ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ទីរពេទ្យ​កាល់ម៉ែត នឹង​ពង្រីក​វិសាលភាព​ផ្នែក​ប្រពោធនកម្ម​ទារក ឲ្យ​ក្លាយទៅជា​មជ្ឈមណ្ឌល​បង្អែ​ក​ឲ្យ​កាន់តែ​ធំ​ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​

​ភ្នំពេញ ​៖​ អនាគត​ទៅ​ផ្នែក​ប្រ​ពោ​ធន​កម្មទារ​កនៅ​មន្ទីរពេទ្យ​កាល់ម៉ែត បន្ទាប់ពី​ពង្រីក​វិសាលភាព​របស់ខ្លួន​ជា​បណ្តើរៗ​បន្ថែម នឹង​ក្លាយទៅជា​មជ្ឈមណ្ឌល​បង្អែ​កមួយ​កាន់តែ​ធំ​ក្នុង​ការជួយ​ជីវិត​ទារក​ទើប​សម្រាល កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក​សាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​ថ្លែង​ក្នុងឱកាស​ពិធី​ប្រគល់​ទទួល​ឧបករណ៍​វេជ្ជសាស្ត្រ ជា​អំណោយ របស់លោក JOHN G RICCE ដល់​មន្ទីរពេទ្យ​កាល់ម៉ែត​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែឧសភា ឆ្នាំ​២០១៩​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ព្រមទាំង​មានការ​ចូលរួម​ពី​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ជាច្រើន​នាក់​ផងដែរ​។​

​លោក​សាស្ត្រាចារ្យ អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​មាន​ប្រសាសន៍​ទៀតថា ​ថ្មី​ម្តងទៀត​មន្ទីរពេទ្យ​កាល់ម៉ែត មាន​កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់បំផុត បាន រៀបចំ ពិធី ប្រគល់​ទទួល​ឧបករណ៍​វេជ្ជសាស្ត្រ ជា​អំណោយ របស់ លោក​JOHN G RICE និង​លោកស្រី​ដែល​បាន​ជូន​ដល់​ផ្នែក​ប្រ​ពោ​ធន​កម្ម​ទារក នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ។​លោក​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ដែល​បានលើកឡើង​ដោយ ប្រធាន​ផ្នែក​ប្រ​ពោ​ធន​កម្ម​ទារក និង មតិ​ចាប់អារម្មណ៍​របស់​លោក​JOHN G RICE ពី​ការអភិវឌ្ឍ​ក្នុង​គោលដៅ ឲ្យ​កាន់តែ​ល្អប្រសើរ​និង​កាន់​តែមាន​គុណភាព​កម្រិត​ខ្ពស់ លើ​ជំនាញ​សង្គ្រោះ ទារក​ទើប សម្រាល​។​ព្រោះ​ឧបករណ៍​វេជ្ជសាស្ត្រ​ដ៏​មានតម្លៃ​នេះ នឹង​ផ្តល់ជូន​នូវ​គុណប្រយោជន៍​បន្ថែម​ដ៏​ច្រើន លើសលប់ សម្រាប់​ជួយសង្គ្រោះ​ជីវិត​ទារក ដែល​ទើបនឹង​កើតមក​ហើយ​មាន​បញ្ហា​។

​លោក​អគ្គនាយក​មន្ទីរ​ពេទ្យ​បាន​សង្ឃឹមថា​ទៅ​អនាគត ផ្នែក​ប្រ​ពោ​ធន​កម្មទារ​កនៅ​មន្ទីរពេទ្យ​កាល់ម៉ែត បន្ទាប់ពី ពង្រីក​វិសាលភាព​របស់ខ្លួន​ជា​បណ្តើរៗ​បន្ថែម នឹង​ក្លាយទៅជា​មជ្ឈមណ្ឌល​បង្អែ​កមួយ កាន់តែ​ធំ​ជួយ​ជីវិត​ទារក​ទើប​សម្រាល កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ស្របតាម គោល​នយោបាយ​របស់​ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ចូលរួម កាត់បន្ថយ​ភាពក្រីក្រ ដោយ​ឈរលើ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល ស្រប តាម​គោលនយោបាយ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត របស់​ប្រមុខ​រាជរដ្ឋាភិបាល កម្ពុជា ដែលមាន​សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​សម្រេចបាន​នូវ​សុខ​សន្តិភាព និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។​

​លោក​សាស្ត្រាចារ្យ ឈាង រ៉ា បញ្ជាក់ថា​បន្ទប់ CHRISTOPHER’S HOPE នៅ​ជា​ន់ទី​១ អគារ​សម្ភព​សន្តិភាព នឹង​ក្លាយ ទៅជា​ឈ្មោះ​បន្ទប់​ដែលមាន​លក្ខណៈ​ល្អ​ប្រណីត អនាម័យ សង្គ្រោះ​ទារក​ប្រកបដោយ គុណភាព និង​ប្រសិទ្ធភាព​កម្រិត​ខ្ពស់ សម្រាប់​មន្ទីរពេទ្យ​កាល់ម៉ែត ក៏ដូចជា​សម្រាប់​ប្រទេស​កម្ពុជា​។​

​ទន្ទឹមគ្នា​នោះដែរ ឯកឧត្តម JOHN G. RICCE បាន​លើកឡើងថា អំណោយ​ដែល​លោក និង​ភរិយា​យកមក​ប្រគល់ជូន​ម​នី្ទ​រ​ពេទ្យ​ថ្ងៃនេះ គឺជា​អំណោយ​ដែល​ថ្លែងអំណរគុណ​ជូន​ដល់​ម​នី្ទ​រ​ពេទ្យ​កាល់ម៉ែត ដែល​ម​នី្ទ​រ​ពេទ្យ​បានធ្វើ​កិច្ចការ​ប្រកបដោយ​សមិទ្ធ​ផល​ធំធេង សម្រាប់​ប្រទេស​កម្ពុជា ហើយ​អំណោយ​នេះ​ក៏​ជួយ​ដល់​ជីវិត​របស់​ទារក និង​កុមារ​កម្ពុជា​ដ៏​ច្រើន​លើសលប់ ដែល​កំពុង​ប្រឈម​ជាមួយនឹង​បញ្ហា​អាយុជីវិត​។​

​បើតាម​លោកស្រី​សាស្ត្រាចារ្យ អ៊ឹម សិ​ទិ្ធ​ការ ប្រធាន​ផ្នែក​ប្រ​ពោ​ធន​កម្ម​ទារក នៃ​ម​នី្ទ​រ​ពេទ្យ​កាល់ម៉ែត ថា បេសកកម្ម​របស់​យើង គឺ​ផ្តល់ជូន​នូវ​ស្តង់ដារ​ថែទាំ​ទារក​កើត​មិន​គ្រប់​ខែ និង​ទារក​ធម្មតា ព្រម​ជាមួយនឹង​ផ្តល់ជូន​នូវ​និរន្ត​ភាព​ការអភិវឌ្ឍន៍​វិជ្ជាជីវៈ​ដល់​គិលានុបដ្ឋាក​យិ​កា និង​គ្រូពេទ្យ រួមបញ្ចូល​ទាំង​ការធ្វើ​បច្ចុប្បន្នភាព​លើ​ជំនាញ ការបណ្តុះបណ្តាល​គោលការណ៍​ណែនាំ និង​ពិធីសា​ឯកទេស​។

ដូច្នេះហើយ​ផ្នែក​ប្រ​ពោ​ធន​កម្ម​ទារក​បានក្លាយ​ជា​មជ្ឈមណ្ឌល​អប់រំ និង​ស្រាវជ្រាវ​នាំមុខគេ​សម្រាប់​និស្សិត​វេជ្ជសាស្ត្រ​។ ជារួម​ទស្សនៈវិស័យ​របស់​យើង​គឺ​ធ្វើជា​ផ្នែក​ប្រ​ពោ​ធន​កម្ម​ទារក​ឆ្នើម​ផុត​ក្នុង​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ន​ផ្នែក​ប្រ​ពោ​ធន​កម្ម​ទារក ត្រូវបាន​បំពាក់​នូវ គែ​សម្រាក​ព្យាបាល​ចំនួន​១៨​គ្រែ ជាមួយ​គ្រូពេទ្យ​ឯកទេស​រោគ​ទារក​ចំនួន​៩​រូប និង​គិលានុបដ្ឋាក​យិ​កា​ជំនាញ​ចំនួន​៣៨​រូប​។

គ្រូពេទ្យ​ឯកទេស​ទាំងអស់​សុទ្ធតែ​បានទទួល​ការបណ្តុះបណ្តាល​ជោគជ័យ​ពី​ប្រទេស​បារាំង​ជំនាញ​ទារក​វិទ្យា ហើយ​គិលានុបដ្ឋាក​យិ​កា​ទាំងអស់​ទទួលបាន​ការ​បណ្តុះបណ្តាល​ជាប់​ជាប្រចាំ​ពី​ក្រុម​ប្រ​ពោ​ធន​កម្ម​ប្រទេស​បារាំង និង​សិង្ហបុរី បន្ថែម​លើ​វិជ្ជាជីវៈ​ដែល​ពួកគេ​មាន​ស្រាប់​ពីសា​លា​ថែទាំ​វេជ្ជ​សាស្ត្រ​៕