រែ និង​ជួយ​សម្រួល​ចរាចរណ៍​ជូន​ប្រជា​ពលរដ្ឋ​ធ្វើដំណើរ​បាន​ដោយ​ងាយស្រួល​ទៅកាន់​ទីប្រជុំជន​នានា។

ប្រជាពលរដ្ឋ​ សូម​គាំទ្រ​ជានិច្ច​ដល់​គោលនយោបាយ​ដឹកនាំ​ប្រទេស​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​គ្រប់​អាណត្តិ ដើម្បី​ដឹកនាំ​អោយ​ប្រទេស​កម្ពុជា​ឲ្យ​មាន​សុខសន្តិភាព មានការ​អភិវឌ្ឍន៍​ជឿ​ន​លឿន​លើ​គ្រប់​វិស័យ៕