ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​ប្រុស/ស្រី​ចំនួន​០៩​នាក់​ ត្រូវបាន​សមត្ថកិច្ច​ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលាការ ករណី​គ្រឿងញៀន​

​សៀម​រា​ប ៖ អនុវត្តតាម​ការណែនាំ របស់​គណៈបញ្ជាការ​ឯកភាព​ខេត្ត​សៀមរាប ដែល​មាន ឯកឧត្ដម ទៀ សីហា ជា​ប្រធាន ស្តីអំពី​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅក្នុង​មូលដ្ឋាន និង ដោយមាន​ការ​ក្រើនរំលឹក ពី លោក​ឧត្ដមសេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​ នៃ​ស្នង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប នៅ​ថ្ងៃទី​១៥ ​ខែ​ឧសភា ​ឆ្នាំ​២០១៩ វេលា​ម៉ោង​០៩​និង​០០​នាទី កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្វាយដង្គំ និង​ផ្នែក​ប្រឆាំង​គ្រឿងញៀន ក្រុង​សៀមរាប ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ឯក ណុប សារ៉ាក់ អធិការ​ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប សហ​ការ​​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ចុះបង្ក្រាប​ករណី រក្សាទុក ជួញដូរ ចាត់ចែង និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ស្ថិតនៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង/ខេត្ត​សៀមរាប។​

​តាម​ការ​ឲ្យ​ដឹង​ពី​ លោក​វរសេនីយ៍ត្រី ចែម ចំណាន អធិការរង​ទទួល​ផ្នែក​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​នេះ ក្រុមការងារ​ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៩​នាក់​ ៖

១-​ឈ្មោះ មុំ សារឿន ​ហៅ​ភ័​ក្រ​ ភេទ​ប្រុស ​ឆ្នាំ​កំណើត ១៩៨៦ មុខរបរ​គ្មាន មាន​ទីលំនៅ ភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង ខេត្ត​សៀមរាប (​រក្សាទុក ជួញដូរ​និង​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)។
២-​ឈ្មោះ ជា បាត​លិញ ភេទ​ប្រុស ឆ្នាំ​កំណើត១៩៩៩​មុខរបរ​គ្មាន មាន​ទីលំនៅ ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង ខេត្តសៀមរាប (​ចាត់ចែង​និង​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)។
៣-​ឈ្មោះ ​វណ្ណ សិត​ធារ៉ា ភេទ​ប្រុស ឆ្នាំ​កំណើត​២០០០ ​មុខរបរ​គ្មាន មាន​ទីលំនៅ ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង/ខេត្តសៀមរាប (​ចាត់ចែង​និង​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ។
៤-​ឈ្មោះ​ ឈឿន មករា​ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩២​មុខរបរ​គ្មាន មាន​ទីលំនៅ ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (​រក្សាទុក ចាត់ចែង​និង​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)។
៥-​ឈ្មោះ ចាំង គាត​ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩២​ មុខរបរ​គ្មាន មាន​ទីលំនៅ ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (​រក្សាទុក​និង​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)។
៦-​ឈ្មោះ ញឹក សីហា ​ហៅ​ភាព ​ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៤​ មុខរបរ​គ្មាន មាន​ទីលំនៅ ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង/ខេត្ត​សៀមរាប (​រក្សាទុក ចាត់ចែង​និង​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ។
៧-​ឈ្មោះ ឡេង ស្រី​ពេជ្រ ភេទ​ស្រី ​ឆ្នាំ​កំណើត​២០០០ មុខរបរ​គ្មាន មាន​ទីលំនៅ ភូមិ​ទ្រាំង សង្កាត់​ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប (​ចាត់ចែង​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)
៨-​ឈ្មោះ ត្រា ច័ន្ទ​មុន្នី​រ័ត្ន ភេទ​ស្រី ឆ្នាំ​កំណើត​២០០៣ មុខរបរ​គ្មាន មាន​ទីលំនៅ ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង ខេត្ត​សៀមរាប (​ចាត់ចែង​និង​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)។
៩-​ឈ្មោះ ធឿន ចន្ថា ភេទ​ស្រី ឆ្នាំ​កំណើត​២០០៣ មុខរបរ​គ្មាន មាន​ទីលំនៅ ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង ខេត្តសៀមរាប (​ចាត់ចែង​និង​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ។

+​វត្ថុតាង​ដកហូត​
-​ម្សៅ​មេ​តំ​ហ្វេ​តា មីន​ប្រភេទ​ទឹកកក​ចំនួន​១១​កញ្ចប់ ស្មើនឹង​ទម្ងន់ ៣,៧​ក្រាម​(​ទាំង​សំបក​)
-​ឧបករណ៍ ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន
-​ទូរស័ព្ទដៃ​ចំនួន០៥​គ្រឿង

​ជនសង្ស័យ និង​វត្ថុតាង ថ្ងៃទី​១៦ ​ខែ​ឧសភា ​ឆ្នាំ​២០១៩​នេះ ត្រូវបាន​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​សៀមរាប ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់ ៕