ព័ត៍មានទាន់​ហេតុការណ៏
Search

សុខ ស្រី​ម៉ុ​ច ប្រកាស​ក្តាប់​យក​ឱកាស​ចាប់​អាជីព​ច្រៀង​បន្ថែម​លើ​ការ​សម្តែង​ភាពយន្ត​

​ភ្នំពេញ​ ៖ ​តារា​សម្តែង​ស្រី​រូប​ស្រស់​ កញ្ញា សុខ ស្រី​ម៉ុ​ច ដោយ​មើលឃើញ​ពី​ទីផ្សារ​ចម្រៀង​ហាក់​មាន​សន្ទុះ​ខ្លាំង​ជាង​ការ​សម្តែង​ភាពយន្ត​​បច្ចុប្បន្ន​របស់ខ្លួន​នោះ​ ពេលនេះ​តារា​ស្រី​រូបនេះ​ បាន​ចាប់យក​អាជីព​បន្ថែម​លើ​ការ​ថត​សម្តែង​ពោល​គឺ​ដាក់ខ្លួន​ចូក​ប្រឡូក​ក្នុង​វិស័យ​ចម្រៀង​មួយទៀត​។​

បើ​តាម​ការ​បញ្ជាក់​ពី​តារា​សម្តែង​ស្រី​ចង្កា​ស្រួច​កញ្ញា សុខ ស្រី​ម៉ុ​ច បាន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹងថា​បច្ចុប្បន្ន​អាជីព​សិល្បៈ​(​សម្តែង​)​របស់​នាង​ហាក់​មាន​ភាព​រ​វើ​ល​ខ្លះ​ហើយ ​ព្រោះ​ពេលនេះ​ឈានចូល​ជិត​ដល់​រដូវវស្សា​ដែលមាន​ភ្លៀក​ធ្លាក់​ស្ទើរ​រាល់ថ្ងៃ​ហើយ ដូច្នេះ​ទើប​នៅតាម​បណ្តា​ផលិតកម្ម​ឬ​ទូរទស្សន៍​មួយចំនួន​មិនសូវ​ទាក់ទង​ដើម្បី​ហៅ​ឲ្យ​ចេញ​ថត​ច្រើន​ដូច​កាលពី​រដូវក្តៅ​នោះឡើយ​។​

កញ្ញា សុខ ស្រី​ម៉ុ​ច បាន​បន្តទៀតថា ​ថ្វីត្បិតតែ​ពេលនេះ​អាជីព​សម្តែង​ហាក់​មាន​ភាព​​រវើល​ខ្លះ​បន្តិច​ហើយក៏​ពិតមែន ​ប៉ុន្តែ​នាង​មិនសូវ​មានការ​ព្រួយបារម្ភ​នោះ​ឡើយ​ ដោយសារ​តែមួយ​រយៈពេល​មុននេះ​ នាង​បានចាប់ផ្តើម​ក្តា​ប់​យក​ការហាត់​ច្រៀង​បាន​យ៉ាង​ស្ទាត់ ហើយក៏​កំពុង​មាន​ទីផ្សារ​ផងដែរ​ដូច្នេះ​ទាំង​ការហៅ​សម្តែង​និង​ច្រៀង​គឺមាន​អាច​មាន​សមត្ថភាព​ដូចគ្នា​។​ ម្យ៉ាងទៀត​ពេលនេះ​មាន​ក៏មាន​ទីផ្សារ​ដើម្បី​ចេញទៅ​ច្រៀង​នៅ​តាម​បណ្តា​កម្មវិធី​ប្រគំ​តន្ត្រី​មួយចំនួន​ទៀតផង​។​

តារា​ស្រី​កញ្ញា សុខ ស្រី​ម៉ុ​ច បាន​បន្ថែមទៀតថា ​ខ្ញុំ​ពិតជា​ពេញចិត្ត​ នឹង​ការងារ​លើ​វិស័យ​សិល្បៈ​ខ្លាំង​ព្រោះ​ពេលនេះ​សមត្ថភាព​របស់ខ្ញុំ​មាន​ទាំង​ការ​សម្តែង​ភាពយន្ត​និង​ការ​ចេញ​ច្រៀង​ដូច​តារា​ប្រុស​-​ស្រី​ឯទៀត​ដែល​ពួកគាត់​ខ្លះ​មាន​ទាំង​សមត្ថភាព​សម្តែង​រឿង​និង​ច្រៀង​ផង​នោះ​។ ​នាង​ថា ​សម្រាប់​អាជីព​សិល្បៈ​នាង​មិនដែល​គិតថា ​នឹងត្រូវ​ឈប់​ឬ​បោះបង់​​​ពេល​ណាមួយ​នោះទេ​ ពោលគឺ​នឹង​បន្ត​ដើរ​លើ​វិថី​នេះ​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ថែមទៀត​៕

​​ 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114