ព័ត៍មានទាន់​ហេតុការណ៏
Search

ឱក សុគន្ធ​កញ្ញា និង​ស្វាមី ​ញញឹម​បិទមាត់​មិន​ជិត​ ​ពេល​ដែល​ ​សម្ដេច​តេ​ជោ និង ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ អញ្ជើញ​ចូលរួម​មង្គលការ​

ភ្នំពេញ​ ៖​ ពិតជា​រឿង​ដ៏​ភ្ញាក់ផ្អើល​ និង​រំភើប​បំផុត​សម្រាប់​កូនកំលោះ​-​ក្រមុំ​ និង​ភ្ញៀវ​ ឬ​មិត្តភ័ក្ដិ ​ដែល​បាន​ចូលរួម​អប​ពិធី​មង្គលការ​របស់​តារា​ចម្រៀង​ស្រី​ ឱក សុគន្ធ​កញ្ញា នៅ​ថ្ងៃទី​១៦​ ខែ​ឧសភា ​ឆ្នាំ​២០១៩​ ស្រប​ពេលដែល​ សម្តេច​តេ​ជោ ហ៊ុន សែន និង​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ បាន​ផ្តល់​កិត្តិយស​អញ្ជើញ​ចូល​រួល​រួម​មង្គលការ ​និង​កាត់សក់​ចម្រើន​សិរី​សួស្ដី​ដល់​កូនកំលោះ​-​ក្រមុំ​ទាំងពីរ​ផង​នោះ​។​

ការបង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​នៅក្នុង​ពិធីមង្គលការ​របស់​កំ​ពូ​ល​តារាចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​ហង្សមាស​អ្នកនាង ឱក សុគន្ធ​កញ្ញា និង​ស្វាមី​ដែល​ត្រូវជា​ប្អូនប្រុស​ថៅកែ​ហង្សមាស​គឺ​លោក លោក អ៊ឹង សុខលី​ពី​សំណាក់​ សម្តេច​តេ​ជោ ហ៊ុន សែន និង​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នេះ​ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវកិត្តិយស​ដែល​បាន​ចូលរួម​នោះទេ​ ពោលគឺ​បានធ្វើ​ឲ្យ​សាមី​ខ្លួន​អ្នក​ទាំងពីរ​រំភើប​ខ្លាំង​រហូត​ញញឹម​បិទមាត់​មិន​ជិត​ផងដែរ​។​

ជាការ​កត់សម្គាល់​នៅក្នុង​ពិធីមង្គលការ​ អ្នកនាង ឱក សុគន្ធ​កញ្ញា និង ​លោក អ៊ឹង សុខលី ក្រៅតែពី​វត្តមាន​ សម្ដេច​តេ​ជោ ហ៊ុន សែន និង​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ គេ​សង្កេតឃើញ​មាន​ការ​អញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​ភ្ញៀវកិត្តិយស​ជា​មន្ត្រី​ថ្នាក់ដឹកនាំ​,​សាច់ញាតិ​ចាស់ទុំ​ទាំង​សង​ខាង ​រួម​នឹង​មិត្តភ័ក្ដិ​រួម​អាជីព​សិល្បៈ​ល្បីៗ​ជាច្រើនរូប​ផងដែរ​។​

ពិធីជប់លៀង​អបអរ​អាពាហ៍ពិពាហ៍​របស់​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស កញ្ញា ឱក សុគន្ធ​កញ្ញា​និង​ស្វាមី​លោក អ៊ឹង សុខលី ​​ប្រព្រឹត្ត​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ។ ម្យ៉ាងទៀត​ពិធី​ជប់លៀង​អបអរ​អាពាហ៍ពិពាហ៍​រ​បស់​តារាចម្រៀង​ស្រី ឱក សុគន្ធ​កញ្ញា មិន​ត្រឹមតែ​អញ្ជើញ​មិត្តភ័ក្ដិ​សិល្បៈ​ចូលរួម​ច្រើន​នោះទេ​ ពោលគឺ​មាន​មន្ត្រី​ថ្នាក់ដឹកនាំ​មួយចំនួន​ចូលរួម​អបអរ​ផងដែរ​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114