ព័ត៍មានទាន់​ហេតុការណ៏
Search

គួរ​តែ​ស្ដីបន្ទោស​ដល់​អាណាព្យាបាល ​ដែល​បណ្ដោយ​ឲ្យ​កូន​អាយុ​ក្រោម​១០​ឆ្នាំ​ បើកបរ​ម៉ូតូ​តាមផ្លូវ​សាធារណៈ​

​ភ្នំពេញ ៖ អ្នកធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស​ បានធ្វើការ​ស្ដីបន្ទោស​ទៅលើ​អាណាព្យាបាល​ក្មេងប្រុស​ម្នាក់ ​ដែលមាន​អាយុ​មិន​ដល់​១០​ឆ្នាំ ​បាន​បើកបរ​ម៉ូតូ​ដឹក​ប្អូនប្រុស​តូច​ តាម​ដងផ្លូវ​សាធារណៈ​ដែល​ងាយ​នឹង​គ្រោះថ្នាក់​បំផុត​។​

ប្អូនប្រុស​កែវ សុ​ភ័​ក្ត្រា ដែល​បាន​ថតរូប​រូបភាព​នេះ​បាន​និយាយថា ​ប្អូន​សូម​ធ្វើការ​ស្តីបន្ទោស​ដល់​អាណាព្យាបាល​ក្មេងប្រុស​ក្នុង​រូបភាព​ដែល​បាន​បើកបរ​ម៉ូតូ​ម៉ាក​ធូ​ដេ​ តាមផ្លូវ​សាធារណៈ​ក្នុង​ចំណោម​រថយន្ត​យ៉ាងច្រើន​ស្កេះស្កះ ​ហើយ​ម្យ៉ាងទៀត ​ពួកគេ​ទាំងពីរ​ក្នុង​វ័យ​ក្រោម​អាយុ​១០​ឆ្នាំ​ ពុំ​មាន​ពាក់មួក​ការពារ​សុវត្ថិភាព​ទៀតផង​។​

ប្អូនប្រុស​បន្តថា ​ក្មេងប្រុស​នេះ​បើកបរ​ម៉ូតូ​លឿន​ណាស់​ ហើយ​នៅពេលដែល​ប្អូនប្រុស​តាម​ប្រមាញ់​រូបភាព​នេះ ​គឺ​ដោយសារតែ​ស្ទះ​ចរាចរណ៍​ទើប​ថត​បាន​នោះ​។​

កុំថាឡើយ​តែ​ប្អូនប្រុស​ សូម្បីតែ​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​នាំគ្នា​ចោល​កន្ទុយភ្នែក​មើល​ក្មេងប្រុស​ទាំងពីរ​នាក់​សឹង​មិន​ដាក់​ភ្នែក​ ព្រោះ​ខ្លាចក្រែង​ជួប​គ្រោះថ្នាក់​។​

អ្នកធ្វើដំណើរ​សំណូមពរ​ដល់​អាណាព្យាបាល​ក្មេងប្រុស​ទាំងពីរ​នាក់​នេះ ​សូមកុំ​បណ្តោយ​ឲ្យ​ពួកគេ​បើកបរ​ម៉ូតូ​តាម​ដងផ្លូវ​សាធារណៈ​បន្តទៀត​ ព្រោះ​ងាយ​នឹង​គ្រោះថ្នាក់​ណាស់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114